និយ័តករទូរគមនាគមន៍កម្ពុជា
📢បញ្ជីបច្ចុប្បន្នភាពនៃប្រតិបត្តិករដែលកំពុងធ្វើប្រតិបត្តិការផ្តល់សេវាទូរគមនាគមន៍ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
📢បញ្ជីបច្ចុប្បន្នភាពនៃប្រតិបត្តិករដែលកំពុងធ្វើប្រតិបត្តិការផ្តល់សេវាទូរគមនាគមន៍ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
The Bank For International Settlement (BIS) គឺជាធនាគារផ្តល់សេវាកម្មដល់ធនាគារកណ្តាលរបស់ប្រទេសនីមួយៗក្នុងការទូទាត់លុយរបស់ពួកគេទៅតាមគោលនយោបាយរបស់ប្រទេសនីមួយៗ។ ធនាគារនេះមានសារ: សំខាន់ខ្លាំងក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ពិភពលោក។ ធនាគារនេះបានផ្តួចផ្តើមនូវដំណោះស្រាយហិរញ្ញវត្ថុដោយមានការយក Blockchain AI និង Internet Of Things មកប្រើប្រាស់។ការផ្តួចផ្តើមនេះបានដឹកនាំដោយប្រធានរបស់ The COP28 UAE។ ក្នុងលិខិតការផ្តួចផ្តើមមានគោលបំណងធំៗដូចជា ប្រើ AI ដើម្បីធ្វើរបាយការណ៏ ការផ្ទៀងផ្ទាត់ផ្សេងៗនិងស្វែងរកកំហុសផ្សេងៗ ប្រើ Blockchain ដើម្បីធ្វើការត្រួតពិនិត្រអោយបានត្រឹមត្រូវ មានតម្លាភាព,អាចផ្ទៀងផ្ទាត់ និង … Read More
ភ្នំពេញ៖ អស់រយៈពេលជិត១ខែ រថយន្តSTAREX មួយគ្រឿង ត្រូវបានម្ចាស់យកទៅឲ្យជាងជួសជុល លុះទៅរកមើលស្រាប់តែបាត់ទាំងរថយន្ត បាត់ទាំងជាង ទំនាក់ទំនងលែងបាន ដើរស្វែងរកស្រាប់តែប្រទះឃើញរថយន្តនៅយានដ្ឋានជួសជុលរថយន្តផ្សេងទៀត ពេលសាកសួរបែជាម្ចាស់យានដ្ឋានថាទើបតែទិញទៅវិញ? ហេតុការណ៍ខាងលើកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅយានដ្ឋាន ឈុន សុខន អូតូ ការ៉ាស់ នៅតាមផ្លូវលេខ១ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តមួយគ្រឿងខាងលើ ម៉ាកSTAREX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2A-6678។ បើតាមបុរសឈ្មោះ … Read More
ខេត្តកោះកុង៖ រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ឌីណា ពេលនេះបានកាត់សាច់ស្អុយចោលហើយ ដោយបានផ្អាកតួនាទីភារកិច្ចជាបណ្ដោះអាសន្ន លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ចំពោះភាពមិនប្រក្រតី និងការអនុវត្តការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរ ។ ឯកឧត្តម ឌិត ឌីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីសម្រេចស្តីពីការផ្អាក និងចាត់តាំងមន្ត្រីរាជការធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា … Read More
បន្ទាយមានជ័យ៖ កិច្ចសហប្រតិបត្តិការនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ បានឃាត់ខ្លួនមុខសញ្ញាជនជាតិថៃចំនួន ៤នាក់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។ ការចាប់ខ្លួននេះ ដោយនគរបាលជាតិកម្ពុជាបានសហការជាមួយនគរបាលភូមិន្ទថៃ បើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់កំណត់បាន និងឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃ ចំនួន ៤នាក់ ដែលកំពុងសំងំលាក់ខ្លួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឲ្យកើតមានអំពើឃាតកម្មពលរដ្ឋថៃមួយគ្រួសារនៅខេត្តសាមុតប្រកាន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ និងមានមនុស្សស្លាប់ចំនួន ៣នាក់។ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ … Read More
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ។ តាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា៖ អញ្ជើញអមដំណើរ សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមមានលោក លោកស្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី … Read More
អាមេរិក៖ ការព្រមានកាលពីថ្ងៃចន្ទ ទី១១ ខែកញ្ញា ពីសហរដ្ឋអាមេរិក និងវៀតណាម ប្រឆាំងនឹង «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង» នៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះ រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាចុងក្រោយដែលពាក់ព័ន្ធនឹងនាវាចិន។ លោកចូ បៃដិន ប្រធានាធិបតីអាមេរិក និងលោក ង្វៀន ភូទ្រុង (Nguyen Phu Trong) ប្រធានបក្សកុម្មុយនិស្តវៀតណាម បាននិយាយថា ការទាមទារប្រកួតប្រជែងលើផ្លូវទឹកយុទ្ធសាស្ត្រនោះ ត្រូវតែដោះស្រាយក្រោមបទដ្ឋានអន្តរជាតិ។ ទីក្រុងប៉េកាំង ទាមទារសិទ្ធស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ដែលពាណិជ្ជកម្មរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ធ្វើការឆ្លងកាត់តាមរយៈនោះ ហើយចិនបានព្រងើយកន្តើយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដែលថា … Read More
រុស្ស៊ី៖ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានទៅដល់ប្រទេសរុស្ស៊ីហើយ នេះបើតាមសារព័ត៌មានជប៉ុនរាយការណ៍នៅថ្ងៃអង្គារ ទី១២ ខែកញ្ញានេះ ដោយតបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ដែលនាំឱ្យមានប្រតិកម្មផ្សេងគ្នាពីពលរដ្ឋទីក្រុងមូស្គូ និងប្រជាជននៅទីក្រុងវ្លាឌីវ៉ូស្តុក (Vladivostok) នៅចុងបូព៌ានៃប្រទេសរុស្ស៊ី។ អ្នកក្រុងវ្លាឌីវ៉ូស្តុក ជាច្រើនបាននិយាយថា ពួកគេមិនប្រាកដទេថា តើមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន នឹងទៅទស្សនាទីក្រុងមួយនេះ ប៉ុន្តែបាននិយាយថារុស្ស៊ី និងកូរ៉េខាងជើងមានផលប្រយោជន៍រួម។ អ្នករស់នៅទីក្រុងមូស្គូ ដោយមិនបានប្រាប់ឈ្មោះម្នាក់ បាននិយាយថា «ប្រសិនបើយើងគិតពីស្ថានភាពនេះ ដោយសំដៅដល់កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ី តាមរបៀបត្រឹមត្រូវ យើងអាចទទួលបានអត្ថប្រយោជន៍ពីខាងក្រៅបន្ថែមទៀត»។ … Read More
អគ្គស្នងការនគរបាលជាតិ សម្រេចដកមុខតំណែង លោកអនុសេនីយ៍ឯក ហុង សារ៉ុម ពីនាយប៉ុស្តិ៍ រដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋានគរបាលស្រុកស្ទោង ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មកជាមន្ត្រី។