ក្នុងការធ្វើសង្គ្រាមជាមួយអង្គការ NATO លោក ពូទីន ថា រុស្ស៊ីមិនចាប់អារម្មណ៍។

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា រុស្ស៊ី មិនចាប់អារម្មណ៍ក្នុងការ ធ្វើសង្រ្គាមជាមួយប្រទេស NATO នោះទេ យោងតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។

លោក ពូទីន ក្នុងបទសម្ភាសន៍ជាមួយ ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយថា បានច្រានចោលការអះអាងដែលថា ប្រទេសរុស្ស៊ី អាចវាយប្រហារអង្គការ NATO ថា “មិនសមហេតុផល និងជារូបភាពនៃការនិយាយ” ។ លោកបានឲ្យដឹងថា ទីក្រុងម៉ូស្គូ និងប្រទេស NATO “មិនមានការទាមទារទឹកដី ប្រឆាំងនឹងគ្នាទៅវិញទៅមកទេ” ដោយសង្កត់ធ្ងន់ថា រុស្ស៊ី មិនស្វែងរកទំនាក់ទំនងជូរចត់ ជាមួយប្រទេសនៃអង្គការ NATO នោះទេ ។

លោកបានថ្លែងថា ផ្ទុយទៅវិញ រុស្ស៊ី បានចាប់អារម្មណ៍ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយប្រទេសទាំងនេះដដែល ។ ដោយរិះគន់គម្រោងរបស់ ប្រទេសលោកខាងលិចមួយចំនួន ក្នុងការចាប់ផ្តើមបដិវត្តន៍ពណ៌ ក្នុងប្រទេសរបស់លោក លោកពូទីនបានថ្លែងថា វានឹងមិនដំណើរការនៅក្នុងប្រទេសរុស្ស៊ី ដែលជា “រដ្ឋសេរី ឯករាជ្យ និងអធិបតេយ្យភាពឡើយ” ៕