ប្រមុខការបរទេសបារាំង ធ្វើដំណើរទៅមជ្ឈិមបូព៌ាបង្ហាញរឿងក្នុងចិត្ត ជាមួយផែនការក្រោយសង្គ្រាមនៅហ្កាហ្សា

បារាំង៖ លោក Stephane Sejourne រដ្ឋមន្ត្រីការបរទេសបារាំង បានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាកាលពីថ្ងៃម្សិលមិញ ដើម្បីសាកល្បងគំនិតអំពីការរស់ឡើងវិញនូវដំណើរការនយោបាយអ៊ីស្រាអែល-ប៉ាឡេស្ទីន បន្ទាប់ពីសង្គ្រាមហ្កាហ្សា ខណៈដែលអឺរ៉ុបព្យាយាមដើរតួនាទីក្នុងជម្លោះ ដែលបានធ្វើឲ្យសហភាពអឺរ៉ុបមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង។ លោក Christophe Lemoine អ្នកនាំពាក្យរងក្រសួងការបរទេស បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយថា៖«នឹងមានការពិភាក្សាជាមួយសមភាគីក្នុងតំបន់ ជាពិសេសសមភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីមើលពីរបៀបចាប់ផ្តើមឡើងវិញនូវទស្សនៈនយោបាយ នៅក្នុងតំបន់»។ លោកចង់សំដៅទៅលើដំណើររបស់លោក Stephane Sejourne រដ្ឋមន្ត្រីការបរទេស ទៅកាន់ប្រទេសអេហ្ស៊ីប ហ្ស៊កដានី អ៊ីស្រាអែល ដែនដីប៉ាឡេស្ទីន និងលីបង់ ជាកន្លែងដែលលោក នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់បារាំង … Read More

ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ថានឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារណាមួយរបស់អាមេរិក

អ៊ីរ៉ង់៖ លោកអ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ប្រធានាធិបតីអ៊ីរ៉ង់ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់កាលពីម្សិលម៉្ងៃ ប្រឆាំងនឹងលទ្ធភាពការវាយប្រហារណាមួយដោយសហរដ្ឋអាមេរិក ក្នុងការសងសឹកចំពោះការវាយប្រហារ ដែលបានសម្លាប់ទាហានអាមេរិកបីនាក់ នៅក្នុងប្រទេសហ្ស៊កដានី។ លោករ៉េស៊ី បានថ្លែងក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពជើងទឹក ឈូងសមុទ្រដែលប្រតិបត្តិការដោយឆ្មាំបដិវត្តន៍ថា៖«យើងបាននិយាយជាច្រើនដងថា យើងនឹងមិនមែនជាអ្នកផ្តួចផ្តើមសង្រ្គាមណាមួយឡើយ ប៉ុន្តែបើសិនប្រទេសមួយ កម្លាំងឃោរឃៅចង់សម្លុត នោះសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត»។ លោកក៏បានថ្លែងថា៖ អំណាចយោធារបស់អ៊ីរ៉ង់នៅក្នុងតំបន់ គឺមិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយទេ ប៉ុន្តែជាប្រភពនៃសន្តិសុខដែលបណ្តាប្រទេសនៅក្នុងតំបន់ អាចពឹងផ្អែក និងជឿជាក់បាន ខណៈដែលលោកបានទៅទស្សនាមូលដ្ឋាននៅទីក្រុងបានដាអាប់បាស (Bandar Abbas)។ បច្ចុប្បន្ននេះ សត្រូវពុំមានសមត្ថភាពធ្វើអ្វីមកលើយើងទេ … Read More

