រំលឹកភាពចងចាំអនុសាសន៍មាសរបស់សម្តេចធីបតី កាលពី៣ឆ្នាំមុន

សម្តេចធីបតី ហ៊ុន ម៉ាណែត «គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ។ ប៉ុន្តែកំណែទម្រង់មួយដែលអាចជោគជ័យទៅបានគឺផ្អែកទៅលើកត្តាសំខាន់ៗបួន ៖ ១. ចក្ខុវិស័យច្បាស់លាស់ (ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍រួម និងយូរអង្វែង) ២. ការប្តេជ្ញាចិត្តខ្ពស់ (របស់អ្នកអនុវត្តន៍) ៣. ការចូលរួមដោយស្មោះត្រង់ (ពីគ្រប់ភាគីពាក់ព័ន្ធ) ៤. ការលះបង់ (ផលប្រយោជន៍បុគ្គលទោះបីក្នុងកម្រិតណាមួយ ដើម្បីផលប្រយោជន៍រួម)»៕ No reform is easy. However, a successful reform requires at … Read More

បន្ទាប់ពីមនុស្ស២នាក់ស្លាប់ មនុស្សជាង៧០០នាក់ រងចាំលទ្ធផលតេស្តរកវីរុស Nipah

ឥណ្ឌា៖ សាលារៀនបានបិទ ការិយាល័យនិងការដឹកជញ្ចូនសាធារណៈ កាលពីថ្ងៃពុធ ក្នុងការទប់ស្កាត់ដើម្បីបញ្ឈប់ការរាលដាលវីរុសNipah ដ៏កម្រនិងបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ នៅរដ្ឋ Kerala ប្រទេសឥណ្ឌាភាគខាងត្បូង ។ មនុស្សពេញវ័យ ២នាក់ និងកុមារម្នាក់ នៅឆ្លងនៅឡើយនៅមន្ទីរពេទ្យ ហើយមនុស្សជាង៧០០នាក់ កំពុងត្រូវបានធ្វើតេស្តរកវីរុសនេះ ដែលបានឆ្លងរាលដាលតាមរយៈការប៉ះពាល់ពាល់វត្ថុរាវពីខ្លួនសត្វប្រចៀវ ឬសត្វជ្រូកដែលបានឆ្លងវីរុសនេះ បើតាមមន្ត្រីសុខាភិបាលរដ្ឋ បាននិយាយ។ រដ្ឋាភិបាលរដ្ឋ កាលពីល្ងាចថ្ងៃពុធ បាននិយាយថា មនុស្សយ៉ាងហោចណាស់៧០៦នាក់ រួមមានទាំងបុគ្គលិកសុខាភិបាល១៥៣នាក់ កំពុងធ្វើតេស្តដើម្បីពិនិត្យការរាលដាលវីរុស ដែលកំពុងរង់ចាំលទ្ធផល។ ប្រធានរដ្ឋមន្ត្រីប្រចាំរដ្ឋ Kerala លោក Pinarayi … Read More

Managed Detection And Response (MDR) អាចជ្រើសរើសតម្លៃសមរម្យសម្រាប់ស្ថាប័ន

សេវាកម្ម Managed Detection and Response (MDR) សម្រួលបន្ទុករបស់អាជីវកម្មក្នុងការគ្រប់គ្រងបច្ចេកវិទ្យា endpoint detection and response (EDR) ដោយអាជីវកម្មអាចជាវសេវាកម្មពីភាគីជំនាញជាជាងការគ្រប់គ្រងដោយផ្ទាល់។ ប្រភេទនៃសេវាកម្ម MDR សេវាកម្ម MDR មានទម្រង់ផ្សេងៗគ្នារួមមាន៖ សេវាកម្មបន្សំ (bring-your-own/hybrid security stacks) មានដំណើរការបន្សំបន្ថែមពីលើបច្ចេកវិទ្យាដែលមានស្រាប់។ សេវាកម្មពេញលេញ (full vendor-supplied MDR stacks) ដំណើរការដោយឯករាជ្យ មិនមានបន្សំបន្ថែមលើបច្ចេកវិទ្យាមានស្រាប់ឡើយ។ … Read More

គ្មានចំណេះដឹងពីអាជីវកម្ម ឬគ្មានក្បួនខ្នាត អាជីវកម្មទៅជាយ៉ាងណា?

