ACU ការប្រឡង​បាក់​ឌុបឆ្នាំនេះ ដាក់អ្នកឃ្លាំមើល​ ​ប្រមាណ​ ៣ ៦០០ នាក់ជាក្រុមការងារ ​និង​អ្នកសង្កេតការណ៍ ​

ភ្នំពេញៈ  សម្រាប់​ឃ្លាំមើល​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ ​(​បាក់​ឌុប​) ​រយៈពេល​ ២ ​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃទី​ ៦ ដល់​ថ្ងៃទី ៧ ​ខែវិច្ឆិកា ឆ្នាំ​ ២០២៣​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (ACU) នឹង​រៀបចំ​ក្រុមការងារ​ប្រមាណ ៦០០​ នាក់ និង​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ប្រមាណ ៣ ០០០ ​នាក់ ។​ ACU បាន​ចូលរួម​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា អស់​រយៈពេល​ ៩​ ឆ្នាំ​ប្រកបដោយ​ផ្លែផ្កា … Read More

រដ្ឋលេខាធិការក្រសួងការពារជាតិ៖ នាយឧត្តមសេនីយ៍ ដាំ ដារ៉ានី យោធិនត្រូវលះបង់គ្រប់យ៉ាង ដើម្បីពង្រឹងវិស័យការពារជាតិ

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ កាលពីថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញ ក្នុងឱកាសចុះជួបសំណេះសំណាល និងពិនិត្យមើលវឌ្ឍនភាពការងារយេឌ័រ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ បានក្រើនរំលឹកដល់យោធិនទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម និងត្រូវលះបង់គ្រប់យ៉ាង ដើម្បីពង្រឹងខឿនការពារជាតិកម្ពជាឲ្យកាន់តែរឹកមាំបន្ថែមទៀតផងដែរ។ លោកជំទាវរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា« ក្នុងនាមនាយទាហាន នាយទាហានរង និង ពលទាហានយោធភូមិភាគទី៤ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ពិសេសស្មោះត្រង់ និងគោរពការពារដាច់ខាត រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ។ជាមួយគ្នានេះដែរកងយោធពលខេមរៈភូមិន្ទ ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញបន្ថែមទៀត ដើម្បីបំពេញភារកិច្ចការពារបូរណភាពទឹកដី ដោយហ៊ានពុះពារ លះបង់ … Read More

សម្តេចធិបតីនាយករដ្ឋមន្រ្តី អំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវលើកម្ពស់សុខុមាលភាពមនុស្សចាស់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវយកចិត្តទុកដាក់លើកកម្ពស់នូវសុខុមាលភាពរបស់មនុស្សចាស់បន្ថែមទៀត ខណៈការយកចិត្តទុកដាក់ជួយមនុស្សចាស់ប្រៀបបានដូចនឹងការជួយខ្លួនឯងយ៉ាងដូច្នេះដែរ។ តាមរយៈសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវិធានបទ«ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា»សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នាថ្ងៃនេះមានគោលបំណងលើកកម្ពស់កិច្ចគាំពារ ដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាល ភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះក៏បង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់ របស់មនុស្ស វ័យចាស់ បុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង … Read More

ស្ទឹងពោធិ៍សាត់ព្រឹកនេះកម្ពស់ទឹក បន្តស្រកចុះមកនៅក្រោមកំរិតប្រកាសអាសន្ន

ពោធិ៍សាត់៖ ទឹកស្ទឹង ពោធិ៍សាត់ បានបន្តស្រកចុះ ដោយទឹកមានកម្ពស់ ៤,៨៨ ម៉ែត្រ ស្ថិតនៅក្រោមកម្ពស់ប្រកាសអាសន្ន ដែលមានកម្ពស់៥ម៉ែត្រ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១ខែតុលា ឆ្នាំ២០២៣នេះ។ នេះបើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់។ នៅក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ផ្ទះប្រជាពលរដ្ឋតាមទីតាំងមួយចំនួនដែលបានជន់លិចកាលពីម្សិលមិញបាន ស្រកទៅវិញហើយ តែទីតាំងដែលមានទឹកបែកវាលនៅតែបន្តលិចលង់ដដែល នៅវាលស្រែចម្ការជាច្រើនពាន់ហិកតា ដែលលិចលង់ កំពុងប្រឈមនិងការខូចខាត ។ ទោះជាយ៉ាងណាអាជ្ញាធរខេត្ត ពោធិ៍សាត់ នៅតែបន្តដឹកនាំកម្លាំង ចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋជាប់ជានិច្ច។ សូមបញ្ជាក់ដែរថា ក្នុងខេត្តពោធិ៍សាត់ … Read More