ប៉េកាំង ថ្កោលទោសអាមេរិក ជុំវិញការចោទប្រកាន់ ក្រោមលេសសន្តិសុខ តាមអ៊ីនធឺណិត

ចិន៖ ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើចារកម្ម និងការវាយប្រហារ តាមអ៊ីនធឺណិត ទូទាំងពិភពលោក ហើយបញ្ឈប់ការជេរប្រមាថ ដល់ប្រទេសដទៃទៀត ក្រោមលេសនៃសន្តិសុខតាមអ៊ីនធឺណិត បើយោងតាមអ្នកនាំពាក្យក្រសួង ការបរទេសចិន ។ លោក Wang Wenbin អ្នកនាំពាក្យចិន បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទព័ត៌មានជាប្រចាំ ក្នុងការឆ្លើយតបទៅនឹងសំណួរដែលទាក់ទង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោកបានកត់សម្គាល់ថា ប្រទេសចិន ប្រឆាំងដាច់ខាតរាល់ទម្រង់ នៃការវាយប្រហារតាមអ៊ីនធឺណិត និងបង្រ្កាបលើការអនុវត្តបែបនេះស្របតាមច្បាប់។ លោកបានលើកឡើងថា សហរដ្ឋអាមេរិក … Read More

អាមេរិក៖ អនុម័តឲ្យវាយប្រហារ លើគោលដៅក្នុងប្រទេសអ៊ីរ៉ង់

បរទេស៖ សហរដ្ឋអាមេរិកនឹងធ្វើការវាយប្រហារ ជាបន្តបន្ទាប់លើបុគ្គល និងគ្រឿងបរិក្ខាររបស់អ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីជាការឆ្លើយតបទៅនឹង ការវាយប្រហារដ៏សាហាវទៅលើ ទាហានអាមេរិកនៅក្នុងប្រទេសហ្ស៊កដានី នាពេលកន្លងមក បើយោងតាមការរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ពីកាសែត CBS News ។ តាមសារព័ត៌មាន CBS Newsដដែល បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីអនាមិកម្នាក់ ហើយបញ្ជាក់ទៀតថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់បានប្តេជ្ញាថានឹងវាយបកវិញប្រសិនបើប្រជាជន ឬផលប្រយោជន៍របស់ខ្លួនត្រូវបានគំរាមកំហែង។ បើតាមការឲ្យដឹងដែរថាកងកម្លាំងអាមេរិក ចូលរួមជាទៀងទាត់ក្នុងការវាយប្រហារ tit-for-tat ជាមួយក្រុមជីវពលដែលមានសម្ព័ន្ធមិត្ត ជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ទោះបីជាការទទួលស្គាល់ថា ការវាយប្រហារនាពេលខាងមុខ អាចមានរយៈពេលជាច្រើនសប្តាហ៍ … Read More

ពលរដ្ឋអ៊ីរ៉ង់មួយចំនួន មានក្តីព្រួយបារម្ភខ្លាំង ស្របពេលមេដឹកនាំរបស់ពួកគេថា អាមេរិកកំពុងគំរាមកំហែង

អាមេរិក៖ រយៈពេលនៃថ្ងៃបន្ទាប់ពីការវាយប្រហារដោយយានដ្រូន នៅហ្ស៊កដានី ពិភពលោក នៅតែរង់ចាំមើលកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ បានសម្លាប់ទាហានអាមេរិកបីនាក់ ថាតើសហរដ្ឋអាមេរិកនឹងឆ្លើយតបយ៉ាងណា? លោកប្រធានាធិបតីបៃដិន បានស្តីបន្ទោសការវាយប្រហារលើ «ក្រុមសកម្មប្រយុទ្ធបដិវត្តន៍គាំទ្រដោយអ៊ីរ៉ង់ ដែលប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយក្រុមឆ័ត្រមួយហៅថា តស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ ក្រោយមក បានបង្ហាញខ្លួន ដើម្បីទាមទារការទទួលខុសត្រូវ។ ក្រុមមន្ត្រី បានអះអាងថា លោកបៃដិន បានប្តេជ្ញាថា សហរដ្ឋអាមេរិក នឹងចាប់អ្នកទទួលខុសត្រូវទាំងអស់ ឲ្យទទួលខុសត្រូវ នៅពេលមួយ និងតាមរបៀបដែលយើងជ្រើសរើស ហើយមន្ត្រីអាមេរិកប្រាប់សារព័ត៌មាន CBS News ថា … Read More

