យានអវកាស Cygnus គ្មានមនុស្សបើកបរ បានត្រឡប់មកកាន់ផែនដី។ 

បន្ទាប់ពីបានបញ្ចប់បេសកកម្មដឹកទំនិញឱ្យណាសា និងដៃគូសហការអន្តរជាតិរបស់ណាសា យានអវកាសគ្មានមនុស្សបើក Cygnus បានចាកចេញពីស្ថានីយអវកាសអន្តរជាតិ (ISS) ដោយជោគជ័យ ។ កាលពីវេលាម៉ោង៨ និង៨នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ត្រូវនឹងម៉ោងប្រហែល២០ ថ្ងៃទី២៣ ខែធ្នូ ម៉ោងនៅកម្ពុជា យានអវកាសគ្មានមនុស្សបើកបរ Cygnus របស់ក្រុមហ៊ុន Northrop Grumman បានចាកចេញផុតពីដៃរ៉ូបូតរបស់ ISS បន្ទាប់ពីបានបំពេញបេសកកម្មរយៈពេល ៤ខែ នេះបើតាមយោងតាមទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA)។ ក្រោយពីបញ្ចប់បេសកកម្មប្រគល់ទំនិញទម្ងន់ជាង 3,700 … Read More

ស្លាប់មួយ របួសស្រាល៣នាក់ ដោយសារម៉ូតូធុនធំស្លាកលេខនគរបាល ជិះបុករះម៉ូតូ៣គ្រឿង។

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូធុនធំមួយគ្រឿងពាក់ស្លាកលេខនគរបាល ល្បឿនលឿនជ្រុលបុករះម៉ូតូ៣គ្រឿង បន្តបន្ទាប់ បណ្តាលឱ្យបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ចំណែក២នាក់ទៀតរបួសស្រាល បានលើកម៉ូតូជិះចេញទៅបាត់ រីឯបុរសជិះម៉ូតូបង្កក្រោយពីពលរដ្ឋឃាត់បានមួយសន្ទុះ ក្រោយមកបានគេចខ្លួនទៅបាត់ ទុកតែម៉ូតូនៅកន្លែងកើតហេតុ ។ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ហេតុការណ៍ខាងលើកើតឡើង នៅតាមផ្លូវសម្តេច ជា ស៊ីម មុខផ្សារបឹងបៃតង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមប្រភពនៅកន្លែងក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូធុនធំមួយគ្រឿង ម៉ាកCRF … Read More

នៅវត្តស្វាយចេកចាស់ស្រុករំដួល អគ្គីភ័យឆាបឆេះរោងដាក់ឈើមួយកន្លែងអស់ស្ទើទាំងស្រុង។ 

ស្វាយរៀង៖ ការប្រមូលសំរាមដុតជាភ្នក់ភ្លើង បណ្តាលឲ្យអគ្គីភ័យមួយបានកើតឡើង ឆាបឆេះរាលដាលដល់រោងដាក់ឈើមួយកន្លែង នៅក្នុងវត្តស្វាយចេកចាស់ ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ជួយបាញ់ទឹកអស់រយៈពេលជិត៨ម៉ោង ទើបគ្រប់គ្រងបានរលត់ទាំងស្រុង។ កាលពីវេលាម៉ោង១០ជាងយប់ ថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៣ បានកើតឡើងនូវហេតុការណ៍ខាងលើ ស្ថិតនៅភូមិស្វាយចេក ឃុំ ស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ នៅមុនពេលកើតហេតុ នៅម៉ោង៦ជាងយប់ព្រះសង្ឃគង់ក្នុងវត្ត បានប្រមូលសំរាមដុតជាភ្នក់ភ្លើង ហើយដល់ម៉ោងខ្ទង់៧-៨យប់លោកក៏បានឡើងទៅសឹងលើកុដិបាត់ទៅ បើតាមការឲ្យដឹងពីសមត្ថកិច្ច ។ ប្រភពបានបន្តទៀតថា លុះដល់ម៉ោង១០ជាង ស្រាប់តែលឺសំឡេងបង្កការភ្ញាក់ផ្អើលព្រះសង្ឃក្នុងវត្តកំពុងសឹង ឡើងមកជួយពន្លត់តែភ្លើងមិនអាចពន្លត់បានក៏រាយការណ៍ មកសមត្ថកិច្ចជួយអន្តរាគមន៍ប្រើរថយនត្តពន្លត់អគ្គីភ័យ បាញ់ទឹកទើបគ្រប់គ្រងបាន ១០០%។ … Read More

