ឆ្នាំ២០២៨ខាងមុខ សេដ្ឋកិច្ចរបស់ប្លុក BRICS អាចវ៉ាដាច់សេដ្ឋកិច្ចប្លុក G7

បរទេស៖ លោកស្រី Dilma Rousseff ប្រធានធនាគារអភិវឌ្ឍន៍ថ្មី ដែលហៅកាត់ថា NDB បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសជាសមាជិក BRICS នឹងវ៉ាដាច់ G7 ទៅលើចំណែកនៅក្នុង GDP សកលក្នុងរយៈពេល៤ឆ្នាំខាងមុខ។ នាកិច្ចប្រជុំកំពូលរដ្ឋាភិបាល ពិភពលោកនៅទីក្រុងឌូបៃ ប្រធានក្រុមហ៊ុនផ្តល់ប្រាក់ កម្ចីអន្តរជាតិនេះបានថ្លែងថា ជាមួយនឹងការបន្ថែមសមាជិកថ្មី ភាគហ៊ុនរបស់ក្រុមនៅក្នុងទិន្នផល សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ពី៣៥ភាគរយ បច្ចុប្បន្នដល់៤០ភាគរយ នៅឆ្នាំ២០២៨ ខណៈពេលដែលក្រុម G7 ក្រុមប្រទេសអភិវឌ្ឍន៍ នឹងធ្លាក់ចុះមកត្រឹម២៧,៨ភាគរយ ។ … Read More

ការបង្ខិតបង្ខំគំរាមកំហែង អ្នកបោះឆ្នោត គឺជាការបំពានសិទ្ធិ និងត្រូវទទួលទោសថែមទៀត

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយឱ្យដឹង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ថា រយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងបានសង្កេតឃើញ គណបក្សនយោបាយខ្លះបាន និងកំពុងធ្វើសកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនតម្រូវ ហើយបានគំរាមកំហែងដល់អ្នកបោះឆ្នោតទាំងនោះថា« បើនរណាមិនបោះឆ្នោតឱ្យគណបក្សដែលខ្លួនណែនាំនោះទេ អ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ និងត្រូវប្រឈម នឹងការបណ្តេញចេញពីសមាជិកគណបក្ស និងដកតួនាទីពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាដើម។ល។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដដែលបានបញ្ជាក់ឱ្យដឹងថា តាមមាត្រា៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការកសាងធនធានមនុស្សនៅកម្ពុជា គឺដើម្បីឈានទៅរកភាពម្ចាស់ការដោយខ្លួនឯង

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងធនធានមនុស្សនៅកម្ពុជា គឺដើម្បីឈានទៅរកភាពម្ចាស់ការដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកគេនោះទេ ដូច្នេះត្រូវតែពង្រឹងជាបន្តបន្ទាប់ចំពោះធនធានមនុស្សនេះ។ នាឱកាសអញ្ជើញជាអធិបតី «សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ធនធានមនុស្សនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពខ្លាំងដោយអាចធ្វើការប្រកួតប្រជែងជាមួយធនធានមនុស្សនៃប្រទេសដទៃ ឲ្យតែមានការផ្តល់ឱកាស ជាក់ស្តែងដូចនាពេលប៉ុន្មានថ្ងៃកន្លងទៅនេះ នៅក្នុងកម្មវិធីថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ហើយកម្ពុជាបានពាន់រង្វាន់លេខមួយ(មេដាយមាស) … Read More

កងរាជអាវុធហត្ថចេញល្បាត ឃាតខ្លួនក្មេងទំនើង៣នាក់

បន្ទាយមានជ័យ៖ ឃាត់ខ្លួនក្មេងទំនើង៣នាក់និងកាំបិតខ្វែវ១ដើមត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្មេងទំនើង៣នាក់មាន១.ឈ្មោះ ឃឹម ម៉េងឡុង ភេទប្រុសអាយុ១៦ឆ្នាំ ២.ឈ្មោះ រឺចី ណៃ ហៅលីប ភេទប្រុសអាយុ១៦ឆ្នាំ ៣.ឈ្មោះ ថា សោភា ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនក្មេងទំនើងគឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចេញល្បាតតាមដងផ្លូវដើម្បីការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានឃាត់ខ្លួនក្មេងទំនើង៣នាក់ធ្វើការឆែកឆេររកឃើញបានកាំបិតខ្វែវ១ដើមនិងមធ្យោបាយម៉ូតូ១គ្រឿងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ក្រោយឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៣នាក់និងកាំបិតខ្វែវ១ដើមនិងម៉ូតូ១គ្រឿងត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យ៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកបញ្ហាជួញដូរមនុស្ស ជាប្រធានបទដ៏សំខាន់ក្នុងការពិភាក្សា និងរកគន្លឹះដោះស្រាយ

