ថ្នូរនឹងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ UNធ្វើការចរចាសម្ងាត់ជាមួយរុស្ស៊ីអំពីការដកទណ្ឌកម្មធំៗទាំងអស់
រុស្ស៊ី ៖ អង្គការសហប្រជាជាតិ នាពេលបច្ចុប្បន្ននេះ កំពុងធ្វើការចរចាសម្ងាត់ជាមួយសហព័ន្ធរុស្ស៊ី ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដែលទណ្ឌកម្មសំខាន់ៗដែលបានដាក់ បន្ទាប់ពីការចាប់ផ្តើមលុកលុយទ្រង់ទ្រាយធំទៅលើអ៊ុយក្រែន នឹងត្រូវដកចេញពីរបបភេរវកម្មរបស់លោក លោក វ្ល៉ាឌីមៀ ពូទីន ជាថ្នូរនឹងការស្តារឡើងវិញ នូវគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។
លិខិតសម្ងាត់មួយច្បាប់របស់អគ្គលេខាធិការUN លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បង្ហាញថាតើអង្គការសហប្រជាជាតិត្រៀមខ្លួន ដើម្បីស្តារកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិជាមួយអ្នកសង្គ្រាមនិយមគឺ លោកពូទីន រួចហើយឬយ៉ាង?» បើតាមកាសែត Bild បានសរសេរ។
សារព័ត៌មាន Bild ហៅថា លិខិតពីលោកហ្គុយតឺរេស ថា «ពុំអាចព្យាករបាន» ស្នើឲ្យមាន«មូលដ្ឋានជាក់លាក់ចំនួន៤នៃកិច្ចព្រមព្រៀងរវាងលេខាធិការដ្ឋានUN និងសហព័ន្ធរុស្ស៊ី ដែលគួរតែ នាំទៅរកការបន្តនៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅឡើងវិញ»។
សារព័ត៌មាន Bild បានសរសេរថា៖ចំណុចទាំង៤នោះ គឺពិតជាមានសារៈសំខាន់ ចាប់តាំងពីការអនុវត្តរបស់ពួកគេនឹងបំពេញតាមតម្រូវការទាំងអស់នៃរបបភេរវកម្មរបស់លោក វ្ល៉ាឌីមៀ ពូទីន និងសងសំណងដល់ការវាយប្រហារដោយមីស៊ីលរបស់លោកលើគោលដៅស៊ីវិលរបស់អ៊ុយក្រែន៕