Gather these points for success
ប្រមូលផ្តុំចំណុចទាំងនេះដើម្បីជោគជ័យ មនុស្សកើតមកលើលោកីយ៍នេះសឹងគ្រប់គ្នា ចង់ទទួលបាននូវភាពជោគជ័យ តែភាពជោគជ័យកើតឡើងតិចនាក់ណាស់សម្រាប់មនុស្សទាំងឡាយណាដែលហ៊ានលះបង់គ្រប់សព្វបែបយ៉ាងដើម្បីក្តីស្រមៃមួយនេះរបស់ពួកគេ។ ថ្ងៃនេះយើងខ្ញុំ សូមចែករំលែកចំណុចមួយចំនួនជាធាតុចូលសម្រាប់ជាទុនសំខាន់ក្នុងការយកទៅអនុវត្ត ដើម្បីទទួលបាននូវអ្វីដែលយើងចង់បាន។ ការខិតខំប្រឹងប្រែង៖ កុំជឿលើសំណាង ត្រូវជឿលើការប្រឹងប្រែងរបស់ខ្លួនឯង។ ឈប់ព្យាយាមតក់ក្រហល់ ស្វែងរកផ្លូវកាត់ទៀតទៅ ព្រោះថា វាមិនមានកើតឡើងដោយងាយៗនោះទេ។ ភាពអត់ធ្មត់៖ បើយើងបាត់បង់ការអត់ធ្មត់ នោះយើងនឹងចាញ់លើសមរភូមិនៃការប្រយុទ្ធ។ មនុស្សភាគច្រើនបោះបង់នៅដំណាក់កាលនេះ ព្រោះតែមិនចេះអត់ធ្មត់រង់ចាំកាល។ ការលះបង់៖ បើយើងមិនលះបង់ដើម្បីអ្វីដែលយើងចង់បានទេនោះវាមិនបានសម្រាប់យើងឡើយ ហេតុនេះអ្វីដែលយើងចង់បាននឹងក្លាយជាការលះបង់។ ត្រូវចាំថា អ្វីគ្រប់យ៉ាងមានតម្លៃរបស់វា ! សំណួរសួរថា តើយើងត្រៀមខ្លួនរួចហើយឬនៅក្នុងការចំណាយ(លះបង់)វាសម្រាប់ជីវិតដែលយើងប្រាថ្នាចង់បាន? ភាពជាប់លាប់៖ ធ្វើហើយធ្វើទៀត គឺជាអ្វីដែលបម្លែងយើងពីមនុស្សធម្មតា ទៅជាមនុស្សអស្ចារ្យ។ បើគ្មានភាពជាប់លាប់នោះទេ យើងនឹងមិនអាចទទួលបានភាពជោគជ័យធំជាងនេះឡើយ។ វិន័យ៖ ការជម្រុញ … Read More