ហេតុអ្វីអ្នកត្រូវការមេធាវី? នៅពេលដែលអ្នកមានបញ្ហាផ្លូវច្បាប់ ជាពិសេសក្នុងករណីព្រហ្មទណ្ឌ អ្នកតែងមានការលំបាកក្នុងការសម្រេចចិត្តថា តើត្រូវរកមេធាវីមកការពារក្តីឱ្យខ្លួនឬយ៉ាងណា?

មែនហើយ សំណួរបន្ទាប់ច្បាស់ជាអ្នកគិតដល់ខ្ទង់ចំណាយដែលអ្នកយល់ថាជាបន្ទុក ព្រោះអ្នកអាចកំពុងជួបប្រទះការខ្វះខាតផ្នែកហិរញ្ញវត្ថុផងដែរ។ ក្នុងរឿងព្រហ្មទណ្ឌ អ្នកអាចត្រូវបានកាត់ក្តីឱ្យមានទោសឬគ្មានទោស។ ក្នុងករណីមានទោស គឺត្រូវកំណត់នូវទោសដែលអាចត្រូវជាប់ពន្ធនាគារ ឬ ត្រូវពិន័យជាប្រាក់។ រីឯករណីរដ្ឋប្បវេណីវិញ អាចត្រូវបានកំណត់លើសំណងនិងការខូចខាតជាប្រាក់។ ក្នុងករណីរដ្ឋប្បវេណី មានមេធាវីមួយចំនួន មិនយកថ្លៃសេវាមុន ដែលអាចជាការព្រមព្រៀងមួយជួយសម្រួលអ្នក ប្រសិនបើអ្នកមានការលំបាកផ្នែកហិរញ្ញវត្ថុ។ នៅពេលអ្នកឈ្នះក្តី ហើយទទួលបានសំណង ទើបអ្នកប្រគល់ចំណែកថ្លៃសេវាមេធាវីទៅមេធាវី។ ជាទូទៅ ការចំណាយលើសេវាមេធាវី អាចមានតម្លៃខ្ពស់ដែលអាចធ្វើឱ្យអ្នកស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។ ខាងក្រោមនេះជាហេតុផលសំខាន់ៗ១០យ៉ាង ដែលអ្នកគួរពិចារណាដើម្បីជ្រើសរើសយកមេធាវីណាម្នាក់មកការពារក្តីឱ្យអ្នកក្នុងករណីដែលអ្នកប្រឈមនឹងបញ្ហាផ្លូវច្បាប់៖ ១. ច្បាប់មានលក្ខណៈស្មុគស្មាញ បើអ្នកគ្មានជំនាញច្បាប់ ហើយគ្មានជំនាញជាមេធាវីផងនោះ អ្នកអាចនឹងពិបាកយល់ និងពិបាកធ្វើឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់។ … Read More

រយៈពេល១សប្ដាហ៍​ ក្រសួងមហាផ្ទៃ បំបែកសំណុំរឿងគ្រឿងញៀនធំៗ ចំនួន ៣ ក្នុងចំណោម ១៣៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣១០នាក់។

ភ្នំពេញ៖ ក្នុងរយៈពេល ១សប្ដាហ៍ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងហោចណាស់មានជនសង្ស័យ ៣១០នាក់ ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន ១៣៤ករណី។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ (សុខៈ) បញ្ជាក់ថា នេះជាលទ្ធផលទូទាំងប្រទេស ដែលសមត្ថកិច្ច​គ្រប់ផ្នែកសំខាន់ៗ នៃ​ក្រសួង​មហាផ្ទៃ បានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងស្របតាម​នីតិវិធីដែលកំណត់ដោយច្បាប់។ តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នកនាំពាក្យរងរូបនេះ ជនសង្ស័យទាំង ៣១០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទាំង ១៣៤ករណីនេះ ភាគច្រើនគឺក្នុងកម្រិតបទល្មើសធន់ល្មម … Read More

