ជនស៊ីវិលនៅ Belgorod រងការទំលាក់គ្រាប់បែកលើ លោក Zelensky ជាអ្នកចេញបញ្ជាដោយផ្ទាល់

រុស្សី៖ ហេតុការណ៍ វាយប្រហារដោយយោធាអ៊ុយក្រែន តាមរយៈការបាញ់គ្រាប់ផ្លោង និងទំលាក់គ្រាប់បែកយ់ាងសាហាវ លើជនស៊ីវិលក្នុងតំបន់ Belgorod គឺជាការចេញបញ្ជាដោយផ្ទាល់ ពីសំណាក់លោកប្រធានាធិបតី Vladimir Zelensky នេះតាមការបានរកឃើញ និងតាមប្រភពស្រាវជ្រាវ ដោយកាសែតរុស្សី RT ។ ការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដ៏ធំសំដៅទៅលើទីក្រុងព្រំដែនរុស្ស៊ី Belgorod កាលពីថ្ងៃសៅរ៍ ត្រូវបានធ្វើឡើងតាមបញ្ជាផ្ទាល់ របស់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelenskyហើយ ការវាយប្រហារនេះបានឆក់យកជីវិតមនុស្ស ២៤នាក់ និងជាង១០០នាក់រងរបួស យោងតាមប្រភពពីផ្នែកកិច្ចការងារ សន្តិសុខមូស្គូបានប្រាប់ RT … Read More

វចនានុក្រមវិទ្យាសាស្រ្តសេដ្ឋកិច្ច ជាទម្រង់ឌីជីថល

ដើម្បីចូលរួមចំណែកសម្រួលការប្រើប្រាស់បច្ចេកសព្ទវិទ្យាសាស្រ្តសេដ្ឋកិច្ច សូមប្រើប្រាស់វចនានុក្រមវិទ្យាសាស្រ្តសេដ្ឋកិច្ច ជាទម្រង់ឌីជីថល។ គិតមកត្រឹមឆ្នាំ២០២៣ មានពាក្យសរុបចំនួន ២៧ ៣០៨ពាក្យ។ – ទាញយកតាមទូរសព្ទឆ្លាតប្រព័ន្ធ IOS ក្នុង App Store: https://apps.apple.com/kh/app/dictionary-of-economic-science/id1624707076 – ទាញយកតាមទូរសព្ទឆ្លាតប្រព័ន្ធ Android ក្នុង Google Play: https://play.google.com/store/apps/details?id=com.does.ninesoft.org – ប្រើលើកុំព្យូទ័រ https://does.9tech.info/

សំណុំរឿង អាហ្វ្រិកខាងត្បូង ប្រឆាំងនឹងអ៊ីស្រាអែល ប៉ាឡេស្ទីន បានជំរុញឲ្យកាត់ទោសឲ្យលឿនដោយតុលាការយូអិន។

រ៉ាម៉ាឡា៖ ក្រសួងការបរទេស ប៉ាឡេស្ទីន បានជំរុញឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពន្លឿនដំណើរការនីតិវិធីលើសំណុំរឿង ដែលប្តឹងដោយប្រទេស អាហ្រ្វិកខាងត្បូង ដោយចោទប្រកាន់ អ៊ីស្រាអែលពីបទ “ប្រល័យពូជសាសន៍” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ករណីនេះអះអាងថា “ការរំលោភបំពានដោយអ៊ីស្រាអែល នៃកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្ម នៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ (“អនុសញ្ញាប្រល័យពូជសាសន៍”) ទាក់ទងនឹងជនជាតិ ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប”។ អាហ្រ្វិកខាងត្បូង និងប៉ាឡេស្ទីន ត្រូវបានកត់សម្គាល់ថា គឺជាប្រទេសហត្ថលេខី នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្ម នៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ … Read More

