ការប្រគល់ឯកសណ្ឋានថ្មីជូនមន្រ្តីជាប់កិច្ចសន្យាសរុប ៣០០នាក់ ស្នងការនគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រគល់និងឧបត្ថម្ភឯកសណ្ឋានថ្មី ជូន​មន្រ្តី​ជាប់​កិច្ចសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានចំនួនសរុប ៣០០នាក់ ដើម្បីប្រើប្រាស់​ចូលរួម​បំពេញ​ការងារសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញក្នុ ង​ការ​ថែ​រក្សា​សណ្តាប់​ធ្នាប់សុវត្ថិភាពចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាព។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា ការផ្លាស់ប្តូរឯក​សណ្ឋានថ្មី​របស់​មន្រ្តី​ជាប់​កិច្ច​សន្យា​នេះ​គឺ​មាន​ការ​គាំទ្រ​ពី​ឯកឧត្តម​ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ​ គឺដើម្បី​ឱ្យ​បង​ប្អូន​មន្រ្តី​ជា​ប់​កិច្ច​សន្យា​បំពេញ​ការងារ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ចំពោះកា​រងារ​របស់​ខ្លួន​ ក្នុង​ការ​ចូលរួម​សហការ​ជា​មួ​យ​មន្រ្តី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រាជ​ធានី​ភ្នំពេញ​។

ឯកឧត្តមស្នងការ ក៏បាន​កោត​សរសើរ​នឹង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​បង​ប្អូន​មន្រ្តី​ជាប់​កិច្ច​សន្យា​ដែល​បា​នលះប​ង់​ពេលវេលា កម្លាំងកាយចិត្ត ក្នុងការ​ចូលរួម​សហការ​បំរើកា​រងារ ​ថែរក្សា​សណ្តាប់​ធ្នាប់​សុវត្ថិភាព​ចរាចរណ៍​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូ​ វជា​ពិសេស​ជួយ​សម្រួល​ចរាចរណ៍​ ដោះ​ស្រាយ​ការ​កក​ស្ទះ​ នាំ​ឱ្យ​ការ​ធ្វើដំណើររ​បស់​ប្រជាពលរដ្ឋ​ទទួល​បាន​សុខ​សុវត្ថិភាព​ប្រសើរ​។

ជាចុងក្រោយ ឯកឧត្តមស្នងការ ក៏បានណែនាំ​ឱ្យ​ខិតខំ​បំពេញ​ការងារ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​បន្ថែម​ទៀត​ ដើម្បីចៀសវាងកុំឱ្យមានការរិះគន់ពីប្រជាពលរដ្ឋផងដែរ៕