កម្រិតគុណភាពខ្ពស់ខ្លាំង( UHD )នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន បានចាប់ផ្តើមកសាង ឧទ្យានផលិតកម្មវិធីទូរទស្សន៍ហើយ។

ចិន៖ «CMG’s UHD Innovation Center» ដែលជាឧទ្យានគំរូ ផ្នែកការផលិតកម្មវិធីទូរទស្សន៍ ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំង (UHD) នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានចាប់ផ្តើមកសាងនៅទីក្រុងប៉េកាំង កាលពីថ្ងៃម្សិលម៉្ងៃ ។ លោក Yin Li សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណកម្មាការបក្សបុម្មុយនីស្តចិនប្រចាំក្រុងប៉េកាំង លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន ជាដើមបានអញ្ជើញចូលរួមសកម្មភាពចាប់ដំណើរការនៃការកសាង។ ការចាប់ផ្តើមកសាងឧទ្យានគំរូផ្នែកការផលិតកម្មវិធីទូរទស្សន៍ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំង ជាវិធានការសំខាន់មួយ នៃការសហការយ៉ាងជិតស្និទ្ធរវាងCMG … Read More

ជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សា អ៊ីរ៉ង់ គំរាមបិទសមុទ្រមេឌីទែរ៉ាណេ។

អ៊ីរ៉ង់៖ មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា សមុទ្រមេឌីទែរ៉ាណេ អាចត្រូវបានបិទ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបន្តប្រព្រឹត្ត «ឧក្រិដ្ឋកម្ម» នៅក្នុងតំបន់ហ្កាហ្សា ដោយមិនពន្យល់ពីមធ្យោបាយដែលរឿងនោះនឹងកើតឡើងនោះទេ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី២៣ ខែធ្នូកន្លងទៅ ។ អ៊ីរ៉ង់ គាំទ្រក្រុមហាម៉ាស ប្រឆាំងនឹងអ៊ីស្រាអែល ហើយខ្លួនបានចោទប្រកាន់សហរដ្ឋអាមេរិក ថាបានគាំទ្រនូវអ្វីដែលខ្លួនហៅថាឧក្រិដ្ឋកម្មអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ជាទីដែលការទម្លាក់គ្រាប់បែកជាច្រើនសប្តាហ៍បានសម្លាប់មនុស្សរាប់ពាន់នាក់ និងបានបណ្តេញប្រជាជនភាគច្រើនចេញពីលំនៅឋានរបស់ពួកគេ។ លោកឧត្តមសេនីយទោ ម៉ូហាម៉េដ រ៉េហ្ស៊ា ណាកឌី (Mohammad Reza Naqdi) … Read More

មនុស្សជិត ១៥០នាក់បានសម្លាប់ បណ្តាលមកគ្រោះរញ្ជួយដីនៅចិនធ្វើឱ្យមានការខាតបង់រាប់លានដុល្លារ ។

ចិន៖ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារភាគពាយ័ព្យប្រទេសចិន ក្នុងសប្តាហ៍នេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៨នាក់ បានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ច ដែលប៉ាន់ស្មានថាមានតម្លៃរាប់សិបលានដុល្លារនៅក្នុងឧស្សាហកម្មកសិកម្ម និងនេសាទ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃ ទី២៣ ខែធ្នូ ។ ក្រុមមន្ត្រីនៅខេត្តកាន់ស៊ូ (Gansu) បានធ្វើការវាយតម្លៃបឋមដែលបង្ហាញថា ឧស្សាហកម្មកសិកម្ម និងនេសាទរបស់ខេត្តនេះបានបាត់បង់ចំនួន ៥៣២លានយ័ន ពោលគឺប្រហែលនឹង ៧៤,៦លានដុល្លារអាមេរិក យោងតាមទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ ។ របាយការណ៍បានលើកឡើងថា ក្រុមអាជ្ញាធរកំពុងពិចារណាលើការប្រើប្រាស់ល្អបំផុតនៃមូលនិធិសង្គ្រោះ ដោយបានបង្កើតឡើងប៉ុន្មានថ្ងៃមុន ដើម្បីឲ្យវិស័យកសិកម្មចាប់ផ្តើមផលិតកម្មឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទូរទស្សន៍ … Read More

