ប្រមុខការបរទេសបារាំង ធ្វើដំណើរទៅមជ្ឈិមបូព៌ាបង្ហាញរឿងក្នុងចិត្ត ជាមួយផែនការក្រោយសង្គ្រាមនៅហ្កាហ្សា

បារាំង៖ លោក Stephane Sejourne រដ្ឋមន្ត្រីការបរទេសបារាំង បានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាកាលពីថ្ងៃម្សិលមិញ ដើម្បីសាកល្បងគំនិតអំពីការរស់ឡើងវិញនូវដំណើរការនយោបាយអ៊ីស្រាអែល-ប៉ាឡេស្ទីន បន្ទាប់ពីសង្គ្រាមហ្កាហ្សា ខណៈដែលអឺរ៉ុបព្យាយាមដើរតួនាទីក្នុងជម្លោះ ដែលបានធ្វើឲ្យសហភាពអឺរ៉ុបមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង។

លោក Christophe Lemoine អ្នកនាំពាក្យរងក្រសួងការបរទេស បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយថា៖«នឹងមានការពិភាក្សាជាមួយសមភាគីក្នុងតំបន់ ជាពិសេសសមភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីមើលពីរបៀបចាប់ផ្តើមឡើងវិញនូវទស្សនៈនយោបាយ នៅក្នុងតំបន់»។

លោកចង់សំដៅទៅលើដំណើររបស់លោក Stephane Sejourne រដ្ឋមន្ត្រីការបរទេស ទៅកាន់ប្រទេសអេហ្ស៊ីប ហ្ស៊កដានី អ៊ីស្រាអែល ដែនដីប៉ាឡេស្ទីន និងលីបង់ ជាកន្លែងដែលលោក នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់បារាំង ដើម្បីបញ្ចប់ភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅលីបង់ភាគខាងត្បូង ។

រដ្ឋសមាជិកសហភាពអឺរ៉ុប ត្រូវបានខ្វែងគំនិតគ្នាលើជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ហើយការឆ្លើយតបរបស់ពួកគេភាគច្រើន គឺដើម្បីព្យាយាមបន្ធូរបន្ថយស្ថានភាពមនុស្សធម៌នៅក្នុងដែនដីនេះ៕