Coinbase កំពុងតាមចរចារទិញ FTX សាខាអ៊ឺរ៉ុប

វេបសាយជួញដូរគ្រ៊ីបតូធំមួយនៅសហរដ្ធអាមេរិក Coinbase បានកំពុងតែពង្រីកខ្លួនចេញពីសហរដ្ធអាមេរិកដោយសារតែសហរដ្ធអាមេរិកចេញច្បាប់តឹងរឹងពេកទៅលើគ្រ៊ីបតូ។ Coinbase បានកំពុងចរចាដើម្បីទិញ FTX នៅអ៊ឺរ៉ុបតែការចរចាដូចជាមិនដែលចប់សោះ។ Coinbase មានបំណងទិញ FTX អ៊ឺរ៉ុបដោយសារតែក្រុមហ៊ុន FTX បានក្ស័យធនហើយ FTX នៅអ៊ឺរ៉ុបមួយនេះអាចរកចំណេញបានច្រើនពីសេវាកម្ម Derivative ឬ ហៅថា Future។ នៅអ៊ឺរ៉ុបមានក្រុមហ៊ុនជាច្រើន ដែលទទួលបានសិទ្ធិបើកផ្តល់សេវាកម្ម derivatives តែមានក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិបើក Perpatual Future នោះគឺ FTX នេះឯង។ មិនមែនមានតែ Coinbase … Read More

អង្ករនៅបន្តឡើងថ្លៃ ខណៈអាស៊ីកំពុងជួបវិបត្តិស្បៀងអាហារ 

ក្រោយឥណ្ឌា មីយ៉ាន់ម៉ា បានសម្រេចរឹតបន្តឹងចំនួននៃការនាំចេញស្រូវអង្ករទៅកាន់បណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី ពេលនេះអាស៊ីកំពុងជួបវិបត្តិខ្វះខាតស្បៀងអាហារសម្រាប់ប្រើប្រាស់និងផ្គត់ផ្គង់ទៅដល់តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ លើសពីនេះ តម្លៃអង្ករក៏តែបន្តឡើងថ្លៃពីមួយថ្ងៃទៅមួយថ្ងៃ។ ក៏ប៉ុន្តែ ប្រជាកសិករនៅវៀតណាមនិងថៃឯណ្ណេះ កំពុងតែសប្បាយរីករាយក្នុងការដាំដុះស្រូវ ក៏ព្រោះតែប្រាក់ចំណូលទទួលបានច្រើនជាងសព្វដង។ ហេតុអ្វីបានជាអាស៊ីជួបវិបត្តិស្បៀងអាហារ? ហើយតើអង្ករដែលនាំចេញមានតម្លៃថ្លៃខ្លាំងជ្រុលរហូតដល់ប្រជាជនសាមញ្ញមិនអាចទិញយកទៅបរិភោគបានឬយ៉ាងណា? ចុះមានវិធានការអ្វីខ្លះដើម្បីបង្ការ និងទប់ស្កាត់? នៅទូទាំងបណ្តាប្រទេសនៃតំបន់អាស៊ីទាំងអស់ កំពុងព្យាយាមរៀបចំផែនការ និងយន្តការការពារការខ្វះខាតស្បៀងអាហារសម្រាប់ផ្គត់ផ្គង់តម្រូវការដល់ប្រជាពលរដ្ឋ ក៏ដូចជាព្យាយាមគ្រប់គ្រងតម្លៃគ្រាប់ធញ្ញជាតិនៅក្នុងប្រទេសផងដែរ។ នាពេលនេះ អាស៊ីកំពុងជួបបញ្ហាទាក់ទងនឹងការប្រមូលផលស្រូវមិនបានច្រើន និងមិនសូវមានគុណភាពដូចការរំពឹងទុក ក៏ព្រោះតែភាគច្រើនត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិដូចជាគ្រោះរាំងស្ងួត និងជំនន់ទឹកភ្លៀងដែលជាបាតុភូតអាកាសធាតុ El Nino។ តាមការរាយការណ៍របស់សារព័ត៌មាន CNA នៅឆ្នាំ២០២៣នេះ គ្រោះរាំងស្ងួតដែលទាក់ទងនឹង El … Read More

