ហ្វាំងឡង់ គម្រាមបិទព្រំដែនជាមួយ រុស្សី ទាំងស្រុង

ហ្វាំងឡង់ ៖ ប្រទេសហ្វាំងឡង់អាច នឹងបិទច្រកព្រំដែនជាមួយរុស្ស៊ី ក្នុងពេលឆាប់ៗនេះ ដើម្បីការពារសន្តិសុខ នេះយោងតាមការចេញផ្សាយរបស់ RT ។ លោកស្រី Mari Rantanen  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានធ្វើឡើងនូវសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារបានឲ្យដឹងដោយលើកឡើង ពីការព្រួយបារម្ភអំពីជនអន្តោប្រវេសន៍ខុសច្បាប់ មកពីប្រទេសទីបី ។ រដ្ឋាភិបាលទីក្រុង Helsinki គួរឲ្យដឹងដែរថាថ្មីៗនេះ បានរឹតបន្តឹងវិធានការព្រំដែន ដោយហាមប្រជាជនឆ្លងកាត់ដោយមធ្យោបាយធ្វើដំណើរមួយចំនួនដូចជាកង់ពីប្រទេសរុស្ស៊ី។ លោកស្រី Rantanen ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បានលើកឡើងថា ក្រសួងមហាផ្ទៃនឹងរៀបចំសំណើសម្រាប់រដ្ឋាភិបាល ដោយកត់សម្គាល់ថាការរឹតបន្តឹង អាចចូលជាធរមាន … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ការដាក់ចេញគោលការណ៍ ឱ្យជនបរទេស ជួលអចលនទ្រព្យរយៈពេលវែង មិនមែនជាការលក់ផ្ទះ លក់ដីឱ្យជនបរទេស

ភ្នំពេញ ៖ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការដាក់ចេញគោលការណ៍ ឲ្យជនបរទេស ជួលផ្ទះរយៈពេលយូរ មិនមែនជាការលក់ផ្ទះ ឬលក់ដី ឲ្យជនបរទេសនោះឡើយ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នាពេលកន្លងទៅ មានអ្នកលើកឡើងអំពីបញ្ហារាជរដ្ឋាភិបាលចង់កែច្បាប់ ដើម្បីផ្ដល់ដីលក់ឲ្យជនបរទេស ។  សម្ដេច … Read More

អាមេរិក និងអង់គ្លេស ព្រួតដៃគ្នាដាក់ទណ្ឌកម្មថ្មី លើក្រុមហាម៉ាស ដោយកំណត់គោលដៅ ផ្ទេរប្រាក់ពីអ៊ីរ៉ង់ទៅកាន់តំបន់ហ្កាហ្សា

បរទេស៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមមន្ត្រីហាម៉ាស និងសមាជិកនៃក្រុមជីហាដឥស្លាមប៉ាឡេស្ទីន (PIJ) ដែលធ្វើការផ្ទេរប្រាក់ពីអ៊ីរ៉ង់ទៅកាន់តំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ ។ សេវាប្តូរប្រាក់លីបង់ដែលជួយសម្រួលដល់ការផ្ទេរប្រាក់ ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ។ ក្រសួងរតនាគារ បានប្រកាសកាលពីថ្ងៃអង្គារថា ទណ្ឌកម្មកំពុងត្រូវបានសម្របសម្រួលជាមួយ ចក្រភពអង់គ្លេស ហើយមានគោលបំណងការពារប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ពីការរំលោភបំពាន ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ្នកផ្តល់ជំនួយរបស់ពួកគេ ។ ទណ្ឌកម្ម រារាំងអង្គភាពគោលដៅមិនឲ្យចូលប្រើប្រាស់ទ្រព្យសម្បត្តិ និងគណនីធនាគាររបស់សហរដ្ឋអាមេរិក ខណៈពេលដែលរារាំងពួកគេពីការរកស៊ីជាមួយជនជាតិអាមេរិកផងដែរ ។ ទណ្ឌកម្មនេះ ជាការដាក់ទណ្ឌកម្មលើកទីបី គិតចាប់តាំងពីការវាយប្រហារដ៏ឃោរឃៅ របស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការអភិវឌ្ឍកោះនរាមិនត្រឹមតែបានផលប្រយោជន៍ ដល់ក្រុមហ៊ុនទេ វានឹងចែកផលលាភជាច្រើនដល់ពលរដ្ឋទូទៅដែរ