រាជរដ្ឋាភិបាលយកថ្ងៃទី២៩ធ្នូជា«ទិវាសន្តិភាពនៅកម្ពុជា» នាយទាហាន ពលទាហាន ប្រកាសគាំទ្រពេញទំហឹង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ជារៀងរាល់ឆ្នាំជា«ទិវាសន្តិភាពនៅកម្ពុជា» នាយទាហានពលទាហាន នៃកងយោធពលខេមរភូមិន្ទ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងថា ជាថ្ងៃជាតិផ្លូវការមួយនៅកម្ពុជាដោយឲ្យមានការឈប់សម្រាក ជាសាធារណៈខណៈការកំណត់ថ្ងៃទី២៩ ជាថ្ងៃបុណ្យជាតិនេះ ត្រូវបាននាយទាហានពលទាហានទាំងនោះយល់ឃើញថា វាជាការល្អបំផុតដើម្បីជាសារមួយដល់ពលរដ្ឋគ្រប់រូបឲ្យយល់ពីតម្លៃសន្តិភាពបន្ថែមទៀតនៅកម្ពុជា។ ជាកាដូរឆ្នាំថ្មី ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចចេញអនុក្រឹត្យកំណត់យករាល់ថ្ងៃទី២៩ ជារៀងរាល់ឆ្នាំជា«ទិវាសន្តិភាពនៅកម្ពុជា» ហើយក៏ជាថ្ងៃជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដោយឲ្យមានការឈប់សម្រាកជាសាធារណៈផងដែរ ខណៈការកំណត់យកថ្ងៃទី២៩ជាទិវាសន្តិភាពនៅកម្ពុជានេះ គឺដើម្បីឆ្លើយទៅនឹងបំណងប្រាថ្នាដ៏ពិសដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រលាញ់សន្តិភាព និងការស្អប់ខ្ពើមសង្រ្គាម។ តាមរយៈបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន ឧត្ដមសេនីយ៍ត្រី យុង ខេមរា … Read More

សម្តេចតេជោ ហ៊ុន សែន រំលឹកនូវព្រឹត្តិការណ៍សំខាន់ៗ ដែលសម្តេចបានជួបនិងកើតឡើងក្នុងអំឡុងខែមករា។

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ បានរំលឹកនូវព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដែលសម្តេចបានជួប និងធ្វើនៅក្នុងឆាកជីវិតរបស់សម្តេចនៅអំឡុងខែមករា ចាប់ពីឆ្នាំ១៩៧៥រហូតដល់ឆ្នាំ២០០០។ តាមរយៈតេលេក្រាមនាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា«ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួនដែលគួររំលេចគឺ៖ ១-ត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) ថ្ងៃ១មករា ១៩៧៥។ ២-ថ្ងៃរៀបការ ៥មករា១៩៧៦ ៣-ថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល … Read More

ការចោទប្រកាន់ពីបទក្លែងខ្លួនជាទាហាន លើបុរសអ៊ីស្រាអែល។

អ៊ីស្រាអែល៖ នៅខ្សែត្រៀមជួរមុខជាមួយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បុរសជនជាតិអ៊ីស្រាអែលម្នាក់ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំជាទាហាន ដើម្បីចូលរួមក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា ជាកន្លែងដែលគាត់ថែមទាំងត្រូវបានគេថតរូប ។ លោក Roi Yifrah ត្រូវបានចោទប្រកាន់ពី រដ្ឋអាជ្ញាអ៊ីស្រាអែល លើបទលួចអាវុធនៅក្នុងការចោទសួរ ដែលនិយាយថាខ្លួនជាសមាជិកនៃអង្គភាពពិសេស Shin Bet ទាហានប្រយុទ្ធ និងទាហានវិស្វកម្មយោធា។ លោក បានពាក់ឯកសណ្ឋានយុទ្ធសាស្ត្រ ដើម្បីចូលរួមជាមួយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ក្នុងការប្រយុទ្ធនៅខ្សែត្រៀមជួរមុខភាគខាងត្បូង។ ទូរទស្សន៍ប៉ុស្តិ៍លេខ១២ ដែលទទួលបានចំណាត់ថ្នាក់កំពូល បានចាក់ផ្សាយរូបថតនៃអ្វីដែលខ្លួនបាននិយាយថា … Read More

ការរិះគន់ផែនការរបស់អ៊ីស្រាអែល ពីទីប្រឹក្សារបស់លោកអាបាស ក្នុងការគ្រប់គ្រងព្រំដែនហ្កាហ្សា ជាមួយអេហ្ស៊ីប។

ហ្កាហ្សា៖ ទីប្រឹក្សាប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូត អាបាស (Mahmoud Abbas) បានរិះគន់ផែនការរបស់អ៊ីស្រាអែល សម្រាប់ការត្រួតពិនិត្យរយៈពេលវែង នៅលើព្រំដែនរវាងតំបន់ហ្កាហ្សាស្ទ្រីប និងអេហ្ស៊ីប។ អគ្គលេខាធិការនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Hussein al-Sheikh បាននិយាយក្នុងការបង្ហោះលើគេហទំព័រXថា សំណើររបស់ប្រធានាធិបតីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដណ្តើមបានការគ្រប់គ្រងច្រករបៀង Philadelpphi និងច្រក Rafah របស់ភាគីប៉ាឡេស្ទីន ក៏ដូចជាការបង្កើតតំបន់ការពារ និងការរៀបចំសន្តិសុខថ្មី … Read More