ក្រសួងបរិស្ថាន៖ ការនាំចូលផលិតផល និងសម្ភារៈប្លាស្ទិកត្រូវបានបង្កើនអាករពិសេស

ភ្នំពេញ: កាកបាទក្រហមកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយ ក្រសួងបរិស្ថាន ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយ កជា​រប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានរៀបចំឡើងដោយក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅទីលានកីឡដ្ឋានមុខសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងនៅក្នុងឱកាសនោះ បានឱ្យដឹងថា ការប្រើប្រាស់សម្ភារៈប្លាស្ទិកនៅលើពិភពលោក បាននិងកំពុងបង្កជាបញ្ហាដល់បរិស្ថាន និងសុខុមាលភាពមនុស្សសត្វលើភពផែនដី។ មកទល់ឆ្នាំ២០២២ នៅទូទាំងពិភពលោក បានផលិតនិងប្រើប្រាស់សម្ភារៈប្លាស្ទិកប្រមាណ ៩,៥ពាន់លានតោន ក្នុងអត្រាកំណើន ៣% … Read More

កម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានស្រក់ចុះបន្តិច តែទឹកកំពុងបែកវាលធ្វើឲ្យអ្នករងគ្រោះមានការកើនឡើង

ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានឲ្យដឹងថាគិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានស្រុកចុះបន្តិចហើយ តែបរិមាណ នៃទឹកជំនន កំពុងបែកវាល ធ្វើឲ្យជនលិចស្រែចំការនិង ផ្ទះសម្បែងប្រជាពលរដ្ឋ នៅតាមទីវាលទំនាប់ៗ ធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះមានការកើនឡើងកាន់តែច្រើនទៅៗ ។ តាំងពីព្រឹកព្រលឹម ស្ថិតក្នុងស្ថានភាពបែបនេះ ឯកឧត្តម ខូយ រីដា កំពុងប្រើកម្លាំងសរុប និងមធ្បោបាយសរុប ចេញទូក កាណូតចុះ អន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព បានទាន់ពេលវេលា និងនាំយកស្បៀងផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត់ ។ … Read More

ថ្ងៃកាន់បិណ្ឌ១ សូមអនុមោទនាបុណ្យ

ភ្នំពេញ៖ ថ្ងៃទី៣០ កញ្ញានេះ ត្រូវនឹងថ្ងៃសៅរ៍ ១ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គឺជាថ្ងៃកាន់បិណ្ឌ ១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារយ៉ាងដូច្នេះ នៅលើផេកហ្វេសប៊ុកផ្លូវការថា នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីកាន់បិណ្ឌឆ្នាំ២០២៣នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ … Read More

កម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញប្រកាសព័ត៌មានអំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣៖ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា កម្ពុជាទទួលឥទ្ធិពខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ o បណ្តាខេត្តនៅភាគពាយ័ព្យ និង ភាគខាងជើង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ជាមួយ នឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០-៤០%។ រីឯរាជធានី និងបណ្ដាខេត្តដទៃទៀត … Read More

អាកាសយានដ្ឋានថ្មីសៀមរាប៖ ៥តុលាជាថ្ងៃធ្វើតេស្តចុងក្រោយ មុនដាក់ឲ្យដំណើរការជាលើកដំបូងនៅថ្ងៃ ១៦តុលា

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ខាងមុខ ក្រុមហ៊ុន AIAI នឹងធ្វើតេស្តការហោះហើរបង្ហាញចុងក្រោយ( Final Airport Fight Demonstration) នៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីបញ្ជាក់ពីសមត្ថភាពក្នុងការគ្រប់គ្រងការប្រតិបត្តិការអាកាសយាន្តដ្ឋាននេះទាំងមូល មុននឹងបើកទទួលជើងហោះហើរលើកទី១ នៅថ្ងៃទី១៦ ខែតុលា និងត្រៀមដាក់ឲ្យសម្ភោធជាផ្លូវការនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ បើតាមមន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិល បានឲ្យដឹង។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ឯកឧត្ដម … Read More