ព្រះរាជក្រម – ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច
បរទេស ៖ បណ្តាមេដឹកនាំនៃប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗ បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែល នៅហ្កាហ្សាកាលពីថ្ងៃអង្គារ និងការបញ្ឈប់អរិភាពលើភាគីទាំងពីរ ដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌ ដែលកំពុងយ៉ាប់យ៉ឺនខ្លាំងយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ។ នៅក្នុងកិច្ចប្រជុំកំពូលតាមវីដេអូ ដឹកនាំដោយប្រធានាធិបតីអាហ្វ្រិកខាងត្បូង សារ៉ូល រ៉ាម៉ាផូសា (Cyril Ramaphosa) ក្រុមប្រទេស BRICS បានរិះគន់ការវាយប្រហារលើជនស៊ីវិល នៅប៉ាឡេស្ទីន និងអ៊ីស្រាអែល ខណៈក្រុមមេដឹកនាំជាច្រើន បានហៅការចល័តទីលំនៅដោយបង្ខំរបស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា ឬនៅខាងក្រៅដែនដី នោះថាជាឧក្រិដ្ឋកម្មសង្រ្គាម ។ សេចក្តីសង្ខេបរបស់ប្រធានមួយកិច្ចប្រជុំនេះបានអានថា យើងបានថ្កោលទោសរាល់ប្រភេទបុគ្គល … Read More
ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រគល់និងឧបត្ថម្ភឯកសណ្ឋានថ្មី ជូនមន្រ្តីជាប់កិច្ចសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានចំនួនសរុប ៣០០នាក់ ដើម្បីប្រើប្រាស់ចូលរួមបំពេញការងារសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញក្នុ ងការថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាព។ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា ការផ្លាស់ប្តូរឯកសណ្ឋានថ្មីរបស់មន្រ្តីជាប់កិច្ចសន្យានេះគឺមានការគាំទ្រពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ … Read More
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម ”។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសារសំខាន់ៗ ដែលមានដូចខាងក្រោម៖ -សម្ដេចធិបតី ហ៊ុន … Read More
ហ្គាហ្សា ៖ ស្ថិតនៅតំបន់ភាគខាងជើងហ្គាហ្សា ការបំផ្លិចបំផ្លាញអាចមើលឃើញនៅក្នុងជំរំជនភៀសខ្លួន Jabalia នាថ្ងៃអង្គារនេះ បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។ ភាពសង្វេកដោយមនុស្សបានរកមើលក្រោមគំនរបាក់បែក និងកម្ទេចកម្ទីនៃអគារផ្ទះរងការបំផ្លិចបំផ្លាញ ខណៈដែលមនុស្សផ្សេងទៀត សែងអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ។ ស្ថិតនៅតំបន់ភាគខាងជើងហ្គាហ្សា នៅក្នុងមន្ទីរពេទ្យ Kamal Edwan មនុស្សជាច្រើនបានរងរបួស និងទារកតក់ស្លុត កុមារ និងមនុស្សពេញវ័យ ជួបជុំគ្នាដើម្បីរកការព្យាបាល ។ ក្រុមហាម៉ាស់ បានវាយឆ្មក់តំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដែលជាថ្ងៃស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរយៈពេល ៧៥ឆ្នាំរបស់អ៊ីស្រាអែល … Read More
