អ៊ីស្រាអែលថា ខ្លួនចាប់បានសមាជិកក្រុមហាម៉ាស់ និងអ៊ីស្លាមជីហាដ ២០០នាក់។

អ៊ីស្រាអែល៖ អ៊ីស្រាអែលលើកឡើងថា ពួកគេបានចាប់ខ្លួនសមាជិកក្រុមជីវពលហាម៉ាស់ និងអ៊ីស្លាមជីហាដចំនួន ២០០នាក់ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ និងបាននាំពួកគេទៅសួរចម្លើយនៅក្នុងប្រទេសអ៊ីស្រាអែល ។

ក្នុងសេចក្តីថ្លែងការណ៍បានលើកឡើងថា ជនសង្ស័យមួយចំនួនបានលាក់ខ្លួននៅក្នុងចំណោមជនស៊ីវិល ហើយនិងបានសុំចុះចាញ់ដោយស្ម័គ្រចិត្ត ។

អ៊ីស្រាអែល បន្តថា ក្រុមជីវពលប៉ាឡេស្ទីនចំនួន ៧០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីពួកគេចុះប្រតិបត្តិការសឹក ហើយនិងវាយប្រហារលើតំបន់ហ្គាហ្សា ដោយមានគោលដៅកម្ចាត់ក្រុមហាម៉ាស់ឲ្យរលាយសាបសូន្យ ។ ដោយឡែក ក្រុមហាម៉ាស់ និយាយថា ស្រ្តី និងកុមារភាគច្រើនត្រូវបានសម្លាប់ដោយសារ ការវាយប្រហាររបស់អ៊ីស្រាអែល ។

សូមរំលឹកថា អ៊ីស្រាអែល បានបើកការវាយប្រហាររបស់ខ្លួន ក្រោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ឆ្លងកាត់ព្រំដែនចេញពីតំបន់ហ្គាហ្សាចូលទៅក្នុងតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរប្រហែល ២៤០នាក់ ។

មនុស្សជាង ២ម៉ឺននាក់ ត្រូវបានសម្លាប់ និងជាង ៥៣.០០០នាក់ទៀត រងរបួសនៅតំបន់ហ្គាហ្សា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ៕