នៅជិតព្រំដែនហ្កាហ្សា រថក្រោះអ៊ីស្រាអែលជាច្រើនគ្រឿង ធ្វើចលនា ស្របគ្នាកងទ័ពអ៊ីស្រាអែលវាយឆ្មក់លើមន្ទីពេទ្យហ្កាហ្សា
បរទេស៖ គេឃើញ រថក្រោះ និងរថពាសដែករបស់អ៊ីស្រាអែលជាច្រើនគ្រឿង បានកំពុងប្រតិបត្ដិការនៅជិតព្រំដែនរវាងប្រទេសអ៊ីស្រាអែល និងតំបន់ហ្កាហ្សា ស្រ្ទីប កាលពីថ្ងៃព្រហស្បតិ៍នេះ ខណៈដែលការប្រយុទ្ធគ្នានៅតែបន្ដ នៅក្នុងទឹកដី ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
យោងតាមកងទ័ព បានអោយដឹងថា កងទ័ពអ៊ីស្រាអែល បានវាយឆ្មក់ទៅលើមន្ទីរពេទ្យធំបំផុតមួយដែលកំពុងបំពេញមុខងារក្នុងតំបន់ហ្កាហ្សា ខណៈវីដេអូដែលបង្ហោះតាម Online បានបង្ហាញពីភាពចលាចល ការស្រែក និងសំឡេងបាញ់កាំភ្លើងនៅក្នុងច្រករបៀងដែលមានសភាពងងឹតដែលពោរពេញទៅដោយ ធូលី និងផ្សែង។
យោធាអ៊ីស្រាអែល បានហៅការវាយឆ្មក់របស់ខ្លួនលើមន្ទីរពេទ្យ ណាស៊ើរ (Nasser)ថា ជា ការកំណត់គោលដៅជាក់លាក់ និងមានដែនកំណត់ ហើយបាននិយាយថា ខ្លួនបានផ្អែកលើព័ត៌មានដែលគួរឲ្យទុកចិត្ដបានថា ក្រុមហាម៉ាស កំពុងលាក់ខ្លួន នៅក្នុងទីកន្លែងនោះ និងបានរក្សាទុកចំណាប់ថ្នូរជាច្រើននាក់នៅទីនោះ និងអាចមានសាកសពចំណាប់ថ្នូរនៅទីនោះផងដែរ។
អ្នកនាំពាក្យក្រុមហាម៉ាស បានបដិសេធន៍ការលើកឡើងនោះ និងបានហៅការអះអាងនោះថា ជាការនិយាយកុហកទាំងស្រុង៕