សូមពុកម៉ែបងប្អូនថែរក្សាសុខភាព! ចាប់ពីថ្ងៃទី២៤-២៦ ធ្នូ អាកាសធាតុ នឹងបន្តចុះត្រជាក់ ក្នុងសីតុណ្ហភាពចន្លោះ ១៦-២២°C។ 

ភ្នំពេញ៖ សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយមបានចេញស្ដីអំពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះបានឱ្យដឹងថា ចន្លោះពីថ្ងៃទី២៤-២៦ ធ្នូ អាកាសធាតុបន្តចុះត្រជាក់ ក្នុងសីតុណ្ហភាពអប្បបរមាពី១៦-២២°C ទៅតំបន់វាលទំនាប និងខ្ពង់រាប។ នៅលើប្រទេសចិនរងប្រព័ន្ធសម្ពាធខ្ពស់ នៅតែបន្តបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។ ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសបន្តចុះត្រជាក់នៅពេលព្រឹក៖ ១/តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី១៦-២២°C និងសីតុណ្ហភាពអតិបរមាពី២៦-២៨°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី។ ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង … Read More

ដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខ អ៊ីស្រាអែល បានច្រានចោលលើការអំពាវនាវ ឲ្យមានជំនួយជាបន្ទាន់ ដល់តំបន់ហ្គាហ្សា។ 

UN៖ ការប្តេជ្ញាកាលពីម្សិលម៉្ងៃថ្ងៃរបស់អ៊ីស្រាអែលថា នឹងបន្តប្រតិបត្តិការយោធារបស់ខ្លួន នៅលើតំបន់ហ្គាហ្សាស្ទ្រីប រហូតដល់ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង ហើយក្រុមហាម៉ាស ត្រូវបាន “លុបបំបាត់” បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយ ដែលបានជំរុញឱ្យមានការពន្លឿនជំនួយមនុស្សធម៌ ដល់ហ្គាហ្សា ប៉ុន្តែបានបន្ធូរបន្ថយការអំពាវនាវបទឈប់បាញ់ ដើម្បីជៀសវាងសហរដ្ឋអាមេរិកវេតូ។ បន្ទាប់ពីការពន្យាពេល ការបោះឆ្នោតមួយសប្តាហ៍ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តសេចក្តីសម្រេចនេះដោយសំឡេងគាំទ្រ ១៣ សំឡេង គ្មានសំឡេងប្រឆាំង និង ២ អនុប្បវាទពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក។ ដំណោះស្រាយដែលបានជាន់ឈ្លីចំពោះការអំពាវនាវឱ្យមាន “ជំហានបន្ទាន់ ដើម្បីអនុញ្ញាតភ្លាមៗនូវការចូលប្រើប្រាស់ប្រកបដោយសុវត្ថិភាព គ្មានការរារាំង និងពង្រីកការចូលប្រើប្រាស់មនុស្សធម៌ … Read More

នៅមហាសមុទ្រឥណ្ឌា អាមេរិកថា នាវាដឹកប្រេងរងការវាយប្រហារដោយយានដ្រូនពីអ៊ីរ៉ង់។ 

International នៅមហាសមុទ្រឥណ្ឌា អាមេរិកថា នាវាដឹកប្រេងរងការវាយប្រហារដោយយានដ្រូនពីអ៊ីរ៉ង់។ វ៉ាស៊ីនតោន៖ ការលើកឡើងពីយោធាសហរដ្ឋអាមេរិកថា នាវាដឹកសារធាតុគីមី បានរងការវាយប្រហារដោយយានដ្រូនពីប្រទេសអ៊ីរ៉ង់ នៅក្នុងមហាសមុទ្រឥណ្ឌាកាលពីថ្ងៃសៅរ៍ម្សិលមិញ ។ ក្នុងនោះមន្ទីរបច្ចកោណបានថ្លែងថា នាវាដឹកប្រេង Chem Pluto រងការវាយប្រហារនៅចម្ងាយប្រហែល ៣៧០គ.មពីតំបន់ឆ្នេរប្រទេសឥណ្ឌា កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃសៅរ៍ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ៦ ម៉ោងសកល ។ អគ្គិភ័យនៅលើនាវាត្រូវបានពន្លត់ ហើយគ្មានគ្រោះថ្នាក់នោះទេ ។ ចំនែកអ៊ីរ៉ង់ពុំបានធ្វើសេចក្តីអធិប្បាយអ្វីនោះទេ ។ កាលពីពេលថ្មីៗនេះ មាននូវការវាយប្រហារដោយមីស៊ីល … Read More

