នៅមហាសមុទ្រឥណ្ឌា អាមេរិកថា នាវាដឹកប្រេងរងការវាយប្រហារដោយយានដ្រូនពីអ៊ីរ៉ង់។
International
នៅមហាសមុទ្រឥណ្ឌា អាមេរិកថា នាវាដឹកប្រេងរងការវាយប្រហារដោយយានដ្រូនពីអ៊ីរ៉ង់។
វ៉ាស៊ីនតោន៖ ការលើកឡើងពីយោធាសហរដ្ឋអាមេរិកថា នាវាដឹកសារធាតុគីមី បានរងការវាយប្រហារដោយយានដ្រូនពីប្រទេសអ៊ីរ៉ង់ នៅក្នុងមហាសមុទ្រឥណ្ឌាកាលពីថ្ងៃសៅរ៍ម្សិលមិញ ។
ក្នុងនោះមន្ទីរបច្ចកោណបានថ្លែងថា នាវាដឹកប្រេង Chem Pluto រងការវាយប្រហារនៅចម្ងាយប្រហែល ៣៧០គ.មពីតំបន់ឆ្នេរប្រទេសឥណ្ឌា កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃសៅរ៍ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ៦ ម៉ោងសកល ។
អគ្គិភ័យនៅលើនាវាត្រូវបានពន្លត់ ហើយគ្មានគ្រោះថ្នាក់នោះទេ ។
ចំនែកអ៊ីរ៉ង់ពុំបានធ្វើសេចក្តីអធិប្បាយអ្វីនោះទេ ។ កាលពីពេលថ្មីៗនេះ មាននូវការវាយប្រហារដោយមីស៊ីល និងយានដ្រូនជាបន្តបន្ទាប់លើនាវា ក្នុងសមុទ្រក្រហមដោយក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉េន ។
អំឡុងឧបទ្ទេវហេតុដាច់ដោយឡែក ២ផ្សេងទៀត កងបញ្ជាការកណ្តាលសហរដ្ឋអាមេរិក និយាយថា កាលពីថ្ងៃសៅរ៍ មីស៊ីលបាលីស្ទិកប្រឆាំងនាវារបស់ក្រុមឧទ្ទាមហ៊ូធី ២គ្រាប់ ត្រូវបានបាញ់ចូលផ្លូវដឹកជញ្ជូនអន្តរជាតិនៅភាគខាងត្បូងសមុទ្រក្រហម ចេញពីតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន ។ គ្មាននាវាណាមួយរាយការណ៍ពីផលប៉ះពាល់ដោយសារមីស៊ីលបាលីស្ទិកនេះឡើយ ៕