សម្ដេចធិបតីមានប្រសាសន៍ កម្ពុជាកំពុងខិតខំចល័តពលរដ្ឋខ្មែរ នៅសេសសល់​ក្នុងតំបន់គ្រោះថ្នាក់​ទៅកាន់ទីសុវត្ថិភាពគ្រប់ៗគ្នា

ភ្នំពេញ៖ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានថ្លែង​បញ្ជាក់​តាម​រយៈ​សារសំឡេង​ពិសេស​នា​រសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣នេះថា នៅក្នុងចំណោមពលរដ្ឋ និង​និស្សិត​ខ្មែរ​ចំនួន​ ៤៥៤ នាក់នោះអាជ្ញាធរបានទាក់ទងបានទាំងអស់គ្នា ខណៈក្នុងចំណោមពលរដ្ឋខ្មែរទាំង ៤៥៤ នាក់ មាន ៣២៣នាក់បានបានចល័តដល់ទីតាំងសុវត្ថិភាព និង ១៥១ នាក់ កម្ពុជា កំពុង​ខិត​ខំ​ធ្វើការជាមួយភាគីអាជ្ញាធរអ៊ីស្រាអែល ដើម្បីចល័តទៅកាន់ទីតាំងសុវត្ថិភាពផងដែរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី … Read More

សម្ដេចធិបតី៖ លើកទឹកចិត្តពលរដ្ឋចុះឈ្មោះ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនមែនជាការបង្ខំឡើយ

ភ្នំពេញ៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ មិនមានចរិតបង្ខិតបង្ខំឲ្យប្រជាពលរដ្ឋ ចូលរួមចុះបញ្ជីនោះឡើយ តែជាការលើកទឹកចិត្តឲ្យចូលរួម។ សេដ្ឋកិច្ចក្រៅប្រព័ន្ធ មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឲ្យចុះបញ្ជី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែក៏អាចបង្កឲ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថាន សុវត្ថិភាពចំណីអាហារ ការប្រមូលពន្ធជាដើម។ ក្នុងប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នាថ្ងៃទី១០ ខែតុលា … Read More

រដ្ឋបាលខេត្តសៀមរាប៖ សៀមរាបឆ្លាតវ័យ ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវ័យ

សៀមរាបឆ្លាតវ័យ របស់ រដ្ឋបាលខេត្តសៀមរាប ស្តីពី ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវ័យ នៃខេត្តសៀមរាប ចុះថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ ENG: SIEM REAP SMART Siem Reap Smart City Roadmap

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា – ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលកម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣

សម្ពោធដាក់ដំណើរការ ប្រព័ន្ធវេជ្ជសាស្រ្ត​ មេតឡាថេតវៀតណាម នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ការសម្ពោធដាក់ដំណើរការជាផ្លូវការ ប្រព័ន្ធវេជ្ជសាស្រ្ត មេតឡាថេត វៀតណាម នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមនឹងការបើកសិក្ខាសាលាស្តីពី ការធ្វើតេស្ត និងវិភាគរូបភាពវេជ្ជសាស្រ្ត ៤.០ ក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ក្នុងព្រឹតិ្តការណ៍សម្ពោធប្រព័ន្ធវេជ្ជសាស្រ្ត មេតឡាថេត ប្រចាំព្រះរាជាណាចក្រកម្ពុជា ឋិតក្រោមវត្តមានឯកឧត្តម ង្វៀន ហ៊ុយថាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល … Read More

ក្នុងនាមប្រធានគណបក្សកាន់អំណាចសម្ដេចតេជោនៅតែមានសិទ្ធិលើកិច្ចការងារនយោបាយ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្នុងនាមជាប្រធានគណបក្សកាន់អំណាចសម្ដេចនៅតែមានសិទ្ធិក្នុងកិច្ចការងារនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស។ ​សម្ដេចតេជោ ហ៊ុន សែន មានប្រកាសសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ ដោយបាន ចោទជាសំណួរថា តើមានមនុស្សប៉ុន្មាននាក់នៅលើពិភពលោក ដែលសុខចិត្តលះបង់អំណាច នៅពេលដែលខ្លួនកំពុងមានប្រជាប្រិយភាពខ្ពស់? ដូច្នេះការលះបង់តំណែង ជានាយករដ្ឋមន្រ្ដីរបស់សម្ដេច គឺដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព … Read More

សម្ដេចតេជោផ្ដល់យោបល់ដល់សម្ដេចធិបតី ករណីអ៊ីស្រាអែលជូនដំណឹងគឺត្រូវដឹកពលរដ្ឋមកកម្ពុជាវិញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់យោបល់ដល់រាជរដ្ឋាភិបាល ក៏ដូចជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងករណីប្រទេសអ៊ីស្រាអែលជូនដំណឹងឱ្យជម្លៀសពលរដ្ឋកម្ពុជាមកប្រទេសវិញ ចាំបាច់ត្រូវតែយកប្រជាពលរដ្ឋមកវិញ ដោយមិនខ្លាចនឹងចំណាយថវិកាក្នុងការទៅដឹកប្រជាពលរដ្ឋចេញពីប្រទេសអ៊ីស្រាអែលនោះទេ។ ​សម្ដេចតេជោ ហ៊ុន សែន មានប្រកាសសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញនាថ្ងៃ ទី៩ ខែតុលា ឆ្នាំ២០២៣នេះថា ប្រទេសមួយចំនួនត្រៀមដឹកនិស្សិត និងពលកររបស់គេចេញពីប្រទេសអ៊ីស្រាអែល។ ប៉ុន្ដែសម្ដេចបានជជែកជាមួយសម្ដេចនាយករដ្ឋមន្រ្ដី និងក្រសួងពាក់ព័ន្ធ ចំពោះសុខសុវត្ថិភាពរបស់និស្សិត … Read More

និស្សិត និងពលរដ្ឋខ្មែរនៅអ៊ីស្រាអែល មានសុវត្ថិភាព

និស្សិត និងពលរដ្ឋខ្មែរនៅអ៊ីស្រាអែល មានសុវត្ថិភាពក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត។ រហូតមកទល់ពេលនេះ និស្សិត និងពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែលមានសុវត្តិភាពទាំងអស់គ្នាក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន បូណា បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃចន្ទនេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានតាមដានជាប្រចាំអំពីសុខទុក្ខរបស់បងប្អូនខ្មែរនៅទីនោះមិនថាពេលយប់ ឬពេលថ្ងៃឡើយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា សម្តេចធិបតីបានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសលើសុវត្ថិភាពដោយសម្តេចបានណែនាំឱ្យសេនាធិការទាំងអស់ប្រើប្រាស់គ្រប់លទ្ធភាពដើម្បីសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរទាំងអស់បានចៀសចេញពីតំបន់គ្រោះថ្នាក់ហើយស្ថិតនៅក្នុងតំបន់សុវត្ថិភាពដោយចាត់ទុកថា នេះជាកិច្ចការអាទិភាពខ្ពស់បំផុត។ … Read More

អាជ្ញាខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ឲ្យត្រៀមទប់ទល់គ្រោះទឹកជំនន់

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីណែនាំឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់  ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ជាបន្តអាននូវសេចក្តីណែនាំទាំងស្រុងនៅខាងក្រោម ៖