ការលក់គ្រាប់រំសេវបន្ទាន់ទៅឲ្យអ៊ីស្រាអែល ត្រូវបានអាមេរិកអនុម័ត។
អាមេរិក៖ សហរដ្ឋអាមេរិក បានប្រកាសការអនុម័តលើការលក់គ្រាប់កាំភ្លើងធំ មានផលប៉ះពាល់ខ្លាំង១៥៥មីលីម៉ែត្រក្នុងតម្លៃ ១៤៧,៥ លានដុល្លារ និងយុទ្ធោបករណ៍ពាក់ព័ន្ធ ទៅឲ្យអ៊ីស្រាអែល ក្រោមការផ្តល់ឲ្យបន្ទាន់ ដែលមិនឆ្លងកាត់ការពិនិត្យរបស់សភា កាលពីថ្ងៃសុក្រ ។ ការផ្តល់ដូចគ្នានេះ ត្រូវបានប្រើប្រាស់កាលពីដើមខែនេះ ដើម្បីអនុម័តការលក់គ្រាប់កាំភ្លើងរថក្រោះ ១៤.០០០ គ្រាប់ ១២០មីលីម៉ែត្រ ទៅឱ្យអ៊ីស្រាអែល ដែលកំពុងប្រយុទ្ធជាមួយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ក្នុងជម្លោះបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដែលបានចាប់ផ្តើមដោយការការវាយប្រហារដ៏ភ្ញាក់ផ្អើល ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន កាលពីខែតុលា។ នៅក្នុងសេចក្តីថ្លែងការណ៍ថា ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយ អ៊ីស្រាអែលបានស្នើសុំគ្រាប់រំសេវ ១៥៥មីលីម៉ែត្រ … Read More