ការបោះឆ្នោតរុស្ស៊ី ត្រូវបានរារាំងបេក្ខជនប្រឆាំងសង្រ្គាម មិនឱ្យឈរឈ្មោះបោះឆ្នោតប្រឆាំងទល់នឹងលោកពូទីន។

រុស្ស៊ី៖ លោកស្រី យ៉េកាតឺរីណា ដុនត៍សូវ៉ា (Yekaterina Duntsova) ជាអតីតអ្នកសារព័ត៌មានប្រឆាំងសង្រ្គាមរបស់រុស្ស៊ីម្នាក់ ត្រូវបានដកសិទ្ធិមិនឱ្យឈរឈ្មោះបោះឆ្នោតប្រឆាំងទល់នឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការបោះឆ្នោតនៅខែមីនា ខាងមុខនេះ។ ខណៈលោកស្រី ដុនត៍សូវ៉ា ចង់ប្រកួតប្រជែង នៅលើវេទិកានយោបាយមួយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងដោះលែងអ្នកទោសនយោបាយ។ គណៈកម្មការកណ្តាលរៀបចំការបោះឆ្នោត បានបង្ហាញវីដេអូពីសមាជិករបស់ខ្លួនបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីបដិសេធបេក្ខភាពរបស់លោកស្រីកាលពីថ្ងៃទី២៣ ខែធ្នូ ដោយសារតែការចោទប្រកាន់ពីកំហុសនានា នៅក្នុងពាក្យសុំចុះឈ្មោះរបស់លោកស្រី។ ក្រុមអ្នករិះគន់លោក ពូទីន បាននិយាយថា វាបង្ហាញថាមិនមាននរណាម្នាក់ ដែលមានទស្សនៈប្រឆាំងពិតប្រាកដ នឹងត្រូវបានអនុញ្ញាតឱ្យប្រកួតប្រជែងជាមួយលោកពូទីន … Read More

ប្រមុខដឹកនាំរដ្ឋចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ លើការងារ “កសិកម្ម ជនបទនឹងកសិករ”។

ចិន៖ កិច្ចប្រជុំស្តីពីការងារជនបទនៃមជ្ឈឹមចិន បានបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែធ្នូ ។ ក្នុងកិច្ចប្រជុំលើកនេះ បើកធ្វើក្រោមការណែនាំនៃគំនិតសង្គមនិយមមានលក្ខណៈចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជលើកទី២០ នៃបក្សកុម្មុយនីស្តចិន និងសម័យប្រជុំពេញអង្គលើកទី២ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ អនុវត្តដោយស៊ីជម្រៅនូវទ្រឹស្តីសំខាន់គ្លឹះរបស់លោក Xi Jinping ស្តីពីការងារ “កសិកម្ម ជនបទនឹងកសិករ” ក៏ដូចជាអនុវត្តដោយស៊ីជម្រៅនូវស្មារតីនៃកិច្ចប្រជុំការងារសេដ្ឋកិច្ចនៃមជ្ឈិមចិន ហើយបានវិភាគអំពីស្ថានការណ៍បច្ចុប្បន្ន និងបញ្ហាប្រឈមលើវិស័យ”កសិកម្ម ជនបទនឹងកសិករ”និងបានរៀបចំចាត់ចែងការងារ”កសិកម្ម ជនបទនឹងកសិករនៅឆ្នាំ ២០២៤ ។ … Read More

ច្រានចោលការជួយរៀបផែនការ ក្រុមឧទ្ទាមហ៊ូធី ពីអ៊ីរ៉ង់ ក្នុងការវាយប្រហារលើនាវាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។