បន្ទាយមានជ័យ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានចាត់ទុកបញ្ហាជួញដូរមនុស្សជាប្រធានបទដ៏សំខាន់ក្នុងការពិភាក្សា និងរកគន្លឹះដោះស្រាយ ព្រោះវាធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងធ្វើឱ្យមានការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយយ៉ាងធ្ងន់ធ្ងរទៀតផង។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនថៃ ស្តីពី “ការគ្រប់គ្រងលំហូរពលករទេសន្តរប្រវេសន៍ ឆ្លងកាត់ព្រំដែន” នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា … Read More

អាជ្ញាធរខណ្ឌដូនពេញចុះត្រួតពិនិត្យ ទីតាំងសង្ស័យមានបង្កប់ល្បែងស៉ីសង ក្នុងមូលដ្ឋាន

ភ្នំពេញ៖ លោក ជា ខេមា អភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យទីតាំងដែលសង្ស័យមានបង្កប់ល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ក្នុងករណីរកឃើញមានបើកល្បែងស៊ីសង និងចាត់វិធានការតាមផ្លូវច្បាប់ ដោយមានការលើកលែងនោះឡើយ។ ប្រតិបត្តិការចុះត្រួតពិនិត្យ ធ្វើឡើងនៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដឹកនាំផ្ទាល់ដោយលោក អភិបាលខណ្ឌ បន្ទាប់ពីបើកកិច្ចប្រជុំបន្ទាន់ស្តីពីការត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងខុសច្បាប់គ្រប់ប្រភេទនៅព្រឹកមិញនេះផងដែរ។ លោក ជា ខេមា ប្រធានគណបញ្ជាការឯកភាពខណ្ឌដូនពេញ និងជាអភិបាលខណ្ឌ បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា កម្លាំងអាជ្ញាធរខណ្ឌនិងចុះត្រួតពិនិត្យជាប់ជាប្រចាំដូចភ្លៀងរលឹម ក្នុងករណីកម្លាំងអាជ្ញាធរខណ្ឌរកឃើញមានទីតាំងបង្កប់ល្បែងស៊ីសងផ្សងសំណាងគ្រប់ប្រភេទ ឆ្នោតឡូតូ នោះលោកនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុត បញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី។ បន្ថែមទៀតនោះលោកបានប្ដេជ្ញានិងគាំទ្រនៅប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន … Read More

កម្លាំងអគ្គស្នងការរដ្ឋាននគរបាលជាតិ បង្ក្រាបការផលិតមាតិកាវិដេអូប្រឌិត

ព្រះសីហនុ៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ បន្ទាប់ពីពួកគេរួមគំនិតគ្នាផលិតមាតិកាវីដេអូប្រឌិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ។ យោងតាមសេចក្ដីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា ជនជាតិចិនទាំង២នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួននៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ ឬចុចឡាយ រហូតដល់ជាង៥លាននាក់។ វីដេអូដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារ កាស៉ីណូ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះសួរសុខទុក្ខមន្ត្រី និងពិនិត្យច្រកទ្វារអន្តរជាតិត្រពាំងក្រៀលជាប់ព្រំដែនប្រទេសឡាវ

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ នាថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០២៤ បានបន្តដឹដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួង អញ្ជើញចុះពិនិត្យបង្គោលព្រំដែន (ឡាក់) និងបន្តចុះសួរសុខទុក្ខមន្ត្រីនគរបាលជាតិ ដែលកំពុងបំពេញភារកិច្ចនៅវរៈនគរបាលការពារព្រំដែនគោកលេខ៧០១ និងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល​ ស្ថិតនៅ​ស្រុកបុរីអូរស្វាយ​សែនជ័យ​ ខេត្តស្ទឹងត្រែង ជាប់ព្រំដែន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដំណើរចុះសួរទុក្ខមន្ត្រី ពិនិត្យបង្គោលព្រំដែន និងច្រកទ្វាព្រំដែនអន្តរជាតិកម្ពុជា-ឡាវ នាឱកាសនោះ បានធ្វើឡើងបន្ទាប់ពីឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បញ្ចប់ការអញ្ជើញជាអធិបតី នៃពិធីសម្ពោធផ្លូវបេតុង សមិទ្ធផលថ្មីៗ និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល … Read More

ក្លាយជាអ្នកនាំចេញត្រីធូណា ធំជាងគេទី៤ សម្រាប់វៀតណាម ទៅមជ្ឈិមបូព៌ា បន្ទាប់ពី អាមេរិក និងអឺរ៉ុប

បរទេស៖ វៀតណាមបានក្លាយ ជាប្រទេសនាំចេញត្រីធូណាធំ ជាងគេទីបួនទៅមជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងទីផ្សារ CPTPP ដែលស្មើនឹងជិត ១០ ភាគរយនៃតម្លៃ នាំចេញត្រីធូណាសរុប របស់វៀតណាមនេះបើតាមការឲ្យដឹងពី សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម ( VASEP) ។ ស្ថិតិរបស់អគ្គនាយកដ្ឋានគយបានបង្ហាញថា វៀតណាមកាលពីឆ្នាំមុនបាននាំចេញត្រីធូណា ដែលតម្លៃ ៨២ លានដុល្លារទៅកាន់ប្លុកនេះ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។ … Read More