សិង្ហបុរី៖ ខឿនសេដ្ឋកិច្ចសេរីបំផុតលើពិភពលោក 

ក្នុងរបាយការណ៍របស់វិទ្យាស្ថាន Fraser បានប្រកាសចំណាត់ថ្នាក់ ប្រទេសសិង្ហបុរីបានយកឈ្នះលើហុងកុង ហើយក្លាយជាខឿនសេដ្ឋកិច្ចដែលមានសេរីភាពជាងគេបង្អស់លើពិភពលោក ។ សារព័ត៌មាន CNBC ដកស្រងរបាយការណ៍ឆ្នាំ 2023 របស់វិទ្យាស្ថាន Fraser កាលពីថ្ងៃទី២១ ខែកញ្ញា ឲ្យដឹងថា សិង្ហបុរីបានយកឈ្នះលើហុងកុង (ប្រទេសចិន) ដោយបានក្លាយជាប្រទេស/ដែនដីដែលមានសេដ្ឋកិច្ចប្រកបដោយសេរីភាពបំផុតលើពិភពលោក។ ចំណែកប្រទេសស៊្វីស នូវែលសេឡង់ និងសហរដ្ឋអាម៉េរិក ជាប់ចំណាត់ថ្នាក់ទីបី ទីបួន និងទីប្រាំ នៅក្នុងបញ្ជីចំណាត់ថ្នាក់។ ជាលើកដំបូងហើយ ដែលហុងកុងបានធ្លាក់ពីចំណាត់ថ្នាក់ទីមួយមកទីពីរ រាប់ចាប់ពីសន្ទស្សន៍សេរីភាពសេដ្ឋកិច្ចពិភពលោក ត្រូវបានប្រកាសកាលពីឆ្នាំ 1970។ … Read More

ផ្សារហ៊ុន មានផលប្រយោជន៍អ្វីខ្លះ?

ភ្នំពេញ៖ នាយកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ លោក ហេង វ៉ាន់ដា បានបង្ហាញនូវទស្សនៈ ចំនួន៩ចំនុច ពាក់ព័ន្ធផលប្រយោជន៍ផ្សារហ៊ុន។ លោកហេង វ៉ាន់ដា បានលើកឡើងថា ប្រព័ន្ធផ្សារហ៊ុន មានផលប្រយោជន៍ដូចតទៅ៖ 1-ផ្សារហ៊ុន គឺជាទីកន្លែងលក់មូលបត្រ ភាគហ៊ុននិងមូលបត្របំណុល 2-ជួយធ្វើឲ្យក្រុមហ៊ុន គ្រួសារក្លាយទៅជា ក្រុមហ៊ុនសាធារណៈ ដែលអាចដកទុន បានយ៉ាងងាយស្រួលបំផុត។ 3-ជួយទាក់ទាញទុន របស់អ្នកវិនិយោគពីក្នុងនិងក្រៅប្រទេសមក ពង្រីកក្រុមហ៊ុន។ 4-ជួយប្រាក់ចំណូលបុគ្គល សល់ទំនេរ ក្លាយទៅជាប្រាក់វិនិយោគ ដែលជួយបង្កើនចំណូលថែមទៀត បានតាមរយៈ ចំណូលពីភាគលាភ … Read More

រុស្ស៊ីហាមឃាត់ការនាំចេញឥន្ធនៈ ក៏តម្លៃប្រេងឆៅពិភពលោកធ្លាក់ចុះ

ប្រេង Brent ចប់ការជួញដូរក្នុងកាលពីថ្ងៃទី 21 កញ្ញា ប្រគល់ក្នុងខែវិច្ឆិកា 2023 បានធ្លាក់ថ្លៃ 23 សេនអាមេរិក មកនៅត្រឹម 93.30 ដុល្លារ/ធុងបារ៉ែល ស្របពេលដែលប្រេងឆៅ WTI របស់អាម៉េរិក ថយចុះ 3 សេនអាម៉េរិក មកនៅត្រឹម 89.63 ដុល្លារ/ធុង។ កាលពីថ្ងៃទី 21 កញ្ញា ប្រេងឆៅពិភពលោក ត្រូវបានជួញដូរក្នុងកម្រិតទាប ក្រោយពីឡើងថ្លៃមួយដុល្លារអាម៉េរិក ដោយសារតែបទបញ្ជាហាមនាំចេញឥន្ធនៈរបស់រុស្ស៊ី។ ក៏ប៉ុន្តែ … Read More

ទីផ្សារថ្មីទៅកាន់ប្រទេសចិន​ របស់កម្ពុជា

«ដូងខ្ចីកម្ពុជា»មានទីផ្សារថ្មីទៅកាន់ប្រទេសចិន ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើពិធីសារស្ដីពី«លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​» ជាមួយអគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៣ រួចមក។ កម្ពុជានៅតែត្រូវបន្តធ្វើការជាមួយកសិករនិងម្ចាស់ចម្ការ ធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ឱ្យបានស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យនេះ ដែលកំណត់ដោយរដ្ឋបាលគយចិន។ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងបានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ឱ្យរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីសម្រាប់នាំចេញទៅកាន់ប្រទេសចិន។ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេស មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងខ្ចីទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យនិងវាយតម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ។ សូមបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា … Read More

