អតីត រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្រីលង្កា ត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធនឹងករណី ក្លែងបន្លំឳសថបង្កើន ភាពសុំានឹងជំងឺ
កូឡុំបូ៖ ប៉ូលីសបានលើកឡើងឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលស្រីលង្កា លោក Keheliya Rambukwella ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រ សម្រាប់ការចោទប្រកាន់ថា រូបគាត់មាន ជាប់ ពាក់ព័ន្ធក្នុងរឿងលទ្ធកម្ម នៃការដេញថ្លៃថ្នាំបង្កើនភាព សុំានឹងជំងឺ ដែលជាផលិតផលក្លែងបន្លំ ប៉ះពាល់ដល់សុខភាពរបស់មនុស្ស បើតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ។
លោកអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃម្សិលមិញនេះ បានមកបង្ហាញខ្លួន នៅមុខចៅក្រម Maligakanda ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មកថា ជនសង្ស័យជាច្រើននាក់ រួមទាំងអតីតលេខាធិការក្រសួងសុខាភិបាល Janaka Chandragupta ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹង រឿងអាស្រូវនេះ ដោយរង់ចាំការស៊ើបអង្កេតបន្តទៀត ។
សូមរំលឹកថា កាលពីឆ្នាំមុន ករណីនេះត្រូវបានបង្ហាញ ដោយសហជីព និងប្រព័ន្ធផ្សព្វផ្សាយថា ក្រសួងសុខាភិបាល បានផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុនឯកជន ស្រីលង្កាដើម្បីទិញថ្នាំឈ្មោះថា immunoglobulin ចំនួន២២.៥០០ដប ដែលមានតម្លៃសរុប ស្មើនឹង២.៩២៥ដុល្លារអាមេរិក ។
យ៉ាងណាមិញ របាយការណ៍ ចេញពីមន្ទីរពិសោធន៍ ជាបន្តបន្ទាប់បានបង្ហាញ ឲ្យឃើញថា មិនមានសារធាតុច្រើនទេ “ដែលជាកម្រិត ដែលអាច រកឃើញឡើយ” និងសារធាតុ immunoglobulin នៅក្នុងទំនិញ immunoglobulin ក្លែងក្លាយបង្កផលប៉ះពាល់ ដល់មនុស្សដែលបានទិញ និងបង់ប្រាក់ដោយក្រសួង សុខាភិបាលនោះទេ ៕