មន្ទីរបញ្ចកោណ៖ កំពុងស៊ើបអង្កេតថា តើអាវុធរបស់អាមេរិក បានប្រើ ក្នុងការបាញ់ទម្លាក់យន្តហោះ Il-76 របស់រុស្ស៊ី ឬយ៉ាងណា?

អាមេរិក៖ លោក Sabrina Singh អនុប្រធានផ្នែកព័ត៌មានរបស់មន្ទីរបញ្ចកោណ បានបញ្ជាក់ដោយលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតអំពីការចូលរួមដ៏មានសក្ដានុពលនៃអាវុធរបស់អាមេរិកក្នុងការបាញ់ទម្លាក់យន្តហោះយោធា Il-76 របស់រុស្ស៊ី។ លោក Singh បាននិយាយក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានថា «វាជាអ្វីដែលយើងកំពុងពិនិត្យមើល» នេះយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ។ កាលពីព្រឹកថ្ងៃដដែល អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន មិនមានជាប់ពាក់ព័ន្ធក្នុងការធ្លាក់យន្តហោះដឹកជញ្ជូនរបស់រុស្ស៊ី Il-76 នោះទេ។ … Read More

BrahMos មីស៊ីលល្បឿនលឿនជាងសំឡេង ឥណ្ឌានឹងបញ្ជូនទៅឱ្យប្រទេសហ្វីលីពីន

ឥណ្ឌា៖ BrahMos ត្រូវបានឥណ្ឌាត្រៀមខ្លួនក្នុងការនាំចេញ ដែលជាកាំជ្រួចល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយ ដែលបានបង្កើតឡើងរួមគ្នាជាមួយនឹងរុស្ស៊ី ទៅកាន់ប្រទេសហ្វីលីពីន។ ការត្រៀមបញ្ជូននេះកើតឡើងចំពេលដែលទីក្រុងញូវដេលីជំរុញការផលិតអាវុធក្នុងស្រុក និងបង្កើនការនាំចេញទៅកាន់ប្រទេសដទៃទៀត។ លោក Samir Kamat ប្រធានអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ (DRDO) បានប្រាប់សារព័ត៌មាន ANI ថា កិច្ចព្រមព្រៀងតម្លៃ ៣៧៥ លានដុល្លារ ដែលបានចុះហត្ថលេខាក្នុងខែមករា ឆ្នាំ ២០២២ ពាក់ព័ន្ធនឹងការបញ្ជូនមីស៊ីលទៅកាន់ប្រទេសហ្វីលីពីនក្នុងពេលឆាប់ៗនេះ បើយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ។ … Read More

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី ជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ដើម្បីធានាដល់ការផ្តល់មេធាវីស្ម័គ្រចិត្តជួយការពារក្តីជូនប្រជាពលរដ្ឋក្នុងអំឡុងយុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ព្រមទាំង ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកនៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ នារសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នេះ បានជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ប្រមាណ ១៨០ រូប ដើម្បីបញ្ជាក់អំពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញកាលពីថ្ងៃទី៩ … Read More

ក្រសួងសុខាភិបាល៖ ករណីជំងឺផ្តាសាយបក្សី (H5N1) លើកុមារាអាយុ ០៣ឆ្នាំ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង

ប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពី ករណីជំងឺផ្តាសាយបក្សី(H5N1)លើកុមារាអាយុ ០៣ឆ្នាំ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សំណុំរឿងប្រល័យពូជសាសន៍អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា តុលាការកំពូលអង្គការសហប្រជាជាតិនឹងកាត់ក្តី

ICJ៖ ក្នុងសំណុំរឿងប្រឆាំងនឹងអ៊ីស្រាអែលជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ នៅក្នុងតំបនហ្កាហ្សា តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចដំបូងនៅពីថ្ងៃសុក្រនេះ ដែលជាសេចក្តីសម្រេចដ៏សំខាន់មួយ ដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់នៅមជ្ឈិមបូព៌ា និងជុំវិញពិភពលោក។ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) អាចបញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់យុទ្ធនាការយោធារបស់ខ្លួន នៅហ្កា ហ្សា ដែលបង្កឡើងដោយការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលមិនធ្លាប់មានពីមុនមក ដោយក្រុមហាម៉ាស ឬ ដើម្បីជួយសម្រួលដល់ជំនួយមនុស្សធម៌។ យ៉ាងនេះក្តី តុលាការ នឹងមិនកាត់សេចក្តីថាតើអ៊ីស្រាអែលពិតជាប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សាមែនឬអត់នោះទេ។ នៅដំណាក់កាលនេះ តុលាការ ICJ នឹងចេញសម្រេចបន្ទាន់ មុនពេលពិចារណាលើការចោទប្រកាន់កាន់តែទូលំទូលាយអំពីអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា ដែលជាដំណើរការដែលទំនងជានឹងត្រូវចំណាយពេលរាប់ឆ្នាំ។ ករណីនេះ … Read More

