នៅភាគខាងត្បូងប្រទេសឥណ្ឌា រថភ្លើង ត្រូវបានឆាបឆេះ មនុស្ស ៨នាក់ស្លាប់ និងរបួស ២០នាក់
ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ៨នាក់ បានស្លាប់ និង ២០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះខាងក្នុងទូរថភ្លើង ដែលឈប់សំចតនៅស្ថានីយ៍នៃតំបន់ Madurai ក្នុងពេលព្រឹកព្រហាមនាថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ បើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន PTI បានឲ្យដឹង។ អ្នកដំណើរទាំងអស់ បានធ្វើដំណើរមកដល់ពីទីក្រុង Lucknow នៃរដ្ឋ Uttar Pradesh។ ពាក់ព័ន្ធនឹងអគ្គិភ័យនេះ បណ្តាលមកពីអ្នកដំណើរ បានយកតាមខ្លួននូវ «ស៊ីឡាំងឧស្ម័នរត់ពន្ធដោយខុសច្បាប់» ដែលបណ្តាលឲ្យមានការផ្ទុះបង្កជាអគ្គិភ័យឡើង តាមការបញ្ជាក់ពីក្រុមហ៊ុនអយស្ម័យយាន Southern … Read More