កីឡាវាយកូនបាល់ អាយុក្រោម១៤ឆ្នាំ កម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ លើកដំបូង

ភ្នំពេញ៖ ប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ ក្នុងបរិវេណពហុកីដ្ឋានជាតិមរតកតេជោ ដែលនេះជាលើកដំបូងរបស់កម្ពុជា ហើយជាការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកអាស៊ីយុវជនអាយុក្រោម ១៤ឆ្នាំ(ITF Asian 14U Junior Championships)ឆ្នាំ២០២៣។

នាថ្ងៃទី២៥ សីហាកន្លងទៅនេះ បើយោងតាមហ្វេសប៊ុក គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា សម្រាប់អត្តពលិកក្នុងនាមជាម្ចាស់ផ្ទះ សហព័ន្ធបានបញ្ចូលកីឡាករវ័យក្រោម ១៤ឆ្នាំពីររូប ដែលត្រៀមបង្ហាញសមត្ថភាព ក្នុងការប្រកួតកម្រិតអាស៊ីមួយនេះ ដោយក្នុងនោះមានកីឡាករ ពៅ វីរៈ និងកីឡាករ សភ្ត័ រតនៈ លើពីរវិញ្ញាសា គឺវិញ្ញាវាយគូ និងវាយឯកត្តជន ៕