កងរាជអាវុធហត្ថចេញល្បាត ឃាតខ្លួនក្មេងទំនើង៣នាក់
បន្ទាយមានជ័យ៖ ឃាត់ខ្លួនក្មេងទំនើង៣នាក់និងកាំបិតខ្វែវ១ដើមត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្មេងទំនើង៣នាក់មាន១.ឈ្មោះ ឃឹម ម៉េងឡុង ភេទប្រុសអាយុ១៦ឆ្នាំ ២.ឈ្មោះ រឺចី ណៃ ហៅលីប ភេទប្រុសអាយុ១៦ឆ្នាំ ៣.ឈ្មោះ ថា សោភា ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនក្មេងទំនើងគឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចេញល្បាតតាមដងផ្លូវដើម្បីការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានឃាត់ខ្លួនក្មេងទំនើង៣នាក់ធ្វើការឆែកឆេររកឃើញបានកាំបិតខ្វែវ១ដើមនិងមធ្យោបាយម៉ូតូ១គ្រឿងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ក្រោយឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៣នាក់និងកាំបិតខ្វែវ១ដើមនិងម៉ូតូ១គ្រឿងត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យ៕