យន្តហោះយោធា បុកគ្នា លើអាកាសក្នុងពេលហ្វឹកហ្វឺន នៅអ៊ុយក្រែន ស្លាប់ពីឡុត៣នាក់ នៅក្នុងហេតុការណ៍
អ៊ុយក្រែន៖ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ តាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយថា កងកម្លាំងអាកាសរបស់អ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញ Telegram ថា កាលពីថ្ងៃសៅរ៍ថា អាកាសយានិក ចំនួន៣នាក់បានស្លាប់ ក្រោយពីយន្តហោះចម្បាំង L-39 ចំនួន២គ្រឿងបានបុកគ្នានៅលើអាកាស នៅក្នុងតំបន់ Zhytomyr ស្ថិតនៅភាគខាងជើង នៃប្រទេសអ៊ុយក្រែន ។ សេចក្តីថ្លែងការណ៍បានដាក់ចំណងជើងថា ការធ្លាក់យន្តហោះនេះបានកើតឡើង កាលពីថ្ងៃសុក្រ នៅគ្រាដែលយន្តហោះ២គ្រឿង កំពុងបំពេញភារកិច្ចប្រយុទ្ធគ្នា លើដែនអាកាស ។ … Read More