សម្ដេចធិបតី នាយករដ្ឋមន្ត្រី អំពាវនាវអ្នករកស៊ីក្នុងវិស័យកសិកម្មកុំប្រកួតប្រជែងគ្នាឯង ប៉ុន្ដែសហការគ្នានាំចេញ

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យអ្នករកស៊ីលើវិស័យកសិកម្ម កុំប្រកួតប្រជែងគ្នាឯង រហូតបាត់បង់លទ្ធភាពជាមួយអ្នកខាងក្រៅ ប៉ុន្ដែគ្រប់ផ្នែកពាក់ព័ន្ធត្រូវសហការគ្នាចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងរបស់កម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន ៣ ទៀត សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ពាក់ព័ន្ធនឹងវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា នៅក្នុងការធ្វើពាណិជ្ជកម្មក្នុងពិភពលោកបច្ចុប្បន្ន ប្រទេសកម្ពុជាក៏ត្រូវគោរពតាមច្បាប់ស្ដីពីការប្រកួតប្រជែងក្នុងទីផ្សារសេរី ហេតុនេះត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ ស្មារតីប្រកួតប្រជែងក្នុងទីផ្សារសេរី ដែលនាំឱ្យបាត់ទីផ្សារ។ សម្ដេចធិបតីបញ្ជាក់ថា រដ្ឋាភិបាលមិនមែនចេះតែអន្តរាគមន៍គ្រប់រឿងបាននោះទេ ព្រោះប៉ះពាល់ដល់ច្បាប់នៃការប្រកួតប្រជែងក្នុងទីផ្សារសេរី … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ប្រទេសយើងផលិតកសិកម្ម តែកុំភ្លេចថា ប្រទេសនៅក្នុងអាស៊ានក៏ជាប្រទេសផលិតកសិកម្មដែរ មិនមែននៅសុខៗគេមកទិញអង្ករពីកម្ពុជានោះទេ ប្រសិនជាយើងមិនស្វែងរកទីផ្សារ

ភ្នំពេញ៖  ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ប្រទេសយើងជាប្រទេសផលិតកសិកម្ម តែកុំភ្លេចថា ប្រទេសនៅក្នុងអាស៊ានក៏ជាប្រទេសផលិតកសិកម្មដែរ »។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថ្លែងថា «យើងត្រូវរៀបចំផ្ទះរៀបចំគោលនយោបាយ យើងឲ្យបានល្អទើបយើងអាចរកទីផ្សារបាន គេត្រូវការយើង»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ការខិតខំប្រឹងប្រែងស្វែងរកទីផ្សារ ទើបគេមកទិញអង្ករពីកម្ពុជា ។ មិនមែននៅសុខៗ … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ការប្រឡងចូលក្របខណ្ឌ ធ្វើម៉េចឲ្យអ្នកជាប់ប្រកបដោយមោទនៈ ខណៈអ្នកធ្លាក់ឲ្យគេអស់ចិត្ត

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា គោលការណ៍រដ្ឋ​ប្រកាស​ប្រឡងជ្រើសរើស ឲ្យបម្រើការនៅតាមឃុំ-សង្កាត់ លើជំនាញកសិកម្មត្រឹមចំនួន ២៥០នាក់ តែបេក្ខជនបានដាក់ឈ្មោះប្រឡងរហូតដល់ជិតមួយម៉ឺននាក់ ​ប៉ុន្តែទោះជាយ៉ាងណា​ការប្រឡងនេះ​ត្រូវប្រកាន់នូវជំហរ តម្លាភាព យុត្តិធម៌ និង​សុក្រឹត្យភាព ​ពោលគឺអ្នកជាប់ប្រកបដោយមោទនៈ ដោយ​អ្នកធ្លាក់ឲ្យគេអស់ចិត្ត ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមថា ​ការប្រឡងជ្រើសរើសន្ត្រីជំនាញកសិកម្មនៅតាមឃុំ-សង្កាត់ នាពេលខាងមុខនេះ ត្រូវតែប្រព្រឹត្តទៅប្រកបដោយគុណភាព​ខ្ពស់ ត្រូវផ្ដល់លទ្ធភាព​ដល់​អ្នកដែលមានឆន្ទៈខ្ពស់ពិតប្រាកដ លើកិច្ចការនេះ ដោយការធ្វើការមិនត្រឹមតែចង់បាន​ប្រាក់​ខែនោះទេ គឺត្រូវបម្រើ ​ដល់ប្រជាកសិករប្រកបដោយឆន្ទៈ​មុះមុត និងមានការជឿជាក់​ពីប្រជាកសិករ ។ … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាល​បន្តខិតខំពង្រីក កសិកម្ម​ជាលក្ខណៈគ្រួសារឲ្យទៅជា​កសិឧស្សាហកម្ម