គ្រប់អ្នកធ្វើធុរកិច្ចសឹងទាំងអស់ ជាទូទៅគោលដៅ ដើម្បីទទួលបានប្រាក់ចំណេញសមស្របមួយ។ តែថាតើនរណាជាអ្នកកំណត់ភាពស្លាប់ឬរស់របស់អាជីវកម្ម? ចម្លើយគឺអតិថិជន! បើអតិថិជនគាំទ្រ យើងអាចនឹងរស់រានឬទទួលបាននូវការរីកចម្រើនទៅមុខ។ អតិថិជនមិនសូវខុសពីមេអំបៅនោះទេ តែងហិចហើររកផ្កាណាដែលទាក់ទាញហើយមានលម្អងដែលខ្លួនចូលចិត្តជាងគេ។ ប៉ុន្តែការរត់ដេញតាមចាប់មេអំបៅជាការលំបាក  ហើយមេអំបៅក៏មានច្រើនប្រភេទទៅទៀត តែថាបើសិនយើងឆ្លាតជាងនេះគឺយើងសិក្សាពីលក្ខណៈនៃមេអំបៅ  ហើយកសាងរៀបចំសួនច្បារ និងដាំនូវផ្កាដែលពួកគេចូលចិត្ត នោះជារឿងប្រសើរនឹងធានាពីជោគជ័យច្រើនជាង (Don’t chase after butterflies… tend your garden and let the butterflies come)។ នៅពេលបានអានសៀវភៅការធ្វើធុរកិច្ច ជាការសំយោគចេញនូវចំណេះដឹង ជំនាញនិងបទពិសោធន៍ដែលអ្នកនិពន្ធទទួលបាន … Read More

Problem solving skills should train the team

ជំនាញដោះស្រាយបញ្ហា គួរបង្វឹកធីមការងារ ក្នុងជីវិតរបស់បុគ្គលម្នាក់ៗ ជំនាញដោះស្រាយបញ្ហា គឺជាផ្នែកមួយដ៏សំខាន់ដូច្នេះហើយនៅកន្លែងការងារ បើសិនយើងចង់ធ្វើឱ្យក្រុមការងាររបស់យើងបង្កើនផលិតភាពការងារ មិនសូវស្មុគស្មាញខ្លាំងទាំងនៅក្នុងជីវិត និងការបំពេញការងាររបស់ពួកគេ យើងត្រូវតែហ្វឹកហាត់ក្រុមការងាររបស់យើងឱ្យមានជំនាញដោះស្រាយបញ្ហា។ សូមបង្ហាញនូវចំណុចមួយចំនួន ដែលថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងប្រធានផ្នែកទាំងអស់អាចយកទៅអនុវត្តន៍ដើម្បីជួយបង្កើនសមត្ថភាពដោះស្រាយបញ្ហារបស់ក្រុមការងាររបស់យើង៖   ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិក៖ ថ្នាក់ដឹកនាំ ត្រូវតែបញ្ចូនបុគ្គលិកទៅសិក្សាអំពីជំនាញដោះស្រាយបញ្ហា ឬផ្ដល់វគ្គបណ្ដុះបណ្ដាលនោះដល់បុគ្គលិកទាំងអស់យ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ ឬច្រើនជាងនេះរហូតបុគ្គលិករបស់យើងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហានានាទាំងនៅក្នុងជីវិត និងនៅកន្លែងការងារបានយ៉ាងល្អប្រសើរជាងមុន។ វគ្គបណ្ដុះបណ្ដាលនេះ គួរផ្ដោតលើគោលបំណងឲ្យបុគ្គលិករបស់យើងទាំងអស់នៅក្នុងស្ថាប័នបានយល់ដឹងអំពីជំនាញដោះស្រាយបញ្ហា ចេះរបៀបប្រើប្រាស់ ដឹងពីដំណើរការនៃការដោះស្រាយបញ្ហា និងសារៈសំខាន់នៃការដែលធ្វើឱ្យពួកគេមានជំនាញមួយនេះ។   អនុញ្ញាតឱ្យបុគ្គលិកហ៊ានសម្រេចចិត្ត និងសាកល្បងដោះស្រាយ៖ ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង … Read More

