ត្រីទឹកសាបធំបំផុតលើលោក ទទួលបានវិញ្ញាបនបត្រ GUINNESS WORLD RECORDS សម្រាប់កម្ពុជាព្រឹកនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលជលផល បានសហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានរៀបចំសិក្ខាសាលាអន្តរជាតិ ស្ដីពីស្ថានភាពត្រីបបែល យក្សទឹកសាប និងពិធីប្រគល់ជូនវិញ្ញាបនបត្រកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ស្ដីពីត្រីទឹកសាបធំបំផុត ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
គួរបញ្ជាក់ កម្មវិធីនេះ ក៏មានការផ្ដល់បណ្ណសរសើរដល់បុគ្គលឆ្នើមដែលបានចូលរួមការពារ និងអភិរក្សត្រីបបែលយក្ស និងជីវៈចម្រុះទន្លេមេគង្គ ពិភាក្សាពីរបាយ ចំនួនប្រជាករ លក្ខណៈជីវសាស្ត្រ និងរៀបចំធ្វើសេចក្ដីថ្លែងការណ៍រួមមួយស្ដីពីត្រីបបែលយក្សទឹកសាប ដើម្បីរៀបចំ ផែនការនាពេលអនាគតក្នុងការស្រាវជ្រាវ គ្រប់គ្រង និងអភិរក្ស ក្នុងតំបន់ទន្លេមេគង្គ និងប្រព័ន្ធទន្លេនានាលើពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ ៕