សម្តេចតេជោ ហ៊ុន សែន រំលឹកនូវព្រឹត្តិការណ៍សំខាន់ៗ ដែលសម្តេចបានជួបនិងកើតឡើងក្នុងអំឡុងខែមករា។

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ បានរំលឹកនូវព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដែលសម្តេចបានជួប និងធ្វើនៅក្នុងឆាកជីវិតរបស់សម្តេចនៅអំឡុងខែមករា ចាប់ពីឆ្នាំ១៩៧៥រហូតដល់ឆ្នាំ២០០០។

តាមរយៈតេលេក្រាមនាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា«ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួនដែលគួររំលេចគឺ៖
១-ត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) ថ្ងៃ១មករា ១៩៧៥។
២-ថ្ងៃរៀបការ ៥មករា១៩៧៦
៣-ថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧មករា ១៩៧៩។ ជាសមិទ្ធផលរួមរបស់ជាតិ។
៤-ត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈឹមបក្ស ដែលមានសមាជិក ៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស នាព្រឹកថ្ងៃ ៨មករា១៩៧៩។
៥-ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នាល្ងាចថ្ងៃ៨មករា១៩៧៩។
៦-ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នាព្រឹកថ្ងៃ១៤មករា១៩៨៥។
៧-ជំនួបចរចាសីហនុ-ហ៊ុនសែន លើកទី២ នៅប្រទេសបារាំងថ្ងៃ២០ និង២១មករា ១៩៨៨។
៨-ការចាប់មានផ្ទៃពោះរបស់ភរិយាខ្ញុំនៃកំណើតរបស់ ហ៊ុន ម៉ាណែត មករា១៩៧៧។
៩-ទទួលបានចៅទីមួយ ថ្ងៃ២៨មករាឆ្នាំ២០០០។ និងនៅមានរឿងរ៉ាវមួយចំនួនទៀតដែលខ្ញុំគិតថាមិនចាំបាច់រំលឹក៕