ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Fujian ប្រទេសចិន

ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១៩ ខែធ្នូនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ស្តេចយាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន។ អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះមហាក្សត្រ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង … Read More

ក្នុងការធ្វើសង្គ្រាមជាមួយអង្គការ NATO លោក ពូទីន ថា រុស្ស៊ីមិនចាប់អារម្មណ៍។

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា រុស្ស៊ី មិនចាប់អារម្មណ៍ក្នុងការ ធ្វើសង្រ្គាមជាមួយប្រទេស NATO នោះទេ យោងតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។ លោក ពូទីន ក្នុងបទសម្ភាសន៍ជាមួយ ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយថា បានច្រានចោលការអះអាងដែលថា ប្រទេសរុស្ស៊ី អាចវាយប្រហារអង្គការ NATO ថា “មិនសមហេតុផល និងជារូបភាពនៃការនិយាយ” ។ លោកបានឲ្យដឹងថា … Read More

យោធាអ៊ីស្រាអែលសម្លាប់ស្ត្រីកាន់សាសនាគ្រិស្ត ២នាក់ ក្នុងទីក្រុងហ្កាហ្សា សម្តេចប៉ាប ហ្វ្រង់ស៊ីស ថ្កោលទោសអំពើភេរវកម្ម។

បរទេស៖ សម្តេច ប៉ាប ហ្វ្រង់ស៊ីស បានថ្កោលទោសអំពើភេរវកម្ម ខណៈដែលបានស្តីបន្ទោសការសម្លាប់ស្ត្រីគ្រិស្តសាសនិកពីរនាក់ដែលត្រូវបានបាញ់សម្លាប់ដោយ «ចេតនា» ពេលកំពុងជ្រកកោន នៅព្រះវិហារកាតូលិក ក្នុងទីក្រុងហ្កាហ្សា ដែលត្រូវបានចោទប្រកាន់ថា អ្នកបាញ់ស៊ីប គឺនៅក្នុងជួរយោធាអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។ សម្តេចប៉ាប បានមានព្រះបន្ទូលថា៖ «អ្នកខ្លះ និយាយថា នេះជាអំពើភេរវកម្ម និងសង្គ្រាម។ «បាទ វាគឺជាសង្រ្គាម។ វាគឺជាភេរវកម្ម»។ ការចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ពីសម្តេចសង្ឃនៃទីក្រុងហ្ស៊េរុយសាឡឹម ដោយអះអាងថាអ្នកបាញ់ស៊ីបម្នាក់ នៅក្នុងកងកម្លាំងការពារអ៊ីស្រាអែល «បានសម្លាប់ស្ត្រីកាន់សាសនាគ្រិស្តពីរនាក់ នៅខាងក្នុងវិហារគ្រួសារបរិសុទ្ធ … Read More

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមានមនុស្សស្លាប់! ឯកឧត្តម កើត រិទ្ធ ណែនាំឱ្យព្រះរាជអាជ្ញាដោះស្រាយឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិមធ៌ ឯកឧត្តម ជិន ម៉ាលីន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣នេះ បានចេញសារតាមបណ្ដាញសង្គមបញ្ជាក់ថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់៕

Fee ក្នុង Blockchain Bitcoin ហក់ឡើងថ្លៃខ្លាំង បណ្តាលមកពី Bitcoin Ordinals Inscription។

ក្រោយពេលដែល Fee ឡើងថ្លៃខ្លាំងដោយគិតមកដល់ថ្ងៃទី១៧ ខែធ្នូ Bitcoin Miners ចាប់ផ្តើមញញឹម ព្រោះ Fee ជាមធ្យមក្នុងការវេរកាក់ BTC គឺ 40$ យោងតាមទិន្នន័យរបស់ BitInfoCharts ។ ដោយសារតែការពេញនិយមជាមួយនឹង Bitcoin Ordinals Inscriptions ដោយមានការបង្កើតកាក់ BRC 20 ថ្មីៗជាច្រើនរួមជាមួយ NFT ក្នុង Bitcoin Blockchain ផងនោះ ជាហេតុ … Read More

នៅលើអាចម៍ផ្កាយ Bennu រកឃើញដាននៃម៉ូលេគុលសរីរាង្គ?

