ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត

ភ្នំពេញ៖ ក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អុីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកកម្ពុជា នារសៀលទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញបំណងចង់ឱ្យភាគីទាំងពីរបង្កើតអនុស្សរណៈក្នុងវិស័យសន្តិសុខ និងមានការផ្លាស់ប្តូរបទពិសោធន៍រវាងនគរបាល ក្នុងគោលបំណងកសាងធនធាននគរបាល នៃប្រទេសទាំងពីរ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង ដែលទាំង ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើត បានបង្ហាញគោលជំហរដូចគ្នាថា ទាមទារចាំបាច់នូវកិច្ចការសហប្រតិបត្តិកាការខ្ពស់ដើម្បីប្រឆាំងបញ្ហានេះក្នុងតំបន់។ ភាគីទាំងពីរ … Read More

សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសាកសួរសុខទុក្ខអំពីព្រះរាជសុខភាពសម្តេចសង្ឃ ទេព វង្ស

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធា​នក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានីហ៊ុន ប្រធានកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញ​សាកសួរសុខទុក្ខ​អំពី​ព្រះរាជ​សុខ​ភាពរបស់សម្តេច ព្រះអគ្គមហាសង្ឃរាជាធិតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហា​សង្ឃ​រាជ នៃព្រះរាជាណាចក្រកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕ Images

World Bank ផ្តល់អនុសាសន៍ឱ្យកម្ពុជា ចំណាយលើសង្គមកិច្ចឱ្យច្រើន ជាជាងតម្លើង ប្រាក់បៀវត្សរិ៍

ភ្នំពេញ៖ ប្រទេស​កម្ពុជាគួរ​ខិត​ខំប្រឹង​ប្រែង​​បន្ថែម​ទៀត​ ក្នុង​ការ​ប្រែក្លាយការ​​​ចំណាយសាធារណៈ​​កាន់​តែ​ច្រើន​ទៅលើ​វិស័យ​សង្គមកិច្ច​នេះ ដើម្បីធ្វើឱ្យការចំណាយនេះទទួល​បាន​គុណ​ផល​​ផ្នែកសុខាភិបាល​និង​ផ្នែក​អប់​រំ​ កាន់តែល្អ​​ប្រសើ​ឡើង ជាជាងតម្លើងប្រាក់បៀវត្សរិ៍ជូនមន្ត្រីរាជការ ។ នេះបើតាមការ​ផ្តល់​អនុសាសន៍​របស់ធនាគារពិភពលោកនៅក្នុង​របាយការណ៍​មួយ​ស្តីពី​ការត្រួត​ពិនិត្យ​ហិរញ្ញវត្ថុ​សាធារណៈ ក្រោម​ចំណង​ជើង​ថា Public Financial Review, Cambodia: From Spending More to Spending Better ដែល​​ចេញផ្សព្វផ្សាយ​នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ ប្រភពដដែលនេះ បន្ថែមថាកន្លងមក កម្ពុជាមានលទ្ធភាពក្នុងការបញ្ចៀសផលប៉ះទង្គិចអាក្រក់ ពីការរាតត្បាតជំងឺកូវីដ-១៩ និងក្នុងការចាយវាយបានកាន់តែច្រើនទៅលើផ្នែកសង្គមកិច្ច ដោយសារការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈបានហ្មត់ចត់ … Read More

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ជំហរគាំទ្រវិធានការម៉ឺងម៉ាត់បង្ក្រាបជនបរទេស២នាក់ ផលិតវីដេអូញុះញង់បំភ័ន្ដការពិត នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ហ៊ុន ម៉ានី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការម៉ឹងម៉ាត់ របស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបជនបរទេស២នាក់ ដែលផលិតវីដេអូញុះញង់បំភ័ន្ដការពិត បង្កឲ្យមានការវឹកវរ ជះឥទ្ធិពលដល់បញ្ហាសន្ដិសុខនៅក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុផ្ទាល់តែម្ដង។ តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញថា កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តព្រះសីហនុ បានបង្រ្កាបជនបរទេស ២នាក់ដែលបានផលិតមាតិកាវីដេអូ ក្នុងគោលបំណងញុះញង់ បំភ័ន្តមតិសាធារណជន អំពីបញ្ហាសន្តិសុខនៅព្រះរាជាណាចក្រកម្ពុជា។ នេះជាការរៀបចំសេណារីយោថត ដែលមានចេតនាទុច្ចរិតសុទ្ធសាធ របស់ជនបរទេសទាំង២នេះ … Read More