អ៊ីរ៉ង់៖ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ពួកគេជាប់ពាក់ព័ន្ធនឹងការជួយរៀបផែនការ វាយប្រហាររបស់ក្រុមចលនាហ៊ូធីយេម៉ែនគាំទ្រដោយទីក្រុងតេអេរ៉ង់ លើនាវាពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម កាលពីថ្ងៃសៅរ៍ម្សិលមិញ ។ សេតវិមាន ថ្លែងថា ទីក្រុងតេអេរ៉ង់ បានជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅ ក្នុងការរៀបផែនការប្រតិបត្តិការ ហើយចារកម្មរបស់ពួកគេ សំខាន់ក្នុងការជំរុញឲ្យក្រុមឧទ្ទាមហ៊ូធីវាយប្រហារលើគោលដៅនាវា ។ អ៊ីរ៉ង់គាំទ្រក្រុមឧទ្ទាមហ៊ូធី ប៉ុន្តែពួកគេបានច្រានចោលជាផ្លូវការថាពុំបានផ្តល់អាវុធដល់ក្រុមមួយនេះឡើយ ដែលបានដណ្តើមគ្រប់គ្រងទីក្រុង Sanaa របស់យេម៉ែន ក្រោយផ្តួលរំលំរដ្ឋាភិបាលទទួលស្គាល់ដោយអន្តរជាតិ ហើយបច្ចុប្បន្នពួកគេគ្រប់គ្រងតំបន់ភាគច្រើននៅក្នុងប្រទេសមួយនេះ ។ ក្រុមឧទ្ទាមហ៊ូធី ដែលនិយាយថា ការវាយប្រហាររបស់ពួកគេមានគោលដៅលើនាវាមានទំនាក់ទំនងជាមួយ អ៊ីស្រាអែល ហើយនិងគាំទ្រជនប៉ាឡេស្ទីន ដែលរងការឡោមព័ទ្ធដោយអ៊ីស្រាអែល … Read More

វិលមកចាប់អារម្មណ៍ជាថ្មី ! ធនាគារកណ្តាលប្រទេសចិន បានជម្រុញឲ្យពិភពលោករួបរួមបង្កើតច្បាប់អំពីគ្រីបតូ។ 

ធនាគារកណ្តាលចិន បានប្រកាសលើកទីមួយហើយរបស់ខ្លួន អំពីរូបបិយប័ណ្ណគ្រីបតូ បន្ទាប់ពីប្រទេសនេះបានបិទហាមមិនឲ្យមានការប្រើប្រាស់គ្រីបតូក្នុងប្រទេសខ្លួនអស់រយ:ពេល 2 ទៅ 3 ឆ្នាំមកនេះ។ ធនាគារកណ្តាលប្រទេសចិនឬហៅកាត់ថា PBoC ក្នុងរបាយការណ៍ពីស្ថេរភាពហិរញ្ញវត្ថុរបស់ខ្លួន បានលើកឡើងពីបញ្ហាទាក់ទងនឹងច្បាប់អំពីគ្រីបតូ និងហិរញ្ញវត្ថុវិមជ្ឈការ (Defi) ។ PBoC បានផ្តោតសំខាន់លើគ្រីបតូមែនទែន នៅក្នុងរបាយការណ៍របស់ពួកគេដោយដាក់ប្រធានបទ គ្រីបតូជាចំនុចដោយឡែកមួយតែឯងតែម្តង ដែលមានខ្លឹមសារអោយប្រទេសផ្សេងៗ ក្នុងលោកចាប់ផ្តើមងាកមកចូលរួមបង្កើតច្បាប់ទាក់ទងនឹងគ្រ៊ីបតូព្រមគ្នា ព្រោះទីផ្សារគ្រ៊ីបតូបានកើនឡើងដល់ 1% ហើយនៃប្រព័ន្ធសេដ្ធកិច្ចពិភពលោកហើយទំនាក់ទំនងរវាងគ្រីបតូជាមួយនឹងហិរញ្ញវត្ថុបែបប្រពៃណី គឺនៅមានកំណត់ខ្លាំងណាស់មិនអាចប្រើរួមគ្នាបាន។ PBoC លើកឡើងពីគោលនយោបាយ “ជំនួញរួមគ្នា, ហានិភ័យរួមគ្នា និង … Read More