អ្នកនាំពាក្យរងក្រសួងមហាផ្ទៃមានប្រសាសន៍ថា ៣សប្ដាហ៍ឆ្នាំ២០២៤ ល្បែងស៊ីសង៤៣ទីតាំងបានបង្ក្រាប ក្នុងនោះជនសង្ស័យ៧២នាក់ត្រូវបានបញ្ជូនទៅតុលាការ

ភ្នំពេញ៖ នារយៈពេល៣សប្ដាហ៍នៃខែមករា ឆ្នាំ២០២៤ ល្បែងស៊ីសងចំនួន៤៣ ទីតាំង ក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងចាប់បញ្ជូនជនសង្ស័យចំនួន ៧២នាក់ ទៅតុលាការ នេះបើតាមការឱ្យដឹងពីហ្វេសប៊ុក លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លោក ទូច សុឃៈ( សុខៈ)បានគូសបញ្ជាក់ថា ក្នុងចំណោម ទីតាំងដែលបង្ក្រាប សមត្ថកិច្ចក៏បានចាត់វិធានការរដ្ឋបាលទៅលើការបង្ក្រាប១៧ ទីតាំងផងដែរ ដែលកើតឡើងនៅ៤ រាជធានី-ខេត្ត និងចាត់នីតិវិធីអប់រំ ណែនាំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ចំនួន៣០នាក់។ … Read More

លោក Ferdinand Marcos បញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាល កុំជួយ ICC ស៊ើបអង្កេតករណីគ្រឿងញៀនរបស់លោក Duterte

ហ្វីលីពីន៖ លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន បានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាល មិនត្រូវសហការជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC ក្នុងការស៊ើបអង្កេតលើសង្រ្គាមគ្រឿងញៀនបណ្តាលឱ្យមានមនុស្សស្លាប់ ក្នុងអំឡុងពេលរដ្ឋបាលមុនរបស់ប្រធានាធិបតី Rodrigo Duterte នោះឡើយ កាលពីថ្ងៃអង្គារកន្លងមកនេះ។ លោក Marcos បានប្រាប់អ្នកយកព័ត៌មានប៉ុន្មានថ្ងៃបន្ទាប់ពីលោក Jesus Crispin Remulla រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បាននិយាយថា អ្នកស៊ើបអង្កេតរបស់ ICC នឹងមិនត្រូវបានរារាំងពីប្រទេសនេះទេ ដរាបណាពួកគេអនុវត្តតាមនីតិវិធីច្បាប់ក្នុងស្រុក។ លោក Marcos “ខ្ញុំមិនទទួលស្គាល់យុត្តាធិការរបស់ … Read More

ការតែងតាំងជាប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ លោក ត្រាំ បន្តឈ្នះការប្រជែងនេះ

អាមេរិក៖ នៅក្នុងការប្រណាំងប្រជែង សម្រាប់ការតែងតាំងជាប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះជាប់ៗគ្នាជាលើកទីពីរ ដែលកាន់តែពង្រឹងការក្តាប់របស់លោកនៅលើគណបក្ស និងបង្កើនការសង្ស័យអំពីផ្លូវឆ្ពោះទៅមុខរបស់គូប្រជែងលោកស្រី Nikki Haley ។ ថ្វីត្បិតមានការប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន រួមទាំងការចោទប្រកាន់ព្រហ្មទណ្ឌចំនួន ៩១ករណី ក្នុង ៤ករណីដាច់ដោយឡែកពីគ្នា ប៉ុន្តែការឈ្នះរបស់អតីតប្រធានាធិបតី បានបង្កើនលទ្ធភាពយ៉ាងខ្លាំង ដែលលោកនឹងបិទការតែងតាំង និងឆ្ពោះទៅរកការបោះឆ្នោតឡើងវិញនៅក្នុងខែវិច្ឆិកា ប្រឆាំងនឹងអ្នកស្នងតំណែងរបស់លោក គឺលោក ចូ បៃដិន។ ស្របពេលជាមួយគ្នានេះ លោកស្រី Haley ដែលបម្រើការនៅក្នុងរដ្ឋបាល ត្រាំ … Read More