រកឃើញសញ្ញានៃម៉ូលេគុលសរីរាង្គនៅក្នុងសំណាកដី ដោយក្រុមអ្នកវិទ្យាសាស្ត្រ ដែលបានយកពីអាចម៍ផ្កាយ Bennu ជាអាចម៍ផ្កាយដែលអាចបង្កគ្រោះថ្នាក់ដល់ផែនដី។ យានអវកាស OSIRIS-Rex របស់ណាសា បានប្រមូលយកបំបែកនានារបស់អាចម៍ផ្កាយ Bennu កាលពីចុងឆ្នាំ 2020 ហើយបាននាំយកវាមកកាន់ផែនដីកាលពីពីរខែមុន ក្នុងនាមជាអ្នកបំពេញបេសកកម្មស្វែងរកតម្រុយនៃប្រភពរបស់ភាវៈរស់នៅលើផែនដី ។ ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញប្រការ ដ៏គួរឱ្យចាប់អារម្មណ៍របស់សំណាកដីទាំងនេះ។ នៅសាកលវិទ្យាល័យ Arizona សហរដ្ឋអាមេរិក Lauretta សាស្ត្រាចារ្យវិទ្យាសាស្ត្រភព និងគីមីអវកាស បានឱ្យដឹងថា បំបែកនានារបស់អាចម៍ផ្កាយដែលមានអាយុកាល 3 ពាន់លានឆ្នាំនេះ សម្បូរកាបូន និងសារធាតុសរីរាង្គ។ … Read More

ថ្ងៃនេះ តំបន់ភាគពាយ័ព្យប្រទេសចិន មានរញ្ជួយដីបង្កឱ្យស្លាប់មនុស្សច្រើនជាង១០០នាក់ និងរងរបួសច្រើននាក់ផ្សេងទៀត ។

ចិន៖ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូនេះ មានការរញ្ជួយដីមួយបានកើតមានឡើង នៅក្នុងតំបន់ភាគពាយ័ព្យប្រទេសបង្កឱ្យមនុស្សស្លាប់ច្រើនជាង១០០នាក់ ខណៈអ្នករងរបួសអាចនឹងកើនឡើងខ្ពស់ជាងការរំពឹងទុកទៅទៀត ដោយយោងតាមបណ្តាញផ្សព្វផ្សាយរបស់រដ្ឋចិនបានរាយការណ៍ឱ្យដឹង។ ប្រភពដដែលបានឱ្យដឹងបន្ថែមទៀតថា ការរញ្ជួយដីនេះបង្កឱ្យអគារ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នងត្រូវដួលរលំ ដែលជំរុញឱ្យមនុស្សម្នាត្រូវរត់ចេញពីផ្ទះសម្បែងរបស់ពួកគេមកតាមដងផ្លូវទំាងព្រឹកព្រលឹម នៅថ្ងៃអង្គារនេះ ស្របពេលដែលក្រុមអ្នកជួយសង្គ្រោះនៅតែបន្តរុករកជនរងគ្រោះ ដែលកប់នៅក្រោមគំនរបាក់បែកនៃអគារនៅឡើយ ។ កំរិតនៃការញ័ររញ្ជួយនេះមានទំហំប្រមាណជា៥.៩តាមរង្វាស់រិចទ័រ បង្កឱ្យប៉ះពាល់ខ្លំាងដល់ខេត្ត ហ្គាន់ស៊ូ ដែលស្ថិតនៅជាប់នឹងព្រំដែនជាមួយនឹងខេត្តហ្គីនហៃ ស្ថិតនៅភូមិភាគពាយ័ព្យប្រទេសចិនបើឱ្យដឹងផ្អែកតាមភូគព្ភសាស្រ្តជាតិអាមេរិកបានផ្សាយ ។ ចំណែកចរន្តអគ្គិសនី និងប្រព័ន្ធផ្គត់ផ្គង់ទឹកប្រើប្រាស់សម្រាប់អ្នកស្រុកនៅតំបន់នោះទំាងមូល រងការខូចខាតនិងកាត់ផ្តាច់ទំាងស្រុង នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហ៊ួ ។ សូមរំលឹកផងដែរថា កាលពីខែកញ្ញា ឆ្នំា២០២២កន្លងទៅ … Read More

ប្រមុខការពារជាតិអាលឺម៉ង់៖ ការដាក់ពង្រាយទ័ពអចិន្ត្រៃយ៍របស់អាលឺម៉ង់ទៅកាន់លីទុយអានី គឺជា «ប្រវត្តិសាស្ត្រដំបូង»។

អាល្លឺម៉ង់៖ លោក Boris Pistorius រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ទី១៨ ខែធ្នូ បានហៅកិច្ចព្រមព្រៀងស្តីពីការដាក់ពង្រាយអចិន្ត្រៃយ៍នៃកងពលតូចអាល្លឺម៉ង់ នៅក្នុងប្រទេសលីទុយអានីថា ជា «លើកដំបូង» ខណៈដែលសមភាគីលីទុយអានី បានពោលសរសើរថា ការសម្រេចនេះ គឺជា «ប្រវត្តិសាស្ត្រ»។ នៅក្នុងទីក្រុងវីលនីញូស (Vilnius) Pistorius បាននិយាយ ថា នេះជាលើកទី១ ដែលមិនធ្លាប់មាន ដែលអាល្លឺម៉ង់ពង្រាយកងទ័ពជាអចិន្ត្រៃយ៍ នៅខាងក្រៅព្រំដែនរបស់ខ្លួន។ លោក Arvydas Anusauskas ក្នុងកំឡុងពេលសន្និសីទកាសែតជាមួយសមភាគីលីទុយអានី … Read More