ប្រមុខការពារជាតិអាលឺម៉ង់៖ ការដាក់ពង្រាយទ័ពអចិន្ត្រៃយ៍របស់អាលឺម៉ង់ទៅកាន់លីទុយអានី គឺជា «ប្រវត្តិសាស្ត្រដំបូង»។

អាល្លឺម៉ង់៖ លោក Boris Pistorius រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ទី១៨ ខែធ្នូ បានហៅកិច្ចព្រមព្រៀងស្តីពីការដាក់ពង្រាយអចិន្ត្រៃយ៍នៃកងពលតូចអាល្លឺម៉ង់ នៅក្នុងប្រទេសលីទុយអានីថា ជា «លើកដំបូង» ខណៈដែលសមភាគីលីទុយអានី បានពោលសរសើរថា ការសម្រេចនេះ គឺជា «ប្រវត្តិសាស្ត្រ»។

នៅក្នុងទីក្រុងវីលនីញូស (Vilnius) Pistorius បាននិយាយ ថា នេះជាលើកទី១ ដែលមិនធ្លាប់មាន ដែលអាល្លឺម៉ង់ពង្រាយកងទ័ពជាអចិន្ត្រៃយ៍ នៅខាងក្រៅព្រំដែនរបស់ខ្លួន។

លោក Arvydas Anusauskas ក្នុងកំឡុងពេលសន្និសីទកាសែតជាមួយសមភាគីលីទុយអានី បន្ទាប់ពីចុះហត្ថលេខាលើផែនទីបង្ហាញផ្លូវ ដើម្បីបង្កើតកងពលតូច លោក Pistorius បាននិយាយថា៖ «យើងនឹង ហើយយើងត្រៀមខ្លួនជាស្រេច ដើម្បីការពារទឹកដីរបស់សមាជិកនៃអង្គការណាតូ»។

លោក Pistorius បាននិយាយថា ផ្នែករបស់ Bundeswehr (កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់) គួរតែត្រៀមខ្លួនឲ្យរួចរាល់ សម្រាប់ការដាក់ពង្រាយ នៅឆ្នាំ២០២៧ ដោយបន្ថែមថា គោលបំណង គឺការដាក់ឲ្យទាហានឈរជើងចំនួន ៤.៨០០នាក់ និងជនស៊ីវិលប្រហែល ២០០នាក់ជាអចិន្ត្រៃយ៍ ក្នុងការសម្របសម្រួលជាមួយអង្គការណាតូ បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន៕