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាល​នឹងបន្តខិតខំពង្រីកពីកសិកម្មជាលក្ខណៈគ្រួសារឲ្យក្លាយទៅជាកសិកម្មទំនើប និង​កសិ-ឧស្សាហកម្ម​​ នៅក្នុ​ងប្រទេស​ដើម្បី​លើក​កម្ពស់​ជីវភាព​របស់​កសិករ​ឲ្យ​កាន់​តែរី​ក​ចម្រើន​បន្ថែម​ទៀត ​។ នាថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគោល​នយោបាយ​អាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយជា ច្រើនទាក់ទង​នឹង​ការ​លើក​កម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់​តែល្អ និងគ្រប់ស្តង់ដារ ខណៈគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលដាក់​ឲ្យ​ប្រើប្រាស់នា​ពេល​នេះ​គឺ​មានសារៈសំខាន់យ៉ាងខ្លាំង ដោយគោល​នយោបាយ​ទាំង​ពីរ​នេះ​គឺ​ធ្វើ​យ៉ាង​ណា​បង្កើន​នូវ​សក្តានុពល​ផ្នែកសិកម្មរបស់កម្ពុជា ឲ្យកាន់តែល្អប្រសើរ​បន្ថែម​ទៀត​ … Read More

ព្រះមហាក្សត្រយាងមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ ក្រោយបំពេញទស្សនកិច្ចមួយសប្តាហ៍នៅបារាំង

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេច​​​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជា​ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅប្រទេសបារាំង នៅវេលាម៉ោង៧៖០០នាទីយប់ ថ្ងៃអាទិត្យ ៧កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។

ដំណើរការកម្មវិធីផ្សេងៗ ការរៀបចំទីតាំង សម្រាប់ពិធីបុណ្យសមុទ្រសម្រេចរួចរាល់ហើយ

កែប៖ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចុះពិនិត្យទីតាំង និងសម្រេចកំណត់ដំណើរការកម្មវិធីផ្សេងៗ ក្នុងពិធីបុណ្យសមុទ្ររួចរាល់ហើយ រង់ចាំតែអ្នកពាក់ព័ន្ធមករៀបចំតម្លើងកន្លែងរបស់ខ្លួនប៉ុណ្ណោះ ។ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍ ការរៀបចំកែលម្អសោភ័ណ្ឌភាពខេត្ត សម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកនេះ ។ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការ អន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ លើកទី១០ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ជុំទី៣នៅខេត្តកែប រួមជាមួយឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប … Read More

កម្ពុជាចិន៖ ជំរុញការកសាងសហគមន៍ ជោគវាសនារួម បំពេញបេសកកម្ម ប្រព័ន្ធផ្សព្វផ្សាយ ក្នុងដំណើរទំនើបកម្ម

ភ្នំពេញ៖ វេទិកាជាន់ខ្ពស់ នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និង វេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្ថានទូតចិនប្រចាំនៅកម្ពុជា បានបើកធ្វើ នៅរាជធានីភ្នំពេញ ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា លោក Hu Jinjun អគ្គនាយករង នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា … Read More

បណ្ឌិត គី សេរីវឌ្ឍន៍៖ ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ ការបណ្តុះបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈជាយុទ្ធសាស្រ្ត

ភ្នំពេញ៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថាការដាក់ចេញ នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគឺជាយុទ្ធសាស្រ្តមួយ របស់រាជរដ្ឋាភិបាលអាណាត្តិទី៧ ក្នុងការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០ ។ ការលើកឡើងបែបនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តនូវការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣ ថ្មីៗនេះ ។ លោកលើកឡើងថា៖ «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាយុទ្ធសាស្រ្តរយៈពេលខ្លី ក្នុងការបង្កើនកម្លាំង ជំនាញនៅក្នុងស្រុកនាពេលអនាគត ។ … Read More

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ ជ្រើសរើសបុគ្គលិកចំនួន ០៥រូប សម្រាប់ បម្រើការងារនៅលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ

ឱកាសការងារ សេចក្តីជូនដំណឹង របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ជ្រើសរើសបុគ្គលិកចំនួន ០៥រូប សម្រាប់បម្រើការងារនៅលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាភិបាលគ្រប់គ្រង មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ផុតកំណត់៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