ការប្ដេជ្ញាការពារអធិបតេយ្យ និងផលប្រយោជន៍ សន្ដិសុខជាតិ ពីសមាជិកនីតិបញ្ញត្ដិជាន់ខ្ពស់ច្រើនរូបរបស់ប្រទេសចិន

ចិន៖ ការប្ដេជ្ញាអនុម័តច្បាប់ថ្មី ពីសមាជិកនីតិបញ្ញត្ដិជាន់ខ្ពស់ជាច្រើនរូបរបស់ចិន កាលពីថ្ងៃសុក្រនេះ ដោយសំឡេងភាគច្រើន ដើម្បីការពារ ផលប្រយោជន៍អធិបតេយ្យរបស់ប្រទេស។

លោក ចាវ លើជី (Zhao Leji) ប្រធានគណ:កម្មាធិការ និងមន្រ្ដីជាន់ខ្ពស់លំដាប់ទីបីរបស់បក្សកុម៉្មុយនិស្ដថ្លែងទៅកាន់គណ:កម្មាធិការអចិន្រ្ទយ៍សភាប្រជាជនចិន ដែលមានសមាជិក១៧០រូបកំពុងជួបជុំគ្នា នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាក្នុងក្រុងប៉េកាំងនោះ បាននិយាយថា ភាពប្រសើរឡើង ត្រូវបានធ្វើឡើងដោយច្បាប់ដើម្បីការពារសន្ដិសុខជាតិ។

លោកបានបន្ថែមថា យើងបានពិនិត្យឡើងវិញចំពោះច្បាប់ប្រឆាំងនឹងការធ្វើចារកម្ម ដើម្បីធ្វើអោយប្រសើរដល់ស្ថាប័នច្បាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការលួចជ្រៀតចូល វិទ្ធង្សនា និងការលួចការសម្ងាត់របស់រដ្ឋ។មានន័យថា យើងបានធ្វើវិសោធនកម្មច្បាប់ការពារការសម្ងាត់របស់រដ្ឋរួចទៅហើយ៕