ក្នុងវ័យ ១១ឆ្នាំ ក្មេងស្រីប៉ាឡេស្ទីន ដែលរស់រានពីវាយប្រហាររបស់អ៊ីស្រាអែល រំឭកដល់ពេលដែលគ្រូពេទ្យទាញនាងចេញពីគំនរបាក់បែក
ប៉ាឡេស្ទីន៖ ទីក្រុង Jabalia តំបន់ហ្កាហ្សា ក្មេងស្រីប៉ាឡេស្ទីនវ័យ ១១ឆ្នាំ ដែលរស់រានពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើ បានរំឭកដល់ពេលដែលគ្រូពេទ្យបឋម ទាញរូបនាងចេញពីគំនរបាក់បែកអគារ ដោយប្រើប្រាស់ញញួរ ។ ក្មេងស្រី Jamila Khelah បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជញ្ជាំងបានធ្លាក់ពីលើរូបខ្ញុំ ខ្ញុំបានរងរបួស ខ្ញុំបានស្រែកហៅឲ្យគេជួយ ហើយបុរសម្នាក់បានយកញញួរមកបំបែកជញ្ជាំង និងទាញពួកយើងចេញ។ គាត់បាននាំខ្ញុំទៅកាន់មន្ទីរពេទ្យ ។ កាលពីថ្ងៃពុធកន្លងទៅ ក្រុមការពារជនស៊ីវិលប៉ាឡេស្ទីន បានបញ្ចេញវីដេអូឃើញក្មេងស្រីម្នាក់ ត្រូវបានគេជួយសង្រ្គោះចេញពីគំនរបាក់បែកអគារ ។ ក្រោយមកក្មេងស្រីម្នាក់នេះ ត្រូវបានគេផ្តល់អត្តសញ្ញាណថាមានឈ្មោះ Jamila … Read More