រដ្ឋមន្ត្រីអ៊ីស្រាអែល អំពាវនាវជាថ្មីឲ្យជនជាតិប៉ាឡេស្ទីន ចាកចេញពីតំបន់ហ្កាហ្សា។

អ៊ីស្រាអែល៖ នៅក្នុងក្រុមចម្រុះស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) មានឥស្សរជនជាន់ខ្ពស់ម្នាក់ បានអំពាវនាវកាលពីថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឱ្យប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាចាកចេញពីតំបន់ឡោមព័ទ្ធនោះ ដោយបើកផ្លូវឲ្យអ៊ីស្រាអែល ដែលអាចធ្វើឱ្យទីនោះក្លាយជាវាលរហោរដ្ឋាន។ លោក បេហ្សាលែល ស្មូទ្រីច (Bezalel Smotrich) រដ្ឋមន្ត្រីហិរញ្ញវត្ថុ បានធ្វើការអត្ថាធិប្បាយ ដែលត្រូវបានដកចេញពីគណៈរដ្ឋមន្ត្រីសង្គ្រាម និងការពិភាក្សាអំពីការរៀបចំបន្ទាប់នៅហ្កាហ្សា នេះហាក់ដូចជាបង្ហាញពីការភ័យខ្លាចនៅក្នុងពិភពអារ៉ាប់ជាច្រើន ដែលថាអ៊ីស្រាអែលចង់បណ្តេញជនជាតិប៉ាឡេស្ទីនចេញពីដីដែលពួកគេចង់សាងសង់ជារដ្ឋមួយនាពេលអនាគត ដោយធ្វើត្រាប់ឡើងវិញនូវការបណ្តេញជនជាតិប៉ាឡេស្ទីនយ៉ាងច្រើន នៅពេលដែលអ៊ីស្រាអែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨។ លោក ស្មូទ្រីច ដែលគណបក្សសាសនាជី្វហ្វប្រកាន់ស្តាំនិយមរបស់លោក … Read More

កាំជ្រួចអបអរឆ្នាំថ្មី និងរាជសារលារបស់ព្រះមហាក្សត្រជាមួយ ការស្វាគមន៍ឆ្នាំ២០២៤ ពិភពលោក។

ស្វាគមន៍ឆ្នាំ២០២៤ របស់ពិភពលោកជាមួយនឹងភាពចម្រុះនៃការប្រារព្ធពិធី និងការឆ្លុះបញ្ចាំងដ៏ស្ងប់ស្ងាត់ពីបណ្ដាមេដឹកនាំពិភពលោក។ នៅក្នុងប្រទេសអូស្ត្រាលី ទីក្រុងស៊ីដនី បានសាទរដល់ឆ្នាំ២០២៤ ជាមួយនឹងការបាញ់កាំជ្រួចដ៏គួរឱ្យភ្ញាក់ផ្អើលដែលបង្ហាញពីកាំជ្រួចពណ៌ប្រាក់ និងមាស។ រីឯនៅតំបន់សង្រ្គាមហ្កាហ្សាវិញ ប្រជាជនមានក្តីសង្ឃឹមតិចតួចណាស់ថាឆ្នាំ២០២៤ នឹងនាំមកនូវភាពធូរស្បើយ បន្ទាប់ពីសង្គ្រាមអ៊ីស្រាអែលរយៈពេល ១២សប្តាហ៍ដើម្បីកម្ចាត់ក្រុមហាម៉ាស។ នៅដាណឺម៉ាក ម្ចាស់ក្សត្រី ម៉ាហ្រ្គេតថេ ទី២ (Margrethe II) បានប្រើសុន្ទរកថាប្រចាំឆ្នាំក្នុងឆ្នាំថ្មីរបស់ទ្រង់កាលពីថ្ងៃអាទិត្យ (៣១ ធ្នូ) ដើម្បីប្រកាសថាព្រះនាងនឹងដាក់រាជ្យនៅថ្ងៃទី១៤ ខែមករា បន្ទាប់ពីសោយរាជ្យបាន ៥២ឆ្នាំ ហើយនឹងត្រូវបានស្នងរាជ្យបន្តដោយបុត្រាច្បងគឺព្រះអង្គម្ចាស់ ហ្រ្វេដេរីក (Frederik)។ នៅប្រទេសរុស្ស៊ី … Read More