យន្តហោះរុស្ស៊ី វិទ្យុបារាំងផ្សាយថា អ៊ុយក្រែន បានបាញ់ទម្លាក់ ជាមួយមីស៊ីល Patriot ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក

បារាំង៖ តាមការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃពុធ ដោយដកស្រង់ប្រភព ពីយោធារបស់ប្រទេសនេះថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់មីស៊ីល Patriot ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក បាញ់ទម្លាក់យន្តហោះដឹកជញ្ជូនរុស្ស៊ីមួយគ្រឿង ដែលដឹកអ្នកទោសសង្គ្រាម អ៊ុយក្រែន ៦៥នាក់ ។ យន្តហោះដឹកជញ្ជូនយោធា Il-76 ត្រូវបានបាញ់ទម្លាក់នៅតំបន់ Belgorod នៃប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃពុធ។ មនុស្សគ្រប់គ្នានៅលើយន្តហោះ រួមមាន អ្នកទោសសង្គ្រាមអ៊ុយក្រែន ៦៥នាក់ អាកាសយានិក ៦នាក់ និងទាហានរុស្ស៊ី ៣ នាក់ បានស្លាប់ទាំងអស់ នេះបើយោងតាមសារព័ត៌មាន RT … Read More

តំបន់ហ្កាហ្សាជា «ឋាននរក» ជាមួយស្ថានភាពរន្ធត់ចិត្ត

WHO៖ នៅក្នុងការអង្វរសុំចិត្តដល់ស្ថាប័នគ្រប់គ្រងរបស់ស្ថាប័នសុខភាពពិភពលោក ដោយប្រមុខអង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យមានបទឈប់បាញ់និង «ដំណោះស្រាយពិតប្រាកដ» ចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលលោកបាននិយាយថាស្ថានភាពនៅតំបន់ហ្កាហ្សា ជា «ឋាននរក»។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ដែលធ្លាប់ឆ្លងកាត់សង្រ្គាមកាលពីកុមារភាព និងកូនៗដែលបានលាក់ខ្លួនក្នុងលេនដ្ឋានអំឡុងការទម្លាក់គ្រាប់បែក ក្នុងជម្លោះព្រំដែនឆ្នាំ ១៩៩៨ដល់ឆ្នាំ២០០០របស់ប្រទេសអេត្យូពី ជាមួយប្រទេសអេរីទ្រា បានក្លាយជាស្ថានភាពដែលពិពណ៌នាអំពីអារម្មណ៍នៃតំបន់ហ៊ុមព័ទ្ធហ្កាហ្សារងការទម្លាក់គ្រាប់បែក ខណៈមានមនុស្សជាង ២៥.០០០នាក់ ត្រូវបានសម្លាប់។ ក្នុងអំឡុងពេលពិភាក្សាអំពីភាពអាសន្នផ្នែកសុខភាពនៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា លោកបានប្រាប់គណៈកម្មការធិការប្រតិបត្តិរបស់អង្គការសុខភាពពិភពលោកថា លោកគិតថា អ្នកទាំងអស់គ្នាបាននិយាយអំពីដំណោះស្រាយរដ្ឋពីរ ដូច្នេះហើយសង្ឃឹមថា សង្រ្គាមនេះនឹងបញ្ចប់ … Read More

មានអ្វីចម្លែក! អស់រយៈពេលជាច្រើនទសវត្សរ៍ អង្គការណាតូ បែរជាចាប់ផ្តើមសមយុទ្ធយោធា ដ៏ធំបំផុតមិនធ្លាប់មាន

ព្រុចសែល៖ “សមយុទ្ធ Steadfast Defender 2024” ដែលជាសមយុទ្ធយោធា ដ៏ធំបំផុតរបស់ខ្លួន អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ក្នុងរយៈពេលជាច្រើនទសវត្សរ៍ បានចាប់ផ្តើមកាលពីថ្ងៃពុធកន្លងមកនេះ។ អង្គការណាតូ ក៏បានឲ្យដឹងថា “កប៉ាល់ចុះចត USS Gunston Hall (LSD 44) បានចាកចេញ ពី Norfolk រដ្ឋ Virginia សហរដ្ឋអាមេរិក ហើយបន្ទាប់ពីប្រតិបត្តិការ ជាបន្តបន្ទាប់នឹងចាប់ផ្តើម ដំណើរឆ្លង កាត់មហាសមុទ្រអាត្លង់ទិក” ដោយបន្ថែមថា … Read More

ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ៖ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៥រូប មកបម្រើការងារពេញម៉ោង

ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៥រូប មកបម្រើការងារពេញម៉ោង។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