​ផ្លែ​មៀន​ស្រស់​​ជាង​ ៨​ ពាន់​តោន កម្ពុជានាំចេញ ក្នុងឆ្នាំ​ ២០២៣

ភ្នំពេញៈ ​នៅក្នុង​រយៈពេល ​៨ ​ខែ ឆ្នាំ​ ២០២៣ ​នេះ តាមរបាយកាណ៍​ពី​ក្រសួងកសិកម្មបានឱ្យដឹងថា កម្ពុជាបានសម្រេច​ការនាំចេញ​ផ្លែ​មៀន​ស្រស់​ទៅកាន់​ប្រទេស​ចិន ក្នុង​បរិមាណ​ ៨,១១៨​ តោន កើនឡើង​ជាង ៣ ៧២០​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។ ​​​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា ថាកំណើន​នៃ​ការនាំចេញ​ផ្លែ​មៀន​ស្រស់​ទៅកាន់​ប្រទេស​ចិន​នេះ  បានឲ្យដឹង​កាលពី​ថ្ងៃទី​១៩ ខែកញ្ញាថា ដោយសារតែ​គុណភាព​របស់​ផ្លែ​មៀន​កម្ពុជា ត្រូវបាន​ទទួលស្គាល់​ពី​ខាង​ចិន និង​មាន​តម្រូវ​ការបញ្ជាទិញ​ច្រើន ទើប​មានការ​កើនឡើង​ច្រើន​បែបនេះ​។ … Read More

ចាប់ផ្តល់សេវាកាក់ឌីជីថល របស់ធនាគារនៃការវិនិយោគ Citigroup សម្រាប់ស្ថាប័នហិរញ្ញវត្ថុ

ធនាគារវិនិយោគ Citigroup កំពុងតែគ្រប់គ្រងទ្រព្យសម្បត្តិចំនួន 1.72 ពាន់ពាន់លានដុល្លារបានដាក់ឲ្យប្រើសេវាកម្មកាក់ឌីជីថល ដែលប្រើប្រាស់ Blockchain ផ្ទាល់ខ្លូនជូនស្ថាប័នវិនិយោគ។ ជាមួយនឹងសេវាកម្មនេះស្ថាប័នវិនិយោគអាចវេរលុយចេញ និងចូលឆ្លងប្រទេសបានយ៉ាងរហ័សហើយសេវាកម្មនេះនឹងបើកអោយប្រើ 24/7។ Citigroup បានធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន Maersk ដើម្បីធ្វើការសាកល្បងទៅលើសេវាកម្មទូទាត់ប្រាកដោយពីដើមមកក្នុងឧស្សាហកម្មគឺមានជួបបញ្ងាច្រើនទាក់ទងនឹងការទូទាត់ប្រាក់ ហើយបន្ទាប់ពីការសាកល្បងក៏បានទទួលជោគជ័យរួចមកហើយ។ ក្រោយការធ្វើសវនកម្មទៅលើ Binance US និយតករបានឲ្យដឹងខ្លួនថាជួបរឿងពិបាកក្នុងការធានាថា Binance US ពិតជាមានលុយរបស់អ្នកវិនិយោគគ្រប់ចំនួន។ ហើយនៅថ្ងៃនេះ SEC បានស្នើតុលាការច្រានចោលសំណើររបស់ Binance ដើម្បីឲ្យនិយតករអាចត្រួតពិនិត្រ Binance US … Read More

មហា​សេដ្ឋី​​ទ្រព្យ​ជាង 15 ពាន់​លាន​ដុល្លារថា គួរ​តែ​រក្សា​សាច់​ប្រាក់​ជា​បណ្ដោះ​អាសន្នសិន​

មហាសេដ្ឋី Ray Dalio ដែល​បច្ចុប្បន្ន​មាន​ទ្រព្យ​ជាង 15 ពាន់​លាន​ដុល្លារ​ យល់​ថា នៅក្នុង​ស្ថានភាព​ដែល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រាក់ និង​អតិផរណា​​ចេះ​តែ​កើន​ឡើង អ្នក​វិនិយោគ​គួរ​តែ​រក្សា​សាច់​ប្រាក់​ក្នុង​ដៃ​ជា​បណ្ដោះ​អាសន្ន​សិន។ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​របស់​វិទ្យាស្ថាន​ Milken ដែលធ្វើ​ឡើង​នៅ​សឹង្ហបុរី​ កាល​ពី​ថ្ងៃទី 14 កញ្ញា 2023 ទស្សនិកជន​បានសួរ​ លោក Ray Dalio ថា «លោក​នឹង​បណ្ដាក់​ទុន​បែប​ណា​​នៅ​ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន​?» មហា​សេដ្ឋី​អាមេរិក លោក Ray Dalio ដែល​ជា​ស្ថាបនិក​នៃ​មូលនិធិ​ការ​ពារ​ហានិភ័យ Bridgewater Associates … Read More