ផ្សារហ៊ុន មានផលប្រយោជន៍អ្វីខ្លះ?

ភ្នំពេញ៖ នាយកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ លោក ហេង វ៉ាន់ដា បានបង្ហាញនូវទស្សនៈ ចំនួន៩ចំនុច ពាក់ព័ន្ធផលប្រយោជន៍ផ្សារហ៊ុន។

លោកហេង វ៉ាន់ដា បានលើកឡើងថា ប្រព័ន្ធផ្សារហ៊ុន មានផលប្រយោជន៍ដូចតទៅ៖

1-ផ្សារហ៊ុន គឺជាទីកន្លែងលក់មូលបត្រ ភាគហ៊ុននិងមូលបត្របំណុល

2-ជួយធ្វើឲ្យក្រុមហ៊ុន គ្រួសារក្លាយទៅជា ក្រុមហ៊ុនសាធារណៈ ដែលអាចដកទុន បានយ៉ាងងាយស្រួលបំផុត។

3-ជួយទាក់ទាញទុន របស់អ្នកវិនិយោគពីក្នុងនិងក្រៅប្រទេសមក ពង្រីកក្រុមហ៊ុន។

4-ជួយប្រាក់ចំណូលបុគ្គល សល់ទំនេរ ក្លាយទៅជាប្រាក់វិនិយោគ ដែលជួយបង្កើនចំណូលថែមទៀត បានតាមរយៈ ចំណូលពីភាគលាភ និងចំណូលការប្រាក់។

5-ជួយកាត់បន្ថយ អំពើពុករលួយ ក្នុងក្រុមហ៊ុននិងក្នុងសង្គម

6-ជួយធ្វើឲ្យ GDP កើន។

7-ជួយកាត់បន្ថយអត្រា គ្មានការងារធ្វើ។

8-ជួយកាត់បន្ថយ អត្រាភាពក្រីក្រ។

9-ជួយធ្វើឲ្យ ចំណូលពន្ធកើន។