Gather these points for success

ប្រមូលផ្តុំចំណុចទាំងនេះដើម្បីជោគជ័យ មនុស្សកើតមកលើលោកីយ៍នេះសឹងគ្រប់គ្នា ចង់ទទួលបាននូវភាពជោគជ័យ តែភាពជោគជ័យកើតឡើងតិចនាក់ណាស់សម្រាប់មនុស្សទាំងឡាយណាដែលហ៊ានលះបង់គ្រប់សព្វបែបយ៉ាងដើម្បីក្តីស្រមៃមួយនេះរបស់ពួកគេ។ ថ្ងៃនេះយើងខ្ញុំ សូមចែករំលែកចំណុចមួយចំនួនជាធាតុចូលសម្រាប់ជាទុនសំខាន់ក្នុងការយកទៅអនុវត្ត ដើម្បីទទួលបាននូវអ្វីដែលយើងចង់បាន។ ការខិតខំប្រឹងប្រែង៖ កុំជឿលើសំណាង ត្រូវជឿលើការប្រឹងប្រែងរបស់ខ្លួនឯង។ ឈប់ព្យាយាមតក់ក្រហល់ ស្វែងរកផ្លូវកាត់ទៀតទៅ ព្រោះថា វាមិនមានកើតឡើងដោយងាយៗនោះទេ។ ភាពអត់ធ្មត់៖ បើ​យើង​បាត់​បង់​ការ​អត់ធ្មត់ នោះ​យើងនឹង​ចាញ់​លើសមរភូមិនៃការ​ប្រយុទ្ធ។ មនុស្សភាគច្រើនបោះបង់នៅដំណាក់កាលនេះ ព្រោះតែមិនចេះអត់ធ្មត់រង់ចាំកាល។ ការលះបង់៖ បើយើងមិនលះបង់ដើម្បីអ្វីដែលយើងចង់បានទេនោះវាមិនបានសម្រាប់យើងឡើយ ហេតុនេះអ្វីដែលយើងចង់បាននឹងក្លាយជាការលះបង់។ ត្រូវចាំថា អ្វីគ្រប់យ៉ាងមានតម្លៃរបស់វា ! សំណួរ​សួរ​ថា តើ​យើង​ត្រៀម​ខ្លួន​រួច​ហើយ​ឬ​នៅ​ក្នុង​ការ​ចំណាយ​(លះបង់)វា​សម្រាប់​ជីវិត​ដែល​យើង​ប្រាថ្នាចង់បាន? ភាពជាប់លាប់៖ ធ្វើហើយធ្វើទៀត គឺជាអ្វីដែលបម្លែងយើងពីមនុស្សធម្មតា ទៅជាមនុស្សអស្ចារ្យ។ បើគ្មានភាពជាប់លាប់នោះទេ យើងនឹងមិនអាចទទួលបានភាពជោគជ័យធំជាងនេះឡើយ។ វិន័យ៖ ការជម្រុញ … Read More

វិធីរកចំណូលសម្រាប់អ្នកនៅផ្ទះ

ក្នុងបញ្ហាតែងតែមានបង្កើតជាឱកាស សំខាន់ថាតើយើងចេះចាត់ចែងវាតាមវិធីសាស្ត្របែបណា? ក្នុងយុគសម័យទីផ្សារឌីជីថលមានសម្បូរបែបណាស់ ទាំងការងារពេញម៉ោង ក្រៅម៉ោង និងការងារដែលអាច ធ្វើបាននៅគ្រប់ទីកន្លែង។ ការងារឌីជីថលមិនកំណត់ពេលវេលា និងទីតាំងច្បាស់លាស់ណាស់ណាទេ ហើយមានការបត់បែនស័ក្តិសម បំផុតជាមួយអ្នកដែលចង់ឆ្លៀតពេលវេលារកប្រាក់បន្ថែម (Side Hustle) ដូចជាបងប្អូនស្ត្រីមេផ្ទះ សិស្ស និស្សិត ឬក៏សម្រាប់អ្នកដែលមិនចង់ធ្វើការនៅការិយាល័យបែប ៨ព្រឹក-៥ល្ងាច ទាំងស្រុងតែម្ដង។ ខាងក្រោមនេះជាការងារ មួយចំនួនដែលបងប្អូនអាចធ្វើការពិចារណាជ្រើសរើសបាននៅផ្ទះ ៖ លក់អនឡាញ៖ ការលក់នៅតាមប្រព័ន្ធអ៊ីនធឺណេតកំពុងតែមានសន្ទុះខ្លាំង ជាពិសេសទៅលើការលក់ផលិតផលប្រសើរជាងការលក់សេវាកម្ម។ ការប្រកបរបរនេះអាចនឹងពិបាកក្នុងការចាប់ផ្តើមដោយសារតែទីផ្សារចង្អៀត ប៉ុន្តែប្រសិនបើបងប្អូន មានគំនិតដែលប្លែក ឬផលិតផលណាថ្មីប្រាកដជាមានឱកាសជោគជ័យកាន់តែធំ។ ការងារឯករាជ្យ៖ ការងារឯករាជ្យ … Read More