អ៊ីស្រាអែលថា ខ្លួនចាប់បានសមាជិកក្រុមហាម៉ាស់ និងអ៊ីស្លាមជីហាដ ២០០នាក់។

អ៊ីស្រាអែល៖ អ៊ីស្រាអែលលើកឡើងថា ពួកគេបានចាប់ខ្លួនសមាជិកក្រុមជីវពលហាម៉ាស់ និងអ៊ីស្លាមជីហាដចំនួន ២០០នាក់ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ និងបាននាំពួកគេទៅសួរចម្លើយនៅក្នុងប្រទេសអ៊ីស្រាអែល ។ ក្នុងសេចក្តីថ្លែងការណ៍បានលើកឡើងថា ជនសង្ស័យមួយចំនួនបានលាក់ខ្លួននៅក្នុងចំណោមជនស៊ីវិល ហើយនិងបានសុំចុះចាញ់ដោយស្ម័គ្រចិត្ត ។ អ៊ីស្រាអែល បន្តថា ក្រុមជីវពលប៉ាឡេស្ទីនចំនួន ៧០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីពួកគេចុះប្រតិបត្តិការសឹក ហើយនិងវាយប្រហារលើតំបន់ហ្គាហ្សា ដោយមានគោលដៅកម្ចាត់ក្រុមហាម៉ាស់ឲ្យរលាយសាបសូន្យ ។ ដោយឡែក ក្រុមហាម៉ាស់ និយាយថា ស្រ្តី និងកុមារភាគច្រើនត្រូវបានសម្លាប់ដោយសារ ការវាយប្រហាររបស់អ៊ីស្រាអែល ។ សូមរំលឹកថា អ៊ីស្រាអែល បានបើកការវាយប្រហាររបស់ខ្លួន … Read More

របាយការណ៍សមរភូមិប្រយុទ្ធចុងក្រោយ រុស្ស៊ី និងអ៊ុយក្រែន បានបញ្ចេញ។

បរទេស៖ កងទ័ពរុស្ស៊ី និងអ៊ុយក្រែនបានបន្តការបាញ់ប្រហារគ្នា កាលពីម្សិលម៉្ងៃថ្ងៃ ដោយភាគីនីមួយៗអះអាងថា បានវាយប្រហារគោលដៅយោធារបស់ភាគីម្ខាងទៀត នេះបើយោងតាមរបាយការណ៍ សមរភូមិចុងក្រោយរបស់ភាគីទាំងពីរបានឲ្យដឹង។ ការរាយការណ៍ នៅក្នុងបទសម្ភាសន៍មួយរបស់ក្រសួងការពារជាតិរុស្ស៊ីកាលពីម្សិលម្ង៉ៃថ្ងៃថា ក្នុងអំឡុងសប្តាហ៍មុនកងកម្លាំងរុស្ស៊ី បានវាយបកដោយជោគជ័យទៅលើការវាយលុករបស់អ៊ុយក្រែនជាច្រើនលើក ក្នុងទិសដៅតំបន់ Kupyansk, Lyman និង Donetsk ហើយបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន លេនដ្ឋាន និងគោលដៅផ្សេងទៀត។ បើតាមការរាយការណ៍នៅថ្ងៃដដែលនោះ ពីអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) ថា ក្នុងរយៈពេល ២៤ម៉ោងមុន កងទ័ពអ៊ុយក្រែន បានបន្តការបាញ់ប្រហារជាមួយកងទ័ពរុស្ស៊ីក្នុងទិសដៅជាច្រើនរួមទាំងច្រាំងខាងឆ្វេងនៃទន្លេ Dnieper។ កងទ័ពអាកាសអ៊ុយក្រែន … Read More

នៅហ្គាហ្សា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន កើនឡើងលើសពី ២០.០០០នាក់។

ហ្កាហ្សា៖ ការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានធ្វើឲ្យចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន បានកើនឡើងលើសពី២០.000 នាក់ និងជាង ៥៣.000 នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីថ្ងៃទី ខែតុលានេះ បើយោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាល ដែលមានមូលដ្ឋាន នៅតំបន់ហ្កាហ្សា កាលពីថ្ងៃម្សិលម្ង៉ៃ។ ជនជាតិប៉ាឡេស្ទីនចំនួន ៣៩០នាក់ ត្រូវបានសម្លាប់ និង ៧៣៤នាក់ ផ្សេងទៀត បានរងរបួស ក្នុងរយៈពេល៤៨ម៉ោង កន្លងទៅនេះ នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា។ យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ និងទីភ្នាក់ងារមិនមែនរដ្ឋាភិបាលចំនួន២៣ កាលពីថ្ងៃព្រហស្បតិ៍ … Read More