ប្រមុខរដ្ឋកូរ៉េខាងជើង រិះគន់ក្រុមប្រទេស G7 ជាសំណល់នៃសង្គ្រាមត្រជាក់

កូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើង បានរិះគន់ក្រុមប្រទេសអ្នកមានទាំងប្រាំពីរ G7 ថាជា «កាកសំណល់នៃសង្គ្រាមត្រជាក់» ដែលបង្កឱ្យមានជម្លោះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ និងរំលោភលើអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា នេះ ។ អគ្គនាយកនៃនាយកដ្ឋានអង្គការអន្តរជាតិ នៅក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាង លោក ចូ ជុលសុ (Jo Chol Su) បានថ្កោលទោសបណ្ដារដ្ឋមន្ត្រីការបរទេស G7 ចំពោះការ «បង្កាច់បង្ខូច» ការអនុវត្ត «សិទ្ធិស្វ័យការពារ … Read More

គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីសម្រេចចុងក្រោយបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិ៍លង្ការ និងបិទវត្តមួយរយៈ

ខេត្តសៀមរាប ៖ ប្រការ១ ត្រូវបានបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិលង្កា (ពោធិ៍លើ) សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដូចខាងក្រោម៖ ១. បញ្ចប់មុខតំណែង ភិក្ខុ កែវ ខូយ ពីចៅអធិការ ២. បញ្ចប់មុខតំណែង ភិក្ខុ ពេជ្រ ដេវីឌ ពីគ្រូសូធ្យស្ដាំ ៣. បញ្ចប់មុខតំណែង ភិក្ខុ ស៊ីញ ស៊ឺន ពីគ្រូសូធ្យឆ្វេង ៤. បញ្ចប់មុខតំណែង ភិក្ខុ … Read More

នៅចំពោះព្រះមហាក្សត្រកម្ពុជា បារាំងសន្យាថានឹងជួយដល់វិស័យសុខាភិបាល និងវប្បធម៌របស់កម្ពុជា

ភ្នំពេញ ៖ នៅចំពោះព្រះភក្ត្រព្រះមហាក្សត្រកម្ពុជា បារាំងសន្យាថា នឹងជួយដល់កម្ពុជាលើវិស័យសុខាភិបាលជាពិសេស ការបណ្ដុះបណ្ដាល ជំនាញវះកាត់ពីចម្ងាយ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ព្រមទាំងជួយដល់វិស័យមរតកវប្បធម៌ខ្មែរផងដែរ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្ដីពី លទ្ធផលនៃព្រះរាជសវនាការ រវាង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel MACRON ប្រធានាធិបតីន សាធារណរដ្ឋបារាំង វិមានប្រធានាធិបតីបារាំង ថ្ងៃទី១៣ … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រី អំពាវនាវ​ដល់ពលរដ្ឋខ្វះខាត​ជំរុញ​កូន​ឱ្យទទួល​បាន ​ការ​បណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈ

ភ្នំពេញ៖ ក្នុង​ឱកាស​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងគ្រោះ ចំននួន ១,៥ លាននាក់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បាន​អំពាវនាវដល់ពលរដ្ឋ ដែលមានជីវភាពខ្វះខាតជំរុញកូនៗ​ឱ្យមក​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈនេះឱ្យបានគ្រប់គ្នា ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវដល់មាតាបិតាអាណាព្យាបាលរបស់យុវជនក្រីក្រ និង​ងាយ​រងហានិភ័យ សូមជួយជំរុញ និងលើក​ទឹក​ចិត្ត​ដល់​យុវជន​ឱ្យ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​ឱ្យ​បាន​គ្រប់ៗគ្នា ដើម្បីទទួលបានជំនាញពិតប្រាកដ យកទៅប្រកបរបរ​ចិញ្ចឹម​ជីវិត​បាន​កាន់​តែ​ប្រសើរ ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន ១,៥ លាន​នាក់​ … Read More

សម្តេចធិបតី នាយករដ្ឋមន្រ្តី ផ្តាំផ្ញើដល់យុវជនខិតខំយកចិត្តទុកាក់រៀនជំនាញវិជ្ជាជីវៈឱ្យបានល្អ ចេះឱ្យប្រាកដ

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើទៅកាន់យុវជន ជាពិសេស​យុវជន​ម​ក​ពីគ្រួសារក្រីក្រ និងរងហានិភ័យថា ជំនាញអ្វីក៏ល្អដែរឱ្យតែចេះពិតប្រាកដ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងនូវអនុសាសន៍បែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ប្រកាស​ដាក់​ឱ្យអនុវត្តន៍ ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរ ក្នុងវិស័យការងារ ដោយ កម្មវិធី​នយោបាយ​ទាំង​ពីររួមមាន៖ ១- របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក​សមាជិក​បេឡាជាតិ​របប​សន្តិសុខ​សង្គម​ ​២- កម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពី គ្រួសារ ក្រីក្រ និង​គ្រួសារ​ងាយរងគ្រោះ នៅសណ្ឋាគារសុខានាព្រឹកថ្ងៃទី១៤វិច្ឆិកានេះ។ … Read More

