បោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំង ពីរដ្ឋសភាបើកសម័យប្រជុំវិសាមញ្ញ លើសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាអធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប។

សម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដែលដំណើរការព្រឹកនេះមានការអញ្ជើញចូលរួមពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមទាំងសមាជិក-សមាជិការដ្ឋសភាសរុបចំនួន១១៩រូប។

យោងតាមការសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្មីៗដែលស្នើសុំរដ្ឋសភាពិនិត្យ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូបនោះ រួមមាន៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ស្រ៊ី ថាមរុង្គ និង ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស៕