កិច្ចព្រមព្រៀងផ្លូវដែក និងការដឹកជញ្ជូនមជ្ឈិមបូព៌ា-ឥណ្ឌា អាមេរិកនិងសហភាពអឺរ៉ុប យល់ព្រម នៅកិច្ចប្រជុំកំពូល G-20
អាមេរិក ៖ ផែនការហេដ្ឋារចនាសម្ព័ន្ធរួមគ្នាជាមួយប្រទេសឥណ្ឌា បណ្តាប្រទេសមជ្ឈិមបូព៌ា និងសហភាពអឺរ៉ុប ក្នុងគោលបំណងតភ្ជាប់ពួកគេតាមរយៈ បណ្តាញផ្លូវដែក និងផ្លូវសមុទ្រ ដែលជាការអភិវឌ្ឍមួយ ដែលធ្វើឲ្យកើតឡើង បើតាមសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនគ្រោងនឹងចុះហត្ថលេខាលើផែនការទាំងនេះ ស្របពេលដែលប្រទេសចិន កសាងឥទ្ធិពលរបស់ខ្លួននៅទូទាំងតំបន់ដែលសម្បូរដោយថាមពលនេះ ។
សហរដ្ឋអាមេរិក បានកំពុងពិភាក្សាស្ងាត់ៗលើគម្រោងនេះជាមួយប្រទេសឥណ្ឌា អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម និងអ៊ីស្រាអែល។ គម្រោងនេះ មានគោលបំណងភ្ជាប់បណ្តាប្រទេសនៅមជ្ឈិមបូព៌ាដោយផ្លូវដែក និងទៅកាន់ប្រទេសឥណ្ឌាតាមរយៈផ្លូវដឹកជញ្ជូនពីកំពង់ផែក្នុងតំបន់ ដោយបន្តទៅអឺរ៉ុប។
មន្ត្រីគណៈកម្មការអឺរ៉ុប បាននិយាយដោយឡែកពីគ្នាថា គម្រោងនេះនឹងរួមបញ្ចូលខ្សែផ្លូវរថភ្លើង និងការតភ្ជាប់កំពង់ផែពីប្រទេសឥណ្ឌាទៅកាន់អឺរ៉ុប ឆ្លងកាត់ អារ៉ាប់រួម (UAE) អារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី និងអ៊ីស្រាអែល ដែលនាំឲ្យការដឹកជញ្ជូនទំនិញកាន់តែលឿន។ គម្រោងនេះ នឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលនិងបើកដំណើរការផលិតនិងដឹកជញ្ជូនអ៊ីដ្រូហ្ស៊ែនបៃតងទៅកាន់ប្រទេសដៃគូទាំងអស់។ ផែនការនេះ រួមបញ្ចូលទាំងការពង្រឹងទូរគមនាគមន៍ និងការផ្ទេរទិន្នន័យជាមួយនឹងខ្សែកាប្លិ៍ក្រោមសមុទ្រថ្មីមួយ ដែលតភ្ជាប់តំបន់នេះ៕