Gather these points for success

ប្រមូលផ្តុំចំណុចទាំងនេះដើម្បីជោគជ័យ

មនុស្សកើតមកលើលោកីយ៍នេះសឹងគ្រប់គ្នា ចង់ទទួលបាននូវភាពជោគជ័យ តែភាពជោគជ័យកើតឡើងតិចនាក់ណាស់សម្រាប់មនុស្សទាំងឡាយណាដែលហ៊ានលះបង់គ្រប់សព្វបែបយ៉ាងដើម្បីក្តីស្រមៃមួយនេះរបស់ពួកគេ។ ថ្ងៃនេះយើងខ្ញុំ សូមចែករំលែកចំណុចមួយចំនួនជាធាតុចូលសម្រាប់ជាទុនសំខាន់ក្នុងការយកទៅអនុវត្ត ដើម្បីទទួលបាននូវអ្វីដែលយើងចង់បាន។

ការខិតខំប្រឹងប្រែង៖ កុំជឿលើសំណាង ត្រូវជឿលើការប្រឹងប្រែងរបស់ខ្លួនឯង។ ឈប់ព្យាយាមតក់ក្រហល់ ស្វែងរកផ្លូវកាត់ទៀតទៅ ព្រោះថា វាមិនមានកើតឡើងដោយងាយៗនោះទេ។

ភាពអត់ធ្មត់៖ បើ​យើង​បាត់​បង់​ការ​អត់ធ្មត់ នោះ​យើងនឹង​ចាញ់​លើសមរភូមិនៃការ​ប្រយុទ្ធ។ មនុស្សភាគច្រើនបោះបង់នៅដំណាក់កាលនេះ ព្រោះតែមិនចេះអត់ធ្មត់រង់ចាំកាល។

ការលះបង់៖ បើយើងមិនលះបង់ដើម្បីអ្វីដែលយើងចង់បានទេនោះវាមិនបានសម្រាប់យើងឡើយ ហេតុនេះអ្វីដែលយើងចង់បាននឹងក្លាយជាការលះបង់។ ត្រូវចាំថា អ្វីគ្រប់យ៉ាងមានតម្លៃរបស់វា ! សំណួរ​សួរ​ថា តើ​យើង​ត្រៀម​ខ្លួន​រួច​ហើយ​ឬ​នៅ​ក្នុង​ការ​ចំណាយ​(លះបង់)វា​សម្រាប់​ជីវិត​ដែល​យើង​ប្រាថ្នាចង់បាន?

ភាពជាប់លាប់៖ ធ្វើហើយធ្វើទៀត គឺជាអ្វីដែលបម្លែងយើងពីមនុស្សធម្មតា ទៅជាមនុស្សអស្ចារ្យ។ បើគ្មានភាពជាប់លាប់នោះទេ យើងនឹងមិនអាចទទួលបានភាពជោគជ័យធំជាងនេះឡើយ។

វិន័យ៖ ការជម្រុញ និង​លើក​ទឹក​ចិត្ត​ធ្វើ​ឱ្យ​យើង​ដើរទៅ​មុខ ប៉ុន្តែការប្រកាន់ភ្ជាប់នូវ​វិន័យ នឹង​ធ្វើ​ឱ្យ​យើង​រីក​ចម្រើន។ វានឹងមានថ្ងៃដែលយើងមិន “មានអារម្មណ៍” ចង់ធ្វើវា បាត់បង់កម្លាំងចិត្ត ឬខ្ចិល។ ហេតុផលទាំងនេះ យើងត្រូវតែឆ្លងកាត់ថ្ងៃទាំងនោះដោយមិនគិតពីអារម្មណ៍របស់យើងរវើរវាយ ហើយនៅតែបន្តធ្វើដោយសារតែយើងមានវិន័យសម្រាប់ខ្លួនឯង ហើយហេតុទាំងនេះ គឺជាអ្វីដែលយើងត្រូវការដើម្បីសម្រេចកិច្ចការធំដុំបាន។

ទំនុកចិត្តលើខ្លួនឯង៖ ទំនុកចិត្តគឺថា យើងនឹងនៅតែជាយើង និងនៅតែរឹងមាំ ទៅបីពួកគេមិនចូលចិត្តយើង។ការស្រលាញ់ខ្លួនឯងជារឿងសំខាន់ ហើយភាពជឿជាក់លើខ្លួនឯងនឹងធ្វើឲ្យយើងមានភាពក្លាហាន និងហ៊ានជំនះរាល់ឧបសគ្គ។