ផែនការសម្រាប់ការផ្លាស់ប្តូរមូលដ្ឋានកងទ័ពអាមេរិក អូគីណាវ៉ា នឹងសម្រេចការព្រមព្រៀងពិនិត្យឡើងវិញ។

ជប៉ុន៖ នៅឆ្នេរ Henoko ទីក្រុង Nago កោះ Okinawa ជាផ្នែកមួយនៃគម្រោងរៀបចំដីឡើងវិញ ការងារនេះ គឺ រដ្ឋាភិបាលខេត្តអូគីណាវ៉ា នឹងកំណត់សម្រេចថាតើត្រូវព្រមព្រៀងលើការងារ ដើម្បីធ្វើឲ្យប្រសើរមូលដ្ឋាន នៅទីតាំងផ្លាស់ប្តូរនៅឆ្នេរសមុទ្រ តាមផែនការសម្រាប់មូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅក្នុងខេត្តនេះ ។

រដ្ឋាភិបាលកណ្តាល មានផែនការ ផ្លាស់ប្តូរស្ថានីយអាកាស Futenma របស់កងម៉ារីនសហរដ្ឋអាមេរិក ពីទីក្រុង Ginowan ដែលមានប្រជាជនរស់នៅច្រើន ទៅកាន់តំបន់ឆ្នេរសមុទ្រ ទោះបីជាមានការប្រឆាំងពីរដ្ឋាភិបាលខេត្តក៏ដោយ ។ ប៉ុន្តែ បាតសមុទ្រនៅទីតាំងរៀបចំមូលដ្ឋាន ត្រូវបានគេរកឃើញថាមានស្ថានភាពទន់ពេក។

ក្រោយមក រដ្ឋាភិបាលកណ្តាល បានស្នើសុំការអនុញ្ញាតពីខេត្ត ដើម្បីពិនិត្យឡើងវិញផែនការដើម និងអនុវត្តការងារការធ្វើឲ្យរឹងមាំ។ ប៉ុន្តែរដ្ឋបាលខេត្ត ពុំទាន់បានអនុម័តការកែសម្រួលឡើងវិញនេះទេ ហើយការងារនៅតែត្រូវបានផ្អាក។ កិច្ចប្រជុំតាមអ៊ីនធឺណិត របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលខេត្តបានបើក កាលពីថ្ងៃអាទិត្យ ជាមួយក្រុមអ្នកជំនាញផ្នែកច្បាប់រដ្ឋបាល។

សាស្រ្តាចារ្យ លោក Tokuda Hiroto នៃសាកលវិទ្យាល័យ Ryukyus ថ្លែងទៅកាន់សារព័ត៌មាន NHK បន្ទាប់ពីកិច្ចប្រជុំ ដោយលើកឡើងថា មានបញ្ហាច្រើនជាមួយសេចក្តីសម្រេចរបស់តុលាការ។ លោកនិយាយថា តុលាការមិនបានកំណត់ភាពស្របច្បាប់ នៃការបដិសេធរបស់រដ្ឋបាលខេត្ត ក្នុងការអនុម័តការកែប្រែនេះ។

មន្ត្រីនិយាយថា ខេត្ត កំពុងពិចារណា មិនអនុម័តការកែប្រែនេះទេ ហើយ អភិបាលខេត្ត ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចុងក្រោយនៅថ្ងៃចន្ទនេះ។