អ៊ីរ៉ាក់ និងស៊ីរី រងការវាយប្រហារសងសឹកពីអាមេរិក ទៅលើគោលដៅជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់

អាមេរិក៖ សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាសសងសឹកកាលពីថ្ងៃសុក្រ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ទៅលើគោលដៅជាង ៨៥កន្លែង ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) និងកងជីវពលដែលពួកគេគាំទ្រ បន្ទាប់ពីការវាយប្រហារដ៏ឃោឃៅ នៅក្នុងប្រទេសហ្សកដានី ដែលបានសម្លាប់ទាហានអាមេរិក៣នាក់ និងរងរបួសប្រមាណ៤០នាក់ផ្សេងទៀត បើតាមការលើកឡើងពីយោធាសហរដ្ឋអាមេរិក ។ ការវាយប្រហារនេះ ត្រូវបានគេជឿថាទើបតែជាលើកទីមួយប៉ុណ្ណោះ នៅក្នុងការឆ្លើយតបពហុកម្រិត ដោយរដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារកាលពីចុងសប្តាហ៍មុន ដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់។ ខណៈការវាយប្រហាររបស់សហរដ្ឋអាមេរិក មិនបានកំណត់លើទីតាំងណាមួយនៅអ៊ីរ៉ង់ ពួកគេទំនងជាបង្កើនការព្រួយបារម្ភអំពីភាពតានតឹងដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ាពីសង្គ្រាមរយៈពេលជាងបីខែរបស់អ៊ីស្រាអែល ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ … Read More

ក្រសួងយុត្តិធម៌៖ បញ្ជីឈ្មោះមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ស្ម័គ្រចិត្តផ្តល់សេវាការពារក្តីដោយឥតគិតថ្លៃ

ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៃក្រសួងយុត្តិធម៌ សូម ជូននូវបញ្ជីឈ្មោះមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ស្ម័គ្រចិត្តផ្តល់សេវាការពារក្តីដោយឥតគិតថ្លៃក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ 📢 សូមបញ្ជាក់ថា ចំពោះបងប្អូនសាធារណជនដែលយល់ឃើញថា ពាក្យបណ្តឹងរបស់ខ្លួននៅតុលាការមានចំណាត់ការយឺតយ៉ាវ សូមទំនាក់ទំនងមកកាន់ក្រុមការងារទទួលពាក្យបណ្តឹងនៃក្រសួងយុត្តិធម៌ តាមរយៈទូរស័ព្ទលេខ 099 444 181 ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ជនសង្ស័យ៤នាក់ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ចាប់ខ្លួន និងរឹបអូសគ្រឿងញៀនជាង១០គីឡូក្រាម

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរឹបអូសគ្រឿងញៀនបានជាង១០គីឡូក្រាម ក្នុងប្រតិបត្តិការបង្ក្រាបនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំង … Read More

ចាប់ខ្លួនជនសង្ស័យ សកម្មខាងឆក់២នាក់ក្នុងខណ្ឌដង្កោ ដោយនគរបាលខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉ន វុធី ដឹកនាំដោយផ្ទាល់លើ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការប្រដេញតាមចាប់ជនសង្ស័យ២នាក់ ជាមុខសញ្ញាចាស់ ឆក់សកម្ម ។ ប្រតិបត្តិការខាងលើ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំយកទៅសាកសួរទើបដឹងថា ជនសង្ស័យទើបមកពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីនារីម្នាក់ នៅក្បែរស្ពានដែក ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ជនសង្ស័យចាប់ខ្លួនបានទាំង២នាក់ ៖ … Read More