ចិន ៖ បើតាមការឲ្យដឹងកាលពីថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ពីធនាគារកណ្តាលចិន (PBC)ថា ធនាគារនៃប្រជាជនចិន និងធនាគារកណ្តាលរបស់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លាស់ប្តូរ រូបិយប័ណ្ណទ្វេភាគី ។ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ធនាគារកណ្តាល សម្រាប់សេចក្តីថ្លែងការណ៍បានប្រាប់ថា តម្លៃសរុបនៃកិច្ចព្រមព្រៀងផ្លាស់ប្តូររូបិយប័ណ្ណនេះ គឺ ៥០ពាន់លានយ័ន (ប្រហែល ៧.០៥ពាន់លានដុល្លារ) ឬ ២៦ពាន់លានរីយ៉ាល់សាអ៊ូឌីត ។ កិច្ចព្រមព្រៀងនេះ មានសុពលភាពរយៈពេល ៣ឆ្នាំ ហើយអាចបន្តបន្ថែមរយៈពេលបានតាមការយល់ព្រមពីភាគីទាំងសងខាង ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា … Read More
នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ “ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម ” ។
បរទេស ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា បានស្នើឱ្យរដ្ឋាភិបាលរបស់លោកទទួលយកកិច្ចព្រមព្រៀងមួយ សម្រាប់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ក្នុងការដោះលែងចំណាប់ថ្នូរមួយចំនួន នៅក្នុងតំបន់ហ្កាហ្សាជាថ្នូរនឹងបទឈប់បាញ់ជាច្រើនថ្ងៃ ទោះបីជាការស្លាប់របស់ចំណាប់ថ្នូរម្នាក់ នៅក្នុងការជាប់ឃុំត្រូវបានប្រកាសក៏ដោយ ។ មន្ត្រីមកពីប្រទេសកាតា ដែលបាននិងកំពុងសម្របសម្រួលការចរចា ព្រមទាំងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងក្រុមហាម៉ាស បាននិយាយជាច្រើនថ្ងៃមកមហើយថា កិច្ចព្រមព្រៀងមួយនឹងកើតឡើង។ លោក Netanyahu មុនពេលប្រមូលផ្តុំជាមួយរដ្ឋាភិបាលពេញលេញរបស់លោក បានជួបជាមួយគណៈរដ្ឋមន្ត្រី សង្គ្រាមរបស់លោកកាលពីថ្ងៃអង្គារ និងគណៈរដ្ឋមន្ត្រីសន្តិសុខជាតិទ្រង់ទ្រាយធំជាងមុន លើកិច្ចព្រមព្រៀងនេះ ។ … Read More
សហរដ្ឋអាមេរិក ៖ លោកដូណាល់ត្រាំ អតីតប្រធានាធិបតីអាមេរិក បានទទួលការគាំទ្រសម្រាប់ការប្រកួតប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ ២០២៤ ពីអភិបាលរដ្ឋតិចសាស លោក Greg Abbott នៅក្នុងព្រឹត្តិការណ៍ជួបជុំគ្នាមួយនៅតំបន់ក្បែរព្រំដែនជាមួយប្រទេសម៉ិកស៊ិកកូ កាលពីថ្ងៃអាទិត្យ ខណៈកំណើនបញ្ហាជនចំណាកស្រុកបរទេសហាក់បានធើ្វឱ្យអភិបាលរដ្ឋមួយនេះ លែងមានជំនឿទៅនឹងការដឹកនាំរបស់លោកប្រធានាធិបតី ចូបៃដិន ហើយចង់ឃើញលោក ដូណាស់ត្រាំ វិលត្រឡប់មកជាមួយនឹងវិធានការរឹតបន្តឹងព្រំដែនរបស់លោក ដូចកាលពីអតីតកាលដើម្បីកាត់បន្ថយចំនួនជនចំណាកស្រុកបរទេសខុសច្បាប់ ។ អភិបាលរដ្ឋតិចសាសបានលើកឡើងជាបន្តថា គោលនយោបាយព្រំដែនដ៏ធូរលុងរបស់ លោកប្រធានាធិបតី ចូបៃដិន កំពុងតែបង្កគ្រោះថ្នាក់ដល់អនាគត របស់ពលរដ្ឋអាមេរិកទាំងមូល ខណៈលោកបានថ្លែងសរសើរ ចំពោះវិធានការរឹតបន្តឹងរបស់លោក ដូណាល់ត្រាំ ដែលធ្លាប់បានជួយទប់ស្កាត់ចំនួនជនចំណាកស្រុកបរទេស … Read More