ចាប់ផ្តល់សេវាកាក់ឌីជីថល របស់ធនាគារនៃការវិនិយោគ Citigroup សម្រាប់ស្ថាប័នហិរញ្ញវត្ថុ

ធនាគារវិនិយោគ Citigroup កំពុងតែគ្រប់គ្រងទ្រព្យសម្បត្តិចំនួន 1.72 ពាន់ពាន់លានដុល្លារបានដាក់ឲ្យប្រើសេវាកម្មកាក់ឌីជីថល ដែលប្រើប្រាស់ Blockchain ផ្ទាល់ខ្លូនជូនស្ថាប័នវិនិយោគ។ ជាមួយនឹងសេវាកម្មនេះស្ថាប័នវិនិយោគអាចវេរលុយចេញ និងចូលឆ្លងប្រទេសបានយ៉ាងរហ័សហើយសេវាកម្មនេះនឹងបើកអោយប្រើ 24/7។

Citigroup បានធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន Maersk ដើម្បីធ្វើការសាកល្បងទៅលើសេវាកម្មទូទាត់ប្រាកដោយពីដើមមកក្នុងឧស្សាហកម្មគឺមានជួបបញ្ងាច្រើនទាក់ទងនឹងការទូទាត់ប្រាក់ ហើយបន្ទាប់ពីការសាកល្បងក៏បានទទួលជោគជ័យរួចមកហើយ។

ក្រោយការធ្វើសវនកម្មទៅលើ Binance US និយតករបានឲ្យដឹងខ្លួនថាជួបរឿងពិបាកក្នុងការធានាថា Binance US ពិតជាមានលុយរបស់អ្នកវិនិយោគគ្រប់ចំនួន។ ហើយនៅថ្ងៃនេះ SEC បានស្នើតុលាការច្រានចោលសំណើររបស់ Binance ដើម្បីឲ្យនិយតករអាចត្រួតពិនិត្រ Binance US សារឡើងវិញតែតុលាការបានបដិសេធដោយបានធ្វើការសម្របសម្រួលឲ្យSEC និង Binance US មានការចរចាគ្នាដោយឲ្យ SEC ជួយដាក់សំណើរឲ្យជាក់លាក់ណាមួយ និង ឲ្យ Binance US ផ្តល់ព័ត៌មានលម្អិតទៅលើការរក្សាទុកទ្រព្យសម្បត្តិរបស់អ្នកវិនិយោគ។

ថ្ងៃនេះកាក់ BTC ឡើងថ្លៃមកវិញដោយសារតែព័ត៌មានទាក់ទងនឹង Crypto Exchange Mt.GOX បានពន្យាពេលនៃការសងកាក់ឲ្យអ្នកវិនិយោគវិញ។ Mt.GOX គឺជា Crypto Exchange របស់ជប៉ុនដែលបានប្រកាសក្ស័យធនដោយសារចោរលួចកាក់ចង់អស់។ ហើយសព្វថ្ងៃមាននៅសល់កាក់  142,000 BTC ($3.9 billion) 143,000 BCH ($31.3 million) and 69 billion Japanese yen ($467 million)ដែលនឹងផ្តល់ជូនអ្នកវិនិយោគវិញក្នុងចំណែកណាមួយ ហើយមានដំណឹងមកថាវានឹងពន្យាពេលជូនអ្នកវិនិយោគវិញដោយលើកទៅឆ្នាំ 2024។

និយតករទីក្រុង New York ដកកាក់ DOGE និង XRP ចេញពីបញ្ជីខៀវដោយសារកាក់ទាំងពីរនេះពុំបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់។ ប្រភព: watcher