យន្តហោះយោធា បុកគ្នា លើអាកាសក្នុងពេលហ្វឹកហ្វឺន នៅអ៊ុយក្រែន ស្លាប់ពីឡុត៣នាក់ នៅក្នុងហេតុការណ៍

អ៊ុយក្រែន៖ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ តាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយថា កងកម្លាំងអាកាសរបស់អ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញ Telegram ថា កាលពីថ្ងៃសៅរ៍ថា អាកាសយានិក ចំនួន៣នាក់បានស្លាប់ ក្រោយពីយន្តហោះចម្បាំង L-39 ចំនួន២គ្រឿងបានបុកគ្នានៅលើអាកាស នៅក្នុងតំបន់ Zhytomyr ស្ថិតនៅភាគខាងជើង នៃប្រទេសអ៊ុយក្រែន ។ សេចក្តីថ្លែងការណ៍បានដាក់ចំណងជើងថា ការធ្លាក់យន្តហោះនេះបានកើតឡើង កាលពីថ្ងៃសុក្រ នៅគ្រាដែលយន្តហោះ២គ្រឿង កំពុងបំពេញភារកិច្ចប្រយុទ្ធគ្នា លើដែនអាកាស ។ … Read More

«មហិទ្ធិឫទ្ធិ៍ព្រះសិវៈ» ជាឈ្មោះកន្លែងចុះចតលើភពព្រះចន្ទ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បានដាក់

ឥណ្ឌា៖ «Shivshakti» (មហិទ្ធិឫទ្ធិ៍របស់ព្រះសិវៈនៃសាសនាហិណ្ឌូ)ត្រូវបានគេស្គាល់ថា កន្លែងដែលយានអវកាស Chandrayaan 3 (ចន្ទ្រាយាន-៣) របស់ប្រទេស ទៅកាន់ពភព្រះចន្ទទទួលបានជោគជ័យ ចុះចតនៅលើផ្ទៃព្រះចន្ទនោះ បន្ទាប់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានទៅទស្សនកិច្ចនៅអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ក្រោយពីបេសកកម្មយានបានចុះចត។ លោក Modi បាននិយាយបន្ថែមទៀតថា ថ្ងៃទី២៣ ខែសីហា នឹងត្រូវបានប្រារព្ធជាថ្ងៃអវកាសជាតិ (National Space Day) នៅប្រទេសឥណ្ឌា ហើយកន្លែង ដែលត្រូវបានបន្សល់ដានដោយយានអវកាស Chandrayaan … Read More

ថ្នាក់ដឹកនាំថ្មីសហព័ន្ធបាល់ទះ ត្រូវខំប្រឹងពង្រឹង និងអភិវឌ្ឍន៍បន្ថែម ពីឯកឧត្តម នេត សាវឿន

ភ្នំពេញ៖ ថ្នាក់ដឹកនាំថ្មី នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវបន្ដពង្រឹង និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីសម្រេចបានសមិទ្ធផលដ៏ល្អប្រសើរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិសេសជោគជ័យនៃការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ជាការលើកឡើងពី ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ការជំរុញនេះ ធ្វើឡើងក្នុងសន្និបាតវិសាមញ្ញរបស់សហព័ន្ធ សម្រាប់អាណត្តិទី៦ ឆ្នាំ២០២២-២០២៦ នៅថ្ងៃទី២៦ ខែសីហានេះ នៅកីឡដ្ឋានព្រីនស៍ ស្របពេលឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានប្រកាសលាលែងពីតំណាងប្រធានសហព័ន្ធ ហើយត្រូវបានគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតគាំទ្រឯកឧត្តមជាប្រធានកិត្តិយស ។ ចំណែករចនាសម្ព័ន្ធថ្មី នៃថ្នាក់ដឹកសហព័ន្ធ … Read More

នៅភាគខាងត្បូងប្រទេសឥណ្ឌា រថភ្លើង ត្រូវបានឆាបឆេះ មនុស្ស ៨នាក់ស្លាប់ និងរបួស ២០នាក់

ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ៨នាក់ បានស្លាប់ និង ២០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះខាងក្នុងទូរថភ្លើង ដែលឈប់សំចតនៅស្ថានីយ៍នៃតំបន់ Madurai ក្នុងពេលព្រឹកព្រហាមនាថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ បើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន PTI បានឲ្យដឹង។ អ្នកដំណើរទាំងអស់ បានធ្វើដំណើរមកដល់ពីទីក្រុង Lucknow នៃរដ្ឋ Uttar Pradesh។ ពាក់ព័ន្ធនឹងអគ្គិភ័យនេះ បណ្តាលមកពីអ្នកដំណើរ បានយកតាមខ្លួននូវ «ស៊ីឡាំងឧស្ម័នរត់ពន្ធដោយខុសច្បាប់» ដែលបណ្តាលឲ្យមានការផ្ទុះបង្កជាអគ្គិភ័យឡើង តាមការបញ្ជាក់ពីក្រុមហ៊ុនអយស្ម័យយាន Southern … Read More

រាជរដ្ឋាភិបាលកម្ពុជា សេចក្តីសម្រេចចាត់តាំងរដ្ឋលេខាធិការប្រចាំការតាមបណ្តាក្រសួងទាំងអស់

📢 នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ស្តីពីការចាត់តាំងរដ្ឋលេខាធិការប្រចាំការ តាមបណ្តាក្រសួងទាំងអស់នៅអាណត្តិទី៧នេះ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង ផ្តល់ឋានៈ ៥៤រូប ក្នុងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ

📢 ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះហឫទ័យត្រាស់បង្គាប់ ដំឡើង តែងតាំង និងផ្តល់ឋានៈ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ ៥៤រូប នស/រកត ០៨២៣/២០៤១ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង ផ្តល់ឋានៈ ៣៦៣រូប ជាទីប្រឹក្សារាជរដ្ឋាភិបាល

📢 ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះហឫទ័យត្រាស់បង្គាប់តែងតាំង ផ្តល់ឋានៈ ៣៦៣រូប ជាទីប្រឹក្សារាជរដ្ឋាភិបាល នស/រកត ០៨២៣/២០៥៦ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង ១០៤រូប ជាទីប្រឹក្សាផ្ទាល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

📢 ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះហឫទ័យត្រាស់បង្គាប់តែងតាំងបុគ្គលសំខាន់ៗចំនួន ១០៤រូប ជាទីប្រឹក្សាផ្ទាល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នស/រកត ០៨២៣/២០៣៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

One-Time Password (OTP) ជាអ្វី?

One-Time Password (OTP) គឺជាស៊េរីលេខ ឬលេខនិងអក្សរដែលត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិសម្រាប់ អ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណបានតែម្ដងគត់ដើម្បី login ចូលប្រើសេវាកម្ម។ OTP ត្រូវបានប្រើនៅក្នុងដំណើរការផ្ទៀងផ្ទាត់ពហុកត្តា (MFA) ដើម្បីធានាសុវត្ថិភាពក្នុងការចូលប្រើទិន្នន័យ។ តើ One-Time Password (OTP) មាននិយមន័យយ៉ាងដូចម្ដេច? One-Time Password គឺជាពាក្យសម្ងាត់ដែលមានលក្ខណៈសម្បត្តិជាមូលដ្ឋានចំនួនពីរ៖ វាផុតកំណត់យ៉ាងឆាប់រហ័ស ហើយវាមិនអាចប្រើឡើងវិញបានទេ។ អ្នកនឹងឮជាញឹកញាប់នូវអក្សរកាត់របស់វាគឺ OTP ក៏ដូចជាពាក្យ “OTP key” និង “OTP code” … Read More