បង្ក្រាបបានថ្នាំញៀនជាង១តោនកន្លះ នគរបាលបង្ហាញមុខជនសង្ស័យ៥នាក់

ភ្នំពេញ៖ បន្ទាប់ពីបង្ក្រាបករណីថ្នាំញៀនជាង១តោនកន្លះ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បង្ហាញមុខជនសង្ស័យចំនួន ៥នាក់ ។ ការបង្ហាញមុខជនសង្ស័យចំនួន ៥នាក់ បន្ទាប់ពីសហការជាមួយជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឈានដល់ចាប់ខ្លួនបាន នៅលំហរសមុទ្រ នាខេត្តព្រះសីហនុ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ពីនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ។ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ បានប្រើរយៈពេលប្រមាណជាង ១ឆ្នាំ ទើបបង្ក្រាបបានជនសង្ស័យជាជនបរទេស ៥នាក់ នៅលើផ្ទៃសមុទ្រ នាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នេះបានឱ្យដឹងពីនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ ជនសង្ស័យទាំង ០៥នាក់មានឈ្មោះ៖ … Read More

បន្ទាប់ពីលោកណេតាន់យ៉ាហ៊ូថា អ៊ីស្រាអែលត្រូវតែដណ្តើមយកតំបន់ព្រំដែនហ្កាហ្សា អេហ្ស៊ីប រិះគន់ម៉ាចាស់ដៃ

អេហ្ស៊ីប៖ ក្រោយពីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីនៃអ៊ីស្រាអែល ដែលថា អ៊ីស្រាអែលនឹងត្រូវគ្រប់គ្រងតំបន់ទ្រនាប់ប្រវែងប្រហែល ១០០ យ៉ាដ មួយផ្នែកនៅលើតំបន់ហ្កាហ្សានៃព្រំដែនប្រវែង៩ម៉ាយរបស់ប៉ាឡេស្ទីន ដែលហែកហួរដោយសង្រ្គាមជាមួយអេហ្ស៊ីប ត្រូវបានរិះគន់ពីមន្ត្រីអេហ្ស៊ីប។ មន្ត្រីអ៊ីស្រាអែល បានថ្លែងថា ការរត់ពន្ធឆ្លងកាត់តំបន់ទ្រនាប់នោះ ដែលគេស្គាល់ថា ជាច្រករបៀង ហ្វីឡាឌែលហ្វី (Philadelphi) ទាំងពីលើដី និងតាមរូងក្រោមដី បានផ្តល់អាវុធ និងគ្រឿងផ្គត់ផ្គង់ផ្សេងៗទៀតដល់អ្នកគ្រប់គ្រងតំបន់ហ្កាហ្សា ជាការចោទប្រកាន់ដែលអេហ្ស៊ីបបដិសេធយ៉ាងដាច់អហង្ការ។ លោកណេតាន់យ៉ាហ៊ូ បានថ្លែងនៅចុងខែធ្នូថា៖«ច្រករបៀងហ្វីឡាឌែលហ្វី ឬដើម្បីដាក់វាឲ្យ កាន់តែត្រឹមត្រូវ … Read More

ប្រមុខដឹកនាំស្លូវ៉ាគីថា អ៊ុយក្រែនត្រូវតែ បោះបង់ទឹកដីរបស់ខ្លួន និងថា អ៊ុយក្រែន មិនមែនជាប្រទេស ឯករាជ្យនោះទេ

ស្លូវ៉ាគី៖ លោក លោក Robert Fico នាយករដ្ឋមន្ត្រីនៃស្លូវ៉ាគី បានថ្លែងថា អ៊ុយក្រែនគួរតែទទួលស្គាល់ការបាត់បង់ទឹកដីមួយចំនួន ដែលពីមុនស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ខ្លួន ដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ី។ លោក Fico បានធ្វើសេចក្តីថ្លែងការណ៍ ក្នុងអំឡុងពេលសម្ភាសន៍ ចុងសប្តាហ៍ជាមួយទូរទស្សន៍ RTVS ដោយឧទ្ទិសដល់ដំណើរទស្សនកិច្ច នាពេលខាងមុខរបស់លោកទៅកាន់អ៊ុយក្រែន។ នាយករដ្ឋមន្រ្តីស្លូវ៉ាគីគ្រោង នឹងធ្វើដំណើរនៅថ្ងៃពុធទៅកាន់ទីក្រុង Uzhgorod ដែលជាទីក្រុងនៅជិតព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីជួបជាមួយសមភាគីអ៊ុយក្រែន លោក Denis Shmygal យោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹង … Read More

