ក្រោយថើបមាត់កីឡាការិនីបន្ទាប់ពីឈ្នះពាន World Cup ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញនឹងលាលែងពីតំណែង
នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានកីឡាបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales នឹងលាលែងពីតំណែង បន្ទាប់ពីត្រូវបានថ្កោលទោសយ៉ាងពេញទំហឹងពីពិភពបាល់ទាត់ ចំពោះការថើបមាត់កីឡាការិនីអេស្ប៉ាញ បន្ទាប់ពីអេស្ប៉ាញឈ្នះជើងឯកបាល់ទាត់នារីពិភពលោក។ បើយោងតាមរបាយការណ៍ នៅថ្ងៃសុក្រនេះនៅឯមហាសន្និបាតវិសាមញ្ញនេះ លោក Rubiales អាយុ ៤៦ ឆ្នាំនឹងដាក់សំណើលាលែងពីតំណែងជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ។ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងស៊ីដនីកាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមអេស្ប៉ាញឈ្នះ ១-០ លើក្រុមអង់គ្លេស លោកRubiales បានឱបខ្សែបម្រើ Jennifer Hermoso និងថើបបបូរមាត់។ រដ្ឋមន្ត្រីអេស្ប៉ាញទទួលបន្ទុកសមភាពលោកស្រី Irene Montero … Read More