មុនពេលសម្រេចចិត្ត ចង់រៀបការ?
ការសម្រេចចិត្តជ្រើសរើសនរណាម្នាក់មកជាគូរអនាគត ត្រូវរួមរស់ក្នុងដំណើរជីវិតមួយដ៏សែនវែងឆ្ងាយ មានជួបមេរៀនក្នុងឆាកជីវិត ល្វីង ជូរ ចត់ ផ្អែមល្ហែម ទឹកភ្នែក សប្បាយ រីករាយ កើតទុក្ខ ឈឺចិត្តស្អិតទ្រូង សុខសុភមង្គល អ្វីដែលសំខាន់គឺការជ្រើសរើសគូរជីវិតបានត្រឹមត្រូវ។ តើលោកអ្នកដឹងទេថា លោកអ្នកដែលចង់ស្វែងរកស្វាមី/ភរិយា គឺវាប្រៀបដូចជាលោកអ្នកស្វែងរកទិញទ្រនាប់ជើងយកមកពាក់ឲ្យសាកសមជាមួយជើង ទោះជាមិនបានល្អឥតខ្ចោះ ក៏អាចឲ្យយើងមិនខកចិត្តដែរ សូមធ្វើការប្រៀបធៀប៖ ១-រូបរាង: សូមលោកអ្នកកុំសម្លឹងរកស្បែកជើងស្អាត ថ្លៃ ឬថោកឲ្យសោះ តែលោកអ្នកត្រូវរកស្បែកជើងដែលពាក់ទៅស្រួលជើង គឺវាមានន័យថា ស្រីស្អាតឬប្រុសស្អាតក៏មិនប្រាកដថាស័ក្ដិសមនឹងលោកអ្នកទេ ដ្បិតលោកអ្នកត្រូវមានប្រាក់ចំណូលច្រើន ដើម្បីថែរក្សាភាពស្រស់ស្អាតរបស់នាង ឬក៏បុរសសង្ហា(សម្បូរស្នេហ៍)ក៏មិនស័ក្ដិសមនឹងនាងដែរ … Read More