មុខសញ្ញាឆបោកនិងធ្វើចរាចរណ៏រូបបិយបណ្ណ័លុយដុងក្លែងក្លាយ
ក្រចេះ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ មុខសញ្ញាឆបោកនិងធ្វើចរាចរណ៏រូបបិយបណ្ណ័ក្លែងក្លាយ(លុយដុង) នៅចំណុចផ្សារស្នួល ស្ថិតនៅ ភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានធ្វើការបង្រ្កាប ។
ក្នុងពេលសមត្ថកិច្ចសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាព ឆបោក ដោយបានយកលុយដុងក្លែងក្លាយដូរ យកប្រាក់ដុល្លានិងប្រាក់រៀលខ្មែរពិតប្រាកដនៅតាមទីតាំងវេលុយ ប្តូរលុយតាមបណ្តាខេត្តផ្សេងៗ បានសម្រេចជាច្រើនលើក។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ចូនទៅបន្តតាមនីតិវិធី។(សូមបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់)