ប្រមុខដឹកនាំជើងគោកមានប្រសាសន៍ថា ការអនុវត្តផែនការកំណែទម្រង់ កងទ័ពជើងគោក នៅតែបន្តទៅមុខ និងមិនដកថយឡើយ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានប្តេជ្ញាថា ការអនុវត្តផែនការកំណែទម្រង់ កងទ័ពជើងគោក នៅតែបន្តទៅមុខ និងមិនដកថយឡើយ ទោះបីជាប្រឈមទៅនឹងបញ្ហាលំបាក មួយចំនួនយ៉ាងណាក្តី ។ ការប្តេជ្ញារបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ខាងលើកនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលា បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០ … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើតែងតាំងដំឡើងឋានៈជូនថ្នាក់ដឹកនាំចំនួន ៣រូប

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើតែងតាំងដំឡើងឋានៈជូនថ្នាក់ដឹកនាំចំនួន ៣រូប រួមមាន៖ ១. ឯកឧត្ដម ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្រ្តី ២. ឯកឧត្ដម ស្រ៊ី ថាមរុង្គ ជា ទេសរដ្ឋមន្ត្រី ៣. ឯកឧត្ដម ប៉ែន វិបុល ជា ទេសរដ្ឋមន្ត្រី ការបោះឆ្នោតផ្ដល់ទំនុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលខាងលើ នឹងប្រព្រឹត្តនៅក្នុងសម័យប្រជុំវិសាមញ្ញ នៅថ្ងៃទី២១ ខែកុម្ភៈ … Read More

ការបង្ខិតបង្ខំគំរាមកំហែង អ្នកបោះឆ្នោត គឺជាការបំពានសិទ្ធិ និងត្រូវទទួលទោសថែមទៀត

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយឱ្យដឹង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ថា រយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងបានសង្កេតឃើញ គណបក្សនយោបាយខ្លះបាន និងកំពុងធ្វើសកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនតម្រូវ ហើយបានគំរាមកំហែងដល់អ្នកបោះឆ្នោតទាំងនោះថា« បើនរណាមិនបោះឆ្នោតឱ្យគណបក្សដែលខ្លួនណែនាំនោះទេ អ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ និងត្រូវប្រឈម នឹងការបណ្តេញចេញពីសមាជិកគណបក្ស និងដកតួនាទីពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាដើម។ល។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដដែលបានបញ្ជាក់ឱ្យដឹងថា តាមមាត្រា៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការកសាងធនធានមនុស្សនៅកម្ពុជា គឺដើម្បីឈានទៅរកភាពម្ចាស់ការដោយខ្លួនឯង

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងធនធានមនុស្សនៅកម្ពុជា គឺដើម្បីឈានទៅរកភាពម្ចាស់ការដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកគេនោះទេ ដូច្នេះត្រូវតែពង្រឹងជាបន្តបន្ទាប់ចំពោះធនធានមនុស្សនេះ។ នាឱកាសអញ្ជើញជាអធិបតី «សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ធនធានមនុស្សនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពខ្លាំងដោយអាចធ្វើការប្រកួតប្រជែងជាមួយធនធានមនុស្សនៃប្រទេសដទៃ ឲ្យតែមានការផ្តល់ឱកាស ជាក់ស្តែងដូចនាពេលប៉ុន្មានថ្ងៃកន្លងទៅនេះ នៅក្នុងកម្មវិធីថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ហើយកម្ពុជាបានពាន់រង្វាន់លេខមួយ(មេដាយមាស) … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកបញ្ហាជួញដូរមនុស្ស ជាប្រធានបទដ៏សំខាន់ក្នុងការពិភាក្សា និងរកគន្លឹះដោះស្រាយ

បន្ទាយមានជ័យ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានចាត់ទុកបញ្ហាជួញដូរមនុស្សជាប្រធានបទដ៏សំខាន់ក្នុងការពិភាក្សា និងរកគន្លឹះដោះស្រាយ ព្រោះវាធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងធ្វើឱ្យមានការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយយ៉ាងធ្ងន់ធ្ងរទៀតផង។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនថៃ ស្តីពី “ការគ្រប់គ្រងលំហូរពលករទេសន្តរប្រវេសន៍ ឆ្លងកាត់ព្រំដែន” នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា … Read More