អតីត រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្រីលង្កា ត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធនឹងករណី ក្លែងបន្លំឳសថបង្កើន ភាពសុំានឹងជំងឺ
កូឡុំបូ៖ ប៉ូលីសបានលើកឡើងឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលស្រីលង្កា លោក Keheliya Rambukwella ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រ សម្រាប់ការចោទប្រកាន់ថា រូបគាត់មាន ជាប់ ពាក់ព័ន្ធក្នុងរឿងលទ្ធកម្ម នៃការដេញថ្លៃថ្នាំបង្កើនភាព សុំានឹងជំងឺ ដែលជាផលិតផលក្លែងបន្លំ ប៉ះពាល់ដល់សុខភាពរបស់មនុស្ស បើតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ។ លោកអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃម្សិលមិញនេះ បានមកបង្ហាញខ្លួន នៅមុខចៅក្រម Maligakanda ។ … Read More