វីដេអូអាមេរិកបញ្ចេញពីការវាយប្រហារ តាមអាកាសលើឃ្លាំងអាវុធ១កន្លែងក្នុងប្រទេសស៊ីរី

អាមេរិក ៖ ការវាយប្រហារតាមអាកាសលើកន្លែងស្ដុកអាវុធមួយកន្លែង ក្នុងខេត្ដម៉ាយស៊ូលុន (Maysulun)ក្នុងប្រទេសស៊ីរី កាលពីពុធកន្លងទៅនេះ សហរដ្ឋអាមេរិកបានបញ្ចេញវីដេអូឲ្យឃើញ ។ ក្នុងប្រទេសស៊ីរី កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ យោធាអាមេរិកបានធ្វើការវាយប្រហារទីតាំងមួយចំនួន ។ ការវាយប្រហារនេះបានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារយ៉ាងហោចណាស់៤០លើក លើកងទ័ពអាមេរិក និងកងទ័ពចម្រុះក្នុងប្រទេសអ៊ីរ៉ាក់ដោយកងកម្លាំងដែលគាំទ្រដោយស៊ីរី និងអ៊ីរ៉ង់ ខណៈដែលភាពតានតឹងក្នុងតំបន់កំពុងតែកើនឡើងជុំវិញសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ ទាហានអាមេរិកយ៉ាងហោចណាស់ ៤៥នាក់ បានរងរបួសផ្នែកខួក្បាលឬ របួសស្រាល។ លោកឡយ អូស្ទីណ (Lloyd Austin)  រដ្ឋមន្រ្ដីការពារជាតិអាមេរិក បាននិយាយថា ការវាយប្រហារតាមអាកាស ក្នុងប្រទេសស៊ីរីបានដាក់គោលដៅទៅរកហេដ្ឋារចនាសម្ព័នដែលប្រើប្រាស់ដោយអង្គភាពឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ … Read More

ត្រីទឹកសាបធំបំផុតលើលោក ទទួលបានវិញ្ញាបនបត្រ GUINNESS WORLD RECORDS សម្រាប់កម្ពុជាព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ  រដ្ឋបាលជលផល បានសហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានរៀបចំសិក្ខាសាលាអន្តរជាតិ ស្ដីពីស្ថានភាពត្រីបបែល យក្សទឹកសាប និងពិធីប្រគល់ជូនវិញ្ញាបនបត្រកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ស្ដីពីត្រីទឹកសាបធំបំផុត ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ គួរបញ្ជាក់ កម្មវិធីនេះ ក៏មានការផ្ដល់បណ្ណសរសើរដល់បុគ្គលឆ្នើមដែលបានចូលរួមការពារ និងអភិរក្សត្រីបបែលយក្ស និងជីវៈចម្រុះទន្លេមេគង្គ ពិភាក្សាពីរបាយ ចំនួនប្រជាករ លក្ខណៈជីវសាស្ត្រ និងរៀបចំធ្វើសេចក្ដីថ្លែងការណ៍រួមមួយស្ដីពីត្រីបបែលយក្សទឹកសាប ដើម្បីរៀបចំ ផែនការនាពេលអនាគតក្នុងការស្រាវជ្រាវ … Read More

លោក David Cameron អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ទទួលបានការតែងតាំងជារដ្ឋមន្រ្តី ការបរទេសថ្មី

អង់គ្លេស៖  លោកនាយករដ្ឋមន្រ្តី Rishi Sunak បានបង្ហាញការតែងតាំងដ៏គួរភ្ញាក់ផ្អែលមួយ ពេលដែលរូបលោកធ្វើការរុះរើក្រុមមន្រ្តីកំពូលៗរបស់លោក ហើយអតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក David Cameron ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេសថ្មី ។ លោក David Cameron វ័យ ៥៧ឆ្នាំ ដែលធ្លាប់ជានាយករដ្ឋមន្រ្តីអង់គ្លេស ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦នោះ បានលាលែងពីតំណែងរបស់លោក ក្រោយលទ្ធផលនៃការធ្វើប្រជាមតិ Brexit ពេលដែលអង់គ្លេស បោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប ៕  

ប្រកាសអន្តរក្រសួង ៖ “ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស​ ជាបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ​ និងបុគ្គលស្វ័យនិយោជន៍”

ប្រកាស របស់ អន្តរក្រសួង លេខ៖ ៣៣០/២៣  កប/ប្រក.បសស ស្តីពី “ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស​ ជាបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ​ និងបុគ្គលស្វ័យនិយោជន៍”  ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