ភ្នំពេញ៖ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអភិវឌ្ឍតំបន់កោះនរា មិនត្រឹមតែបានផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ តែក៏បានផ្ដល់ប្រយោជន៍ និងចែកផលលាភជាច្រើនដល់ដៃប្រជាពលរដ្ឋទូទៅ តាមរយៈបង្កើតសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផលិតភាពការងារ ខណៈការអភិវឌ្ឍតំបន់នេះក៏ឆ្ពោះទៅរកភាពរីកចម្រើនទៅទិសខាងកើនកាន់តែខ្លាំងបន្ថែមទៀតផងដែរ ។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍​កោះនរា ទៅតំបន់អភិវឌ្ឍន៍​កោះពេជ្រ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ​ហេដ្ឋារចនាសម្ព័ន្ធ​ ជាសរសៃឈាមតភ្ជាប់ដ៏សំខាន់របស់ជាតិ ដែល​រាជរដ្ឋាភិបាលកម្ពុជា … Read More

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ០៧រូប សម្រាប់បម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ ផុតកំណត់៖ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣

ឱកាសការងារ សេចក្តីជូនដំណឹង របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ៖ ៨៧០៦  អ.រតន ស្តីពី ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ០៧រូប សម្រាប់បម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ ផុតកំណត់៖ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖   

ក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ៖ មហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦

សេចក្តីសម្រេចចិត្ត របស់របស់មហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៖ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក

ខិតប័ណ្ណព័ត៌មាន របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញព័ត៌មាន អំពី ការទទួលបានប័ណ្ណប.ស.ស. សម្រាប់អ្នកប្រកបការងារ ឬមុខរបរផ្ទាល់ខ្លួន (ប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានផងដែរ) ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សម្រាប់កិច្ចប្រជុំកំពូល លោក ស៊ី កំពុងស្ថិតនៅសហរដ្ឋអាមេរិក ជាមួយលោក បៃដិន និង កិច្ចប្រជុំ APEC

អាមេរិក៖ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេលប្រាំមួយឆ្នាំរបស់ខ្លួន កាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា បន្ទាប់ពីលោក ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បាននិយាយថា លោកមានគោលបំណងស្តារទំនាក់ទំនងធម្មតា ជាមួយទីក្រុងប៉េកាំង ហើយប្រមុខការទូតរបស់លោកបានសង្កត់ធ្ងន់ លើតម្រូវការសម្រាប់សេរីភាព ដែលក្រុងវ៉ាស៊ីនតោន និយាយថា ទីក្រុងប៉េកាំង កំពុងធ្វើឱ្យខូចទ្រង់ទ្រាយនៃសិទ្ធសេរីភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ លោក … Read More

អាមេរិក ជាមួយប្រទេសចិន នឹងត្រឡប់ទៅរកទំនាក់ទំនងធម្មតាវិញ និងបន្តទំនាក់ទំនងយោធា

អាមេរិក៖ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ថា គោលដៅរបស់លោក ក្នុងអំឡុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងសប្តាហ៍នេះ គឺដើម្បីបន្តទំនាក់ទំនងធម្មតា រវាងមហាអំណាចទាំងពីរ រួមទាំងទំនាក់ទំនងរវាងយោធា និងយោធា ។ មុនពេលចាកចេញទៅកាន់ទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ លោក បៃដិន បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅសេតវិមានថា … Read More