និយាយពីរឿងលុយកាក់

លំហូរសាច់ប្រាក់របស់យើងម្នាក់ៗ គឺជារឿងគួរវែកញែកឲ្យដឹងព្រោះថាមនុស្សគ្រប់គ្នាតែងតែលើកយកមកជជែកគ្នា វាជាចំណុចដ៏សំខាន់ដែលពាក់ព័ន្ធនឹងដំណើរជីវិតរបស់យើង និងបង្ហាញពីគ្រប់ទិដ្ឋភាពនៃការរៀបចំចរន្ដសាច់ប្រាក់របស់យើងម្នាក់ៗឲ្យមានរបៀបរាបរយ និងត្រឹមត្រូវ ដែលមានគោលដៅធ្វើយ៉ាងណាឲ្យមនុស្សម្នាក់ៗទទួលបាននូវសុខភាពផ្នែកហិរញ្ញវត្ថុ ឬមានន័យថា យើងមិនបាច់ខ្វាយខ្វល់ពីចំណូល ពីចំណាយ ឬពីបំណុលទៀតទេ ព្រោះយើងបានរៀបចំវាឲ្យមានរបៀបរួចហើយ។ តើរឿងលុយកាក់ត្រូវរៀបចំបែបណា? យើងត្រូវការពិនិត្យមើលលំហូរសាច់ប្រាក់ឬទេ? ការពិនិត្យមើលលំហូរសាច់ប្រាក់ ឬខ្ទង់ចំណាយនឹងគ្មានប្រយោជន៍អ្វីនោះទេ ប្រសិនបើយើងមិនចេះវិធីគ្រប់គ្រងវាឲ្យមានប្រសិទ្ធភាព ឬក៏ខ្ទង់ចំណាយនោះមិនជួយឲ្យយើងអាចកាត់បន្ថយចំណាយបានទេនោះ។ លើសពីនេះ ការមានលំហូរសាច់ប្រាក់មួយមុខមិនបង្ហាញថាយើងមានទំនួសខុសត្រូវចំពោះរឿងលុយកាក់របស់ខ្លួនយើងឡើយ។ អ្វីដែលសំខាន់មិនមែនរឿងខ្ទង់ចំណាយមួយមុខទេ តែអ្វីដែលសំខាន់នោះគឺយើងត្រូវពិនិត្យមើល និងមានការប្រុងប្រយ័ត្នខ្ពស់លើកាត់បន្ថយការចំណាយមិនចាំបាច់ ហើយព្យាយាមដកសន្សំមុនចំណាយឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើបាន។ កាតឥណទាន គឺវាធ្វើឲ្យសុខភាពហិរញ្ញវត្ថុរបស់យើងកាន់តែអាក្រក់? ការពិតកាតឥណទាន វាមិនជាបញ្ហាអាក្រក់អីនោះទេ ប៉ុន្ដែវានឹងក្លាយជាបញ្ហា នៅពេលដែលយើងចាយវាយច្រើនលើសពីលទ្ធភាពសង នោះវានឹងក្លាយជាបំណុល … Read More

ផែនការបង្កើតសេវាប្រមូលសំរាមជិត ៨០០តោន ស្ថាប័នពាក់ព័ន្ធលើកសម្រាប់ខេត្តចំនួនបីជាប់បឹងទន្លេសាប

Plans to create nearly 800 tons of garbage collection services for relevant institutions for the three provinces bordering the Tonle Sap Lake;  ភ្នំពេញ៖ បានជួបប្រជុំគ្នាពិភាក្សាពី តំណាងមកពីវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បី ឈានទៅបង្កើតសេវាកម្មប្រមូលសំរាមក្នុងខេត្តចំនួនបីជាប់បឹងទន្លេសាបដែលមានប្រមាណជិត៨០០តោនក្នុងមួយឆ្នាំៗ ដែលសំរាមទាំងនេះអាចហូរចូលបឹងទន្លេសាបបើគ្មានយន្តការដោះស្រាយទេនោះ។កិច្ចពិភាពក្សានេះធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ … Read More