ឆ្នាំនេះ ! ការព្យាករពី CEO រាប់ពាន់នាក់ថា បញ្ញាសិប្បនិម្មិតនឹងនាំឱ្យមនុស្សបាត់បង់ការងារកាន់តែច្រើន

ការប្រកាសដំណាលគ្នានឹងកិច្ចប្រជុំរបស់ក្រុមមេដឹកនាំពិភពលោក និងក្រុមហ៊ុននានា តាមរយៈការស្ទង់មតិមួយ ត្រូវបានធ្វើឡើងនៅ Davos ប្រទេសស្វ៊ីស បានឱ្យដឹងថា មួយភាគបីនៃក្រុមនាយកប្រតិបត្តិ ឬប្រធានក្រុមហ៊ុននៅទូទាំងពិភពលោក ព្យាករណ៍ថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិតទូទៅនឹងជួយកាត់បន្ថយចំនួនបុគ្គលិកយ៉ាងតិច 5% ក្នុងឆ្នាំ២០២៤នេះ ។ នៅមុនវេទិកាសេដ្ឋកិច្ចពិភពលោក វិស័យផ្សព្វផ្សាយ និងកម្សាន្ត ធនាគារ ធានារ៉ាប់រង និងដឹកជញ្ជូន គឺជាវិស័យនាំមុខគេនៃលទ្ធភាពកាត់បន្ថយបុគ្គលិក ដោយសារតែការប្រើប្រាស់ឧបករណ៍ ឬកម្មវិធី AI ទំនើបបំផុត នេះបើយោងតាមការស្ទង់មតិដែលធ្វើឡើងដោយ PwC ។ រីឯបណ្ដាក្រុមហ៊ុនបច្ចេកទេស និងសំណង់ … Read More

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ៖ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាទាំងពីរភេទ ចំនួន១៤រូប

ឱកាសការងារ! សេចក្តីជូនដំណឹងរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ស្តីពី ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាទាំងពីរភេទ ចំនួន១៤រូប ដើម្បីចូលបម្រើការងារនៅតាមការិយាល័យជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើ-ជលផលខេត្ត ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ។ ពាក្យស្នើសុំ យកដោយផ្ទាល់ ផុតកំណត់ ៣១ មករា២០២៤ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ដើមឆ្នាំ 2025 LOTUSat-1 ផ្កាយរណបរ៉ាដាវៀតណាមនឹងហោះឡើងទៅកាន់គន្លងគោចរ

ផ្កាយរណបបច្ចេកវិទ្យារ៉ាដាដំបូងរបស់វៀតណាម LOTUSat-1 គ្រោងនឹងអភិវឌ្ឍរួចរាល់នៅក្នុងខែមីនា និងត្រូវបាញ់បង្ហោះឡើងទៅកាន់គន្លងគោចរនៅដើមឆ្នាំ 2024 នេះបើតាមអគ្គនាយករងនៃមជ្ឈមណ្ឌលអវកាសវៀតណាម។ LOTUSat-1 ផ្កាយរណប មានទម្ងន់ 600 គីឡូក្រាម ប្រើប្រាស់បច្ចេកវិទ្យារ៉ាដាថ្មីបំផុត អាចមើលឃើញវត្ថុទំហំចាប់ពីមួយម៉ែត្រនៅលើដី ព្រមទាំងមានសមត្ថភាពសង្កេតមើលទាំងថ្ងៃទាំងយប់។ LOTUSat-1 នឹងផ្ដិតយករូបភាព និងផ្ដល់ទិន្នន័យច្បាស់ការណ៍ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន។ អ្នកអភិវឌ្ឍ ផលិតផ្កាយរណប LOTUSat-1 និងបណ្ដុះបណ្ដាលធនធានមនុស្សដល់វៀតណាម នៅប្រទេសជប៉ុន គឺជាក្រុមហ៊ុន NEC ។ ការបណ្ដុះបណ្ដាលធនធានមនុស្សនេះ គឺក្នុងបំណងផ្ទេរបច្ចេកវិទ្យានៃការអភិវឌ្ឍ … Read More