ផែនការសម្រាប់ការផ្លាស់ប្តូរមូលដ្ឋានកងទ័ពអាមេរិក អូគីណាវ៉ា នឹងសម្រេចការព្រមព្រៀងពិនិត្យឡើងវិញ។

ជប៉ុន៖ នៅឆ្នេរ Henoko ទីក្រុង Nago កោះ Okinawa ជាផ្នែកមួយនៃគម្រោងរៀបចំដីឡើងវិញ ការងារនេះ គឺ រដ្ឋាភិបាលខេត្តអូគីណាវ៉ា នឹងកំណត់សម្រេចថាតើត្រូវព្រមព្រៀងលើការងារ ដើម្បីធ្វើឲ្យប្រសើរមូលដ្ឋាន នៅទីតាំងផ្លាស់ប្តូរនៅឆ្នេរសមុទ្រ តាមផែនការសម្រាប់មូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅក្នុងខេត្តនេះ ។ រដ្ឋាភិបាលកណ្តាល មានផែនការ ផ្លាស់ប្តូរស្ថានីយអាកាស Futenma របស់កងម៉ារីនសហរដ្ឋអាមេរិក ពីទីក្រុង Ginowan ដែលមានប្រជាជនរស់នៅច្រើន ទៅកាន់តំបន់ឆ្នេរសមុទ្រ ទោះបីជាមានការប្រឆាំងពីរដ្ឋាភិបាលខេត្តក៏ដោយ ។ ប៉ុន្តែ បាតសមុទ្រនៅទីតាំងរៀបចំមូលដ្ឋាន ត្រូវបានគេរកឃើញថាមានស្ថានភាពទន់ពេក។ … Read More

អះអាងរៀងៗខ្លួន រុស្ស៊ីថា បំផ្លាញយុទ្ធោបករណ៍របស់អ៊ុយក្រែន ខណៈអ៊ុយក្រែនអះអាងបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី។

បរទេស៖ រុស្ស៊ី លើកឡើងថា បានបាញ់ទម្លាក់យន្តហោះចម្បាំង និងយានដ្រូនរបស់អ៊ុយក្រែន ហើយបានបំផ្លាញសព្វាវុធរបស់អ៊ុយក្រែន ដែលផ្តល់ដោយប្រទេសមួយចំនួនទៀតផង កាលពីថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ខណៈដែលភាគីអ៊ុយក្រែន បានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីប្រភេទ Sukhoi Su-34 ១គ្រឿង វាយប្រហារការប្រមូលផ្តុំកងទ័ពរុស្ស៊ី និងបំផ្លាញអាវុធយុទ្ធភណ្ឌរុស្ស៊ីជាបន្តបន្ទាប់ ក្នុងការប្រយុទ្ធគ្នា រវាងភាគីទាំង២ រយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍នៅក្នុងសន្និសីទ កាលពីម្សិលម៉្ងៃថ្ងៃថា កងកម្លាំងរុស្ស៊ី បានវាយលុកការវាយប្រហារពីភាគីអ៊ុយក្រែននៅទីក្រុង Kupiansk ភាគខាងកើត … Read More

កង្វះធនធានមនុស្ស ធ្វើការងារ នៅរុស្សីដល់ទៅ ជិត៥លានកន្លែង។

រុស្សី៖ វិទ្យាស្ថានសេដ្ឋកិច្ច នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី RAS បានសិក្សាថ្មីមួយរបស់ខ្លួន និងត្រូវបានយកមកចេញ ផ្សាយដោយកាសែត RT បានឱ្យដឹងថា សេដ្ឋកិច្ចរុស្ស៊ីកំពុងមានបញ្ហា កង្វះកម្លាំងពលកម្មជំនាញ ។ នៅដើមសប្តាហ៍នេះ ការស្រាវជ្រាវ ដែលរៀបចំដោយ លោកNikolay Akhapkin បានចុះផ្សាយក្នុង RAS Herald បង្ហាញថា ត្រឹមដំណាច់ឆ្នាំ២០២៣ ប្រទេសរុស្ស៊ីនឹងមានកន្លែងទំនេរ សម្រាប់កម្មករប្រមាណ ៤,៨ លាននាក់ ចូលមកបំពេញការងារ។ លោក Akhapkin បានសង្កេតឃើញថា … Read More

រឿង “ប៉េងប៉ោងចារកម្ម” របស់ចិន សេតវិមានគ្រោងនឹងត្រួតពិនិត្យ។

អាមេរិក៖ មន្ត្រីមកពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ដំបូងឡើយសង្ឃឹមថា នឹងលាក់បាំងរឿងប៉េងប៉ោង របស់ចិនពីសាធារណជន និងសូម្បីតែសភា ប៉ុន្តែមន្ត្រីបារម្ភថារឿងនេះអាចបង្ក ឱ្យមានការតវ៉ាជាសាធារណៈ និងបំផ្លាញទំនាក់ទំនងជាមួយចិន យោងការអះអាងលើរបាយការណ៍ថ្មីរបស់សារព័ត៌មាន NBC News ។ កាលពីដើមខែកុម្ភៈ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់នូវ អ្វីដែលខ្លួនបានពិពណ៌នាថា សង្ស័យថាជា “ប៉េងប៉ោងចារកម្ម (ឈ្លបយកការណ៍)” របស់ចិននៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina ដោយអាមេរិកអះអាងថា ទីក្រុងប៉េកាំងកំពុងប្រើប្រាស់ប៉េងប៉ោងនេះដើម្បី “ឃ្លាំមើលទីតាំងយុទ្ធសាស្ត្រ” នៅក្នុងសហរដ្ឋអាមេរិក នេះយោងតាមសារព័ត៌មាន RT … Read More

រុស្ស៊ីបានផ្តល់ព័ត៌មានសម្ងាត់ ឲ្យស៊ែប៊ី អំពីផែនការធ្វើបដិវត្តន៍ពណ៌ ដោយក្រុមប្រឆាំង ចោទបក្សកាន់អំណាចថា លួចសន្លឹកឆ្នោត។

ស៊ែប៊ី៖ លោកស្រី Ana Brnabiс នាយករដ្ឋមន្ត្រីស៊ែប៊ី បានសម្តែងការដឹងគុណ ចំពោះសេវាកម្មសន្តិសុខរុស្ស៊ី ដែលបានជូនដំណឹង ដល់រដ្ឋាភិបាលទីក្រុងបែលក្រាដ អំពីផែនការ នៃការធ្វើកុបកម្មនៅក្នុងរដ្ឋធានី បែលក្រាដ។ ក្រុមបាតុករគាំទ្រ លោកខាងលិចបានប៉ុនប៉ងទម្លុះចូល ទៅក្នុងអគាររដ្ឋាភិបាល ក្នុងទីក្រុង បែលក្រាដ កាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងអ្វី ដែលប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានហៅថា ជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹង កាលពីថ្ងៃទី២៥ ខែធ្នូ … Read More

រថយន្តអគ្គិសនីតូចដូចម៉ូតូ ផាសុកភាពដូចរថយន្ត Komma UMV។

Komma UMV បង្កើតដោយក្រុមហ៊ុនបច្ចេកវិទ្យាថ្មីរបស់ ស្វីស Granstudio ដែលជាយានជំនិះពិសេស លុបបំបាត់ព្រំដែនរវាងរថយន្ត និងម៉ូតូ។ Komma UMV គឺជារថយន្តកង់បួន មានដំបូល ទ្វារ និងក្លុបសម្រាប់ដាក់អីវ៉ាន់។ ក្លុបនេះតូចជាងរថយន្ត ប៉ុន្តែធំជាងឆ្ងាយបើធៀបនឹងក្លុបម៉ូតូ។ Komma UMV មានទំហំប្រហាក់ប្រហែលនឹងម៉ូតូ តែតូចជាង 80% ប្រើប្រាស់ថាមពលតិចជាង 66% កាត់បន្ថយចំណាយ និងឥន្ធនៈ 70% បើធៀបនឹងរថយន្តធម្មតា ហើយនៅមានមុខងារសុវត្ថិភាពដូចទៅនឹងរថយន្តកង់បួន។ អ្នកនៅក្នុងរថយន្តនេះ មិនចាំបាច់ពាក់មួកសុវត្ថិភាព។ … Read More

Elon Musk ថា «កុំបង្កើតក្រុមហ៊ុន បើសិននៅត្រូវការការលើកទឹកចិត្ត»។

លោកមហាសេដ្ឋីអាមេរិកដើមកំណើតអាហ្វ្រិកខាងត្បូង Elon Musk យល់ថា អ្នកជំនួញដែលមានសក្ដានុពល មិនគួរបង្កើតក្រុមហ៊ុនធុរកិច្ចថ្មីឡើយ បើសិនពួកគេត្រូវការការជំរុញទឹកចិត្តពីអ្នកដទៃ។ កាលពីពេលថ្មីៗនេះ លោក Elon Musk ថ្លែងបែបនេះជាមួយ Cathie Wood ដែលជា CEO របស់ ARK Investment Management នៅក្នុងព្រឹត្តិការណ៍មួយថា «កុំបង្កើតក្រុមហ៊ុន បើសិនអ្នកត្រូវការការលើកទឹកចិត្តពីអ្នកផ្សេង ព្រោះអត្រាបរាជ័យខ្ពស់ណាស់ ពិតជាមិនគួរធ្វើ បើត្រូវរកស្វែងរកការលើកទឹកចិត្តពីខាងក្រៅ» ។ រំលឹកកាលពីឆ្នាំ 2008 លោក … Read More

ព្រឹកស្អែកសម្តេចធិបតី នាយករដ្ឋមន្ត្រីនឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយ ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២»។

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយ ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២»។