ការរិះគន់ផែនការរបស់អ៊ីស្រាអែល ពីទីប្រឹក្សារបស់លោកអាបាស ក្នុងការគ្រប់គ្រងព្រំដែនហ្កាហ្សា ជាមួយអេហ្ស៊ីប។
ហ្កាហ្សា៖ ទីប្រឹក្សាប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូត អាបាស (Mahmoud Abbas) បានរិះគន់ផែនការរបស់អ៊ីស្រាអែល សម្រាប់ការត្រួតពិនិត្យរយៈពេលវែង នៅលើព្រំដែនរវាងតំបន់ហ្កាហ្សាស្ទ្រីប និងអេហ្ស៊ីប។
អគ្គលេខាធិការនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Hussein al-Sheikh បាននិយាយក្នុងការបង្ហោះលើគេហទំព័រXថា សំណើររបស់ប្រធានាធិបតីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដណ្តើមបានការគ្រប់គ្រងច្រករបៀង Philadelpphi និងច្រក Rafah របស់ភាគីប៉ាឡេស្ទីន ក៏ដូចជាការបង្កើតតំបន់ការពារ និងការរៀបចំសន្តិសុខថ្មី គឺជាភ័ស្តុតាងច្បាស់លាស់នៃការសម្រេចចិត្ត ដើម្បីបង្កើតការកាន់កាប់ពេញលេញឡើងវិញ»។
លោកបានបន្ថែមថា ការសម្រេចបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ «កិច្ចព្រមព្រៀងជាមួយអេហ្ស៊ីប និងបញ្ចប់កិច្ចព្រមព្រៀងទាំងអស់ជាមួយអង្គការរំដោះប៉ាឡេស្ទីន (PLO)» ។
លោកបានធ្វើការអត្ថាធិប្បាយលើ សេចក្តីថ្លែងការណ៍របស់លោកណេតាន់យ៉ាហ៊ូ ដែលធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍ថា បន្ទាប់ពីសង្រ្គាមហ្កាហ្សា អ៊ីស្រាអែល ក៏គួរតែគ្រប់គ្រងច្រករបៀង Philadelphia តាមបណ្តោយព្រំដែនរវាងតំបន់ហ្កាហ្សាស្ទ្រីប និងអេហ្ស៊ីប ដែលមានប្រវែងប្រហែល១៤ គីឡូម៉ែត្រ។
លោកណេតាន់យ៉ាហ៊ូ បាននិយាយថា នេះគឺជាមធ្យោបាយតែមួយគត់ ដើម្បីធានាដល់ការគ្មានយោធានៅតំបន់ហ្កាហ្សាស្ទ្រីបនេះ។ លោកបានបន្ថែមថា ការសម្រេចបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ «កិច្ចព្រមព្រៀងជាមួយអេហ្ស៊ីប និងបញ្ចប់កិច្ចព្រមព្រៀងទាំងអស់ជាមួយអង្គការរំដោះប៉ាឡេស្ទីន (PLO)» ។
លោកបានធ្វើការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់លោកណេតាន់យ៉ាហ៊ូ ដែលធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍ថា បន្ទាប់ពីសង្រ្គាមហ្កាហ្សា អ៊ីស្រាអែល ក៏គួរតែគ្រប់គ្រងច្រករបៀង Philadelphia តាមបណ្តោយព្រំដែនរវាងតំបន់ហ្កាហ្សាស្ទ្រីប និងអេហ្ស៊ីប ដែលមានប្រវែងប្រហែល១៤ គីឡូម៉ែត្រ។
លោកណេតាន់យ៉ាហ៊ូ បាននិយាយថា នេះគឺជាមធ្យោបាយតែមួយគត់ ដើម្បីធានាដល់ការគ្មានយោធានៅតំបន់ហ្កាហ្សាស